ភាគទី១៨+១៩+២០

696 15 0
                                    

Hello👋 see u again 😘
#ល្បិចកលស្នេហ៍
ភាគទី១៨
[អន់ចិត្ត]

     ព្រឹកថ្មី ជេននីបានក្រោកពីព្រឹក រៀបចំខ្លួនចុះមកក្រោម តែទឹកមុខរបស់នាងដូចជាខឹងៗ និងមិនពេញចិត្តនឹងអ្វីមួយ។
"អ្នកនាងរបស់អ៊ុំកើតអីមែនទេ?" ខៃរី ដែលកំពុងតែបោសសំអាត ក៏បានឃើញជេននីចុះមកទាំងមុខស្អុយទើបនាងរត់ទៅសួរអ៊ុំស្រីមេផ្ទះ។
"យើងធ្វើមិចនឹងដឹងទៅ!" អ៊ុំស្រីងាកមកសម្លក់ខៃរី តែក្នុងចិត្តក៏បារម្ភពីជេននីដែរ តែក៏ជ្រើសយកការនៅស្ងៀមសិនរងចាំមើលបន្តិចទៀតសិន ដើម្បីរកមូលហេតុឲ្យត្រូវ។

"សរុបមកគេមិនបារម្ភពីខ្ញុំមែន!" ជេននី អង្គុយនៅលើសាឡុង ងាកមើលជន្ដើរពីរបីដង មុននឹងនាងឱនមុខចុះមកនិយាយជាមួយខ្លួនឯងវិញ។

តឹបៗ>សម្រឹបជើងធ្ងន់ៗក៏បានបន្លឺឡើង ជេននីឮហើយងាកទៅមើលជន្ដើរក៏បានឃើញថាទេវបុត្ររូបសង្ហារតែងខ្លួនសមសួន បានចុះមកទាំងមុខស្មើ រួចក៏បន្តដើរកាត់កន្លែងដែលជេននី កំពុងតែអង្គុយដោយគ្មានសួរនាំអ្វីទាំងអស់។
"មនុស្សចង្រៃ!អត់ខ្វល់ពីខ្ញុំខ្លះទេឬយ៉ាងមិច!" ជេននី ខឹងខ្លាំងរហូតដល់នាងក្រោកឈរឡើងសម្លឹងមើលទៅខ្នងក្រាស់ដែលដើរចេញទៅ។
"ប្រញ៉ាប់ទៅទាំងតន់ហន់បែបនេះប្រហែលមានស្រីនៅរងចាំនៅសណ្ឋាគារនោះហើយ" នាងនិយាយនេះមិនមែនប្រចណ្ឌ័អីទេ តែនាងកំពុងតែអន់ចិត្ត
ដោយមិនឃើញយ៉ុនហ្គីដើរត្រឡប់មកវិញនាងក៏បានដើរទាំងទន្រ្ទាំជើងឡើងទៅខាងលើវិញបាត់។
……
  មួយព្រឹកហើយដែរជេននី នៅមិនស្ងប់ រហូតដល់នាងនៅស្ងៀមលែងកើតក៏ក្រោកឈរឡើងដើរចេញពីបន្ទប់ទាំងមុខបែបខឹងក្រោធ។

"អ្នកនាងជេននីចង់ទៅណាដែរបាទ!" គ្រាន់តែជេននី ដើរចេញពីផ្ទះបានមួយជំហាន អាល់ដែលជាអង្គរក្សផ្ទាល់ខ្លួនយ៉ុនហ្គីបានចេញមកសួរភ្លាម ដែលធ្វើឲ្យជេននី ត្រូវជ្រួញចិញ្ចើមចូលគ្នា។
"ខ្ញុំចង់ទៅផ្សារ!" ជេននី និយាយតិចៗបែបមិនទាន់ត្រៀមខ្លួន។

"ពួកខ្ញុំនឹងជូនទៅ!" ស៊ីនម្នាក់ទៀតក៏បានដើរចូលមករកជេននី ដោយការគោរព និងឱនលំទោន។

"ឈប់សិន!ពួកលោក-ខ្ញុំចង់និយាយថា-អឺ" ជេននី ទៅជាគាំងនិយាយលែងចេញ នៅពេលដែលមានមនុស្សប្រុសមាឌធំពីរនាក់ដើរចូលមករកនាងបែបនេះ នាងជានារីទន់ខ្សោយគឺឆាប់ភ័យខ្លាំងណាស់។

SS6:ល្បិចកលស្នេហ៍(ចប់)Where stories live. Discover now