ណាណា នារីមាឌតូចអង្គុយនៅក្នុងបន្ទប់ងងឹត បានកំពុងតែក្ដាប់ដៃណែន ឯមាត់វិញខាំស្ទើរដាច់ទៅ ហើយ។
"ជេននី!" នាងបានហៅឈ្មោះជេននីដោយសង្កត់ សម្លេងឡើងធ្ងន់។
"យើងស្អប់ដែលឯងមានពេលនេះ" ណាណា បាននិយាយទាំងទឹកភ្នែកបានស្រក់ដោយក្ដីច្រណែន នាងបានឃើញជេននី ស្និតស្នាលជាមួយយ៉ុនហ្គីម្ដងៗ នាងស្ទើរតែហក់ទៅចាប់ទាញជេននីចេញមកវិញនោះទេ នាងពិតជាច្រណែនដែរជេននីទទួលបានក្ដីស្រលាញ់ពីយ៉ុនហ្គី។
ផាំង!សម្លេងធាក់ទ្វាបន្ទប់បានបន្លឺឡើងទ្រហឹង ដែលវាជាថ្វីជើងរបស់ជេហ្វីផ្ទាល់។
ណាណាដែរអង្គុយនោះបានស្ទុះក្រោកឈរយ៉ាង លឿន ឯបេះដូងវិញលោតស្ទើរចេញពីទ្រូង។
"អ្នកនាងជេហ្វី!" ណាណា ចាប់ផ្ដើមស្លេកមុខពេល ដែលជេហ្វីបានកាន់ចាននំចូលមកក្នុងបន្ទប់របស់នាង។
"ស្រីចង្រៃមកនេះ!" ជេហ្វី ចាប់បោចសក់ជេហ្វី ដោយដៃតែម្ខាងរបស់នាងហើយក៏ទាញនាងចេញមក ក្រៅទីណាត់ទីណែង។
"មានរឿងអី!" សំឡេងឡូឡា បានធ្វើឲ្យយ៉ុនហ្គី និងជេ នីបានចេញមកក្រៅមើលព្រមគ្នា។ ទឹកមុខម្នាក់ៗ ពោរពេញទៅដោយចម្ងល់។
"ណាណា" ជេននី ឃើញក្មេងស្រីដែរខ្លួនស្រលាញ់ ត្រូវគេធ្វើបាបនាងក៏ចេញមុខមកការពារភ្លាម។ យ៉ុនហ្គី ដែរនៅទីនោះដែរក៏ឈរស្ងៀមរងចាំស្ដាប់សិនថាមានរឿងអ្វីកើតឡើង។
ប្រូស!>ជេហ្វី បានច្រានណាណាមួយទំហឹងតែណាណា ដឹងខ្លួនក៏ទប់ជំហរបានខ្លះ ប៉ុន្តែនាងក៏នៅតែដួលមក ដដែល។
ជេននីមិនអាចឈរមើលស្ងៀមក៏បានទៅជួយ លើកណាណាក៏ក្រោកអង្គុយវិញ។
"អ្នកនាងជេហ្វីមានរឿងអីទើបត្រូវធ្វើដល់ថ្នាក់នេះ?" ជេននី មិនសុខចិត្តឡើយ ដែលជេហ្វីចេញចរឹកកោង កាងមកបែបនេះ។
"នំនេះជារបស់នាងមែនទេណាណា?" ជេហ្វី ចិត្តក្ដៅ ក៏បោះចាននំលើខ្លួនណាណា។ ក្នុងចិត្តនាងច្បាស់ ណាស់ថាណាណាជាមនុស្សអាក្រក់។
"នំនេះខ្ញុំជាអ្នកធ្វើមានរឿងអី?" ជេននី ក្រោកឈរ ស្រែកក្តែងៗប្រាប់ទៅជេហ្វីវិញ។
YOU ARE READING
SS6:ល្បិចកលស្នេហ៍(ចប់)
Romanceជួបនាងលើកទី១គេត្រូវនាងដាក់ថ្នាំសន្លប់ ហើយក៏យករបស់មានតម្លៃទៅអស់ វាគួរឲ្យខឹងណាស់ គេស្បត់ថានឹងចាប់នាងឲ្យបានតែ... ពេលជួបនាងលើកទី២គេក៏ត្រូវនាងបោកម្ដងទៀត ដោយនាងបន្លំខ្លួនធ្វើជាអ្នកលក់ផ្កា បន្ទាប់មកនាងក៏លួចយកទូរសព្ទរបស់គេទៅបាត់ទៀត។ ឥឡូវពេលដែលជួបនាងម្...