ភាគទី30
រាងតូចដើរទន្ទ្រាំជើង មិនសុខចិត្តនឹងអ្វីដែលខ្លួន បានឃើញ និងស្ទើរតែមិនជឿថាមនុស្សដូចយ៉ុនហ្គីចេះ និយាយពាក្យពិរោះៗដែរ។
"ខ្ញុំពិតជាមានអារម្មណ៍ថាខឹងគេណាស់!" ជេននី បានដាក់ខ្លួនអង្គុយនៅក្រោមដើមឈើធំមួយដើមដែលនៅក្រោយមន្ទីពេទ្យដោយអារម្មណ៍មួម៉ៅ។
"ស្រីមុខស្លូតនោះជាអ្នកណា?" ជេននី ខាំមាត់សម្លក់ ទៅឆ្ងាយ។
ពេលដែលនាងអង្គុយបានបន្តិចក៏ស្រាប់ តែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែមើលមកនាង។ អត់មិនបាននាងក៏ងាកក្រោយ តែវាគ្មានអ្វីនោះទេ នៅក្បែរៗនេះមានតែដើមឈើ និងកៅអីសម្រាប់អង្គុយ ប៉ុណ្ណោះ។ អារម្មណ៍អសុវត្ថិភាព ចេះតែកើនមានឡើង នាងមិនអាចនៅអង្គុយបានតទៅទៀតនោះទេ ក៏សម្រេច ចិត្តក្រោកឡើង និងដើរចូលទៅក្នុងវិញ។ ក្នុងខួរក្បាល នាងពេលនេះបានគិតដល់គ្រួសារអាជីម៉ា ដែលកំពងតែ នៅមានសេរីភាព នាងខ្លាចថាពួកគេនឹងមកវិញដើម្បី សងសឹក។
"ជេននី ហេនស្លេ!ឈប់សិន" សម្លេងធ្ងន់ៗរបស់បុរស ម្នាក់ដែលនាងមិនស៊ាំត្រជៀក បានធ្វើឲ្យជើងទាំងគួរ របស់នាងបញ្ឈប់។ ដោយការចង់ដឹង នាងក៏បានងាក ទៅក្រោយវិញ។
"រៃយ៍ អាជីម៉ា!" ជេននី បានបើកភ្នែកធំៗសម្លឹង មើលទៅរៃយ៍ ដែលកំពុងតែញញឹមលាក់កំនួចមកកាន់ នាង។
"នាងបំផ្លាញជីវីតយើង!" រៃយ៍ មិនដឹងជាខ្មោចចូល ឬយ៉ាងមិចទេ បានជាគេស្ទុះមកច្របាច់-ករបស់នាង មួយទំហឹង។
"ខិះៗ-រៃយ៍-ខិះៗ-លែងខ្ញុំ!" នាងប្រឹង វាយដៃគេផង ប្រឹងស្រែកទាំងថប់ដង្ហើមផងស្ទើរតែដាច់ខ្យល់ម្ដងៗ។
"នាងបំផ្លាញគ្រួសារយើង!" រៃយ៍ សម្លុតនាងខ្លាំង ហើយដៃរបស់គេក៏ច្របាច់កនាងកាន់តែខ្លាំងដូចគ្នា។ ជេននី អស់លទ្ធិភាពក្នុងការតតាំងទៀតហើយ ពេលនេះនាងប្រឹងឡើងក្រហមមុខងាំង ឯដៃវិញ នៅប្រឹងបះដៃរបស់រៃយ៍ចេញពីកនាងដដែល។
"បើយើងសម្លាប់នាងម្នាក់ទៀត ក៏គ្មានបញ្ហាអីដែរ ព្រោះជីវីតយើងលែងនៅសល់អីទៀតហើយ" និយាយចប់ រៃយ៍ បានលើកកាំបិតមុខសស្ញាញមកដាក់ នៅក្បែរមុខរបស់ជេននី។
YOU ARE READING
SS6:ល្បិចកលស្នេហ៍(ចប់)
Romanceជួបនាងលើកទី១គេត្រូវនាងដាក់ថ្នាំសន្លប់ ហើយក៏យករបស់មានតម្លៃទៅអស់ វាគួរឲ្យខឹងណាស់ គេស្បត់ថានឹងចាប់នាងឲ្យបានតែ... ពេលជួបនាងលើកទី២គេក៏ត្រូវនាងបោកម្ដងទៀត ដោយនាងបន្លំខ្លួនធ្វើជាអ្នកលក់ផ្កា បន្ទាប់មកនាងក៏លួចយកទូរសព្ទរបស់គេទៅបាត់ទៀត។ ឥឡូវពេលដែលជួបនាងម្...