35

559 22 5
                                    

ភាគទី35

  ថ្ងៃថ្មីត្រូវបានបញ្ចប់ ដែលវាបានត្រឡប់មកវិញដោយ ពេលយប់ម្ដង។ ជេននី បានសម្លៀករ៉ូបគេងយប់ពណ៌ ផ្ទៃមេឃសាច់រលោងយ៉ាងស្រស់ស្អាត  ហើយក៏បានដើរ ទៅគោះទ្វាបន្ទប់របស់អ្នកកម្លោះដើម្បីមកគេងជាមួយគេ តាមបញ្ជាកាលពីថ្ងៃ។

"លោក?" ពេលដែលនាងចូលមកដល់ក្នុងបន្ទប់ អ្វីៗ គ្រប់យ៉ាងគឺទទេស្អាត។

"គេទៅណាហើយចេះ!" នាងយកដៃអេះក្បាល ទាំងមិន យល់មុននេះបន្តិចជាអ្នកតឿននាងឲ្យមកគេ តែឥឡូវបាត់គេសូន្យឈឹង។

ក្រាក!!>ទ្វាបន្ទប់ដែលនាងបិទមុននេះក៏បានបើកឡើងមកវិញ។ យ៉ុនហ្គី បានកាន់កែវទឹកដោះគោក្ដៅៗមួយកែវ ដើរសំដៅមករកនាង។

"នេះ-ខ្ញុំយកឲ្យនាងជាការលួងចិត្តដែលខ្ញុំធ្វើឫកពារមិនល្អដាក់នាង" កាយវិការសុភាពបុរសរបស់គេ ធ្វើឲ្យ ជេននីលង់ឡើងងើបមុខលែងរួចទៅហើយ។

"លោកពិតជាល្អមែនហើយ" ជេននី ស្ទើរតែមិនចង់ជឿ ថាបុរសរឹងរុះដូចគេក៏ចេះយល់ចិត្តអ្នកដទៃដែរ។ មិនចង់គិតច្រើនទៀតនាងក៏លើកទឹកដោះគោមកផឹកដោយក្ដីរំភើប។

"ពេលណាទើបនាងមានកូនឲ្យខ្ញុំទៅ?"

"ខិះៗៗ!"នាងប៉ិះនឹងឈ្លក់ស្លាប់ដោយសារសំណួររបស់គេ

"លោកនិយាយអី?" ជេននី មុខឡើងក្រហម ហើយដើរគេចចេញពីគេ ទៅអង្គុយលើឡុងដោយនាង ព្យាយាមលើកកែវទឹកដោះគោមកអក ដើម្បីបន្លប់ភាព អៀនខ្មាស់។

"ខ្ញុំចង់បានកូនម្នាក់-ស្រីក៏បានប្រុសក៏បាន" គេនៅតែ តាមទៅអង្គុយក្បែរនាងទៀត។ ហើយជេននី ក៏ធ្វើមុខកាចសម្លឹងមកគេវិញ។

"ខ្ញុំជាអ្វីនឹងលោក?-ហេតុអីលោកត្រូវសុំកូនពីខ្ញុំវិញនោះ?" 

"នាងជាប្រពន្ធរបស់ខ្ញុំនោះអី!" ចម្លើយរបស់គេ ធ្វើឲ្យជេននី អង្គុយឡើងត្រង់ខ្លួនភ្លឹង។ នាងគិតបន្តិច ទើបលើកដៃឆ្វេងឡើងមកបង្ហាញគេ

"ខ្ញុំមិនទាន់រៀបការ ដូច្នេះខ្ញុំមិនទាន់ក្លាយទៅជាប្រពន្ធ លោកទេ" 

"ហ្ហឹស!" យ៉ុនហ្គី សើចបន្តិច រួចក៏ងើបចេញពីសាឡុង ដើរទៅគ្រែគេងរបស់គេ មុននឹងគេទាញថតតុយកប្រអប់ ពណ៌ក្រហមចេញមក ហើយក៏ដើរមករកជេននីវិញ។

SS6:ល្បិចកលស្នេហ៍(ចប់)Where stories live. Discover now