បន្តិចតិចក្រោយមកពីគេជូនចៅហ្វាយគេមកផ្ទះមួយដែល មានapo នឹង Usចាំស្រាប់ ‹ផ្ទះនឹងគឺជាផ្ទះដែលបៀវ apo នឹងus មានការសម្ខាន់អីមកប្រជុំជុំគ្នា )
«យ៉ាងមិចហេីយអញលឺអាពីប្រាប់ពិតអត់?? » us ឃេីញបៀវចូលមករួចជាមួយពីដេីរមកពីក្រោយ ឃេីញចឹងក៏រត់ទៅសួរ
« អាពីប្រាប់អស់ហេីយហ៎ »
« អឺ យ៉ាងមិចពិតអត់?? »
« ពិតនឹងហេីយ »
« ហែងចង់ធ្វេីមិចចឹង បេីគាត់មិនអោយពួកអញ់ជួយហែងផង »
« អញ់មិនដឹងធ្វេីមិចទេ មានតែត្រូវទៅរកការងារធ្វេីហេីយ »
« តែហែងទៅរកណា បេីរកត្រូវរកអាការងារណាអោយប្រាក់ខែយ៉ាងហោចណាក៏មួយខែ ពីរមុឺនប្រាំពាន់ដុល្លារដែល»
« ហេុីយធុញណាស់ ពួកគាត់ចង់អោយអញនឹង ទាល់ច្រកហេីយទៅព្រមទៅរៀបការមួយអាស្អីគេនោះ »
« អាពី ឯងសាក់ទៅរកមេីលការងារណា ដែលបានប្រាក់ខែច្រេីនមេីល ក្រែងរកបានការងារណាបានប្រាក់ខែគ្រាន់បេីច្រេីន »
« បាទអ្នកប្រុស » ពីលឺapoបញ្ចាគេចឹងក៏ធ្វេីតាម ព្រោះapoនឹងusក៏ដូចចៅហ្វាយគេដែល រួចពីគេចេញទៅធ្វេីតាមបញ្ចាapoបាតទៅ
......
« សុីអីនៅ??» មេីលទៅដូចជាស្ងាត់ពេកusក៏សួរបៀវដែលអង្គុយគិតអីមិនចេញនោះ
« នៅទេ »
« ឃ្លាននៅចឹង??»
« អឺម »
« ចាំអញឆុងមីអោយ » us គេនិយាយហេីយក៏ដេីរទៅផ្ទះបាយ តែនៅក្នុងនឹងមិនសួវមានអីក្រៅពីមីកញ្ចប់ទេព្រោះផ្ទះនឹងពួកគេមិនសូវមកញឹកញាប់អីទេ ដល់ប្រជុំគ្នារឿងសម្ខាន់ៗអីបានមក ដូចជារឿងលក់ដូរអាវុធ យាយទៅយាយតែរឿងម៉ាហ្វៀពួកគេទេ ។
« កុំខ្វល់ច្រេីនអី » Us ចេញទៅបាត apoក៏ចូលទៅទះស្មាបៀវកំអោយបៀវគេគិតច្រេីន
« អញដឹងហេីយ តែអញមិនដឹងថា ទៅរកការងារនៅណាទេដែលបានប្រាក់ខែដល់តែពីរមុឺនប្រាំដុល្លារនឹងទេ »
« ចាំសុីអីសិនទៅចាំយាយគ្នាទៀត » Usដែលចូលទៅផ្ទះបាយមិនប៉ុន្នាននាទីផងក៏ចេញមកជាមួយនឹងចានមីនៅក្នុងដៃគេ យ៉ាងលឿងម៉ង
« ឆុងលឿនមេះ?? »
« គឺៗ ដោយសារតែមិញអញ់នឹងអាប៉ូទេីបតែឆុងមីសុីដែល ហេីយនៅសល់ទឹកក្តៅ ហេីយទឹកនឹងនៅសល់ល្មមនឹងឆុងអោយហែងល្មម បានវាលឿននឹងហ៎ » Us គេមិនដឹងយ៉ាងមិចទេគ្រាន់តែលឺបៀវសួរចឹងភ្លាមគេបកស្រាយយ៉ាងលឿនដូចមានអីលាក់បាំងអីមួយបៀវចឹង
« អឺមអញគ្រានតែសួរតាស៎ ហេីយឆ្លេីយមកស្រួសបួសទៅ ចាំបាតឆ្លេីយដូចអញ់ចាប់បានកំហុងហែងបានចឹង » បៀវគេមិនបានគិតឬសង្ស័យអីច្រេីនទេ
« អឺៗ សុីទៅចឹង » Us គេមិននិយាយអីតបនឹងបៀវវិញទេ ក៏បង្ខំអោយបៀវគេញុាំអោយអស់វិញ
« អញដឹងហេីយ ខ្លាចតែអញមិនសុី » បៀវគេសម្លក់usនឹងapoរកក៏ញាំមីដែលusឆុងអោយគេអស់ទៅ
«យាយចឹង អាពីរនាក់ ណាអង្គរក្សពីអ្នកហែង » ញុាំមីសុកក៏នឹកឃេីញថាដូចបានអង្គរក្ស apo នឹង Us
« អា វិតនឹងអាដាអញអោយពីអ្នកនឹងទៅជួយរកការងារអោយហែងហេីយ »
« អរយូរនៅ ?»
« មុនហែងមកតិច »
« អរ.... »បៀវសួរមិត្តគេហេីយក៏បន្តញាំមីគេទៀតរហូតតែអស់ គេក៏រុញចានមីនោះទៅម្ខាង(វិត ជាអង្គរក្ស ជំនិតរបស់អាប៉ូ ឯដាវិញជាអង្គរក្សជំនិតរបស់Us)
« គោរពចៅហ្វាយៗៗ » បន្តិចមកក៏pii vit នឹងdaគេក៏ដេីរចូលមកព្រមគ្នាហេីយ អោនគោរពចៅហ្វាយគេដែលអង្គុយនៅលេីសាឡុងព្រមគ្នាដែល
« យ៉ាងមិចហេីយ ?» បៀវឃេីញ ពួកគេទាំងបីដេីរចូលមកចឹងក៏សួរ
« រកឃេីញហេីយចៅហ្វាយ ចំណែកឯប្រាក់ខែវិញនោះដល់តែ 25000$$ ណាចៅហ្វាយ » pii
« ហាសថាមិចដល់តែ25000$$ » បៀវ apoនឹងUs លឺចឹងពួកគេឡេីងលាន់មាត់និយាយស្មេីគ្នា
« បាទ !!ចៅហ្វាយ »
« ធ្វេីការអី?? »
« គ្រាន់តែធ្វេីអ្នកបម្រេីក្នុងផ្ទះប៉ុណ្ណោះចៅហ្វាយ »
« ស្រួសយ៉ាងនឹង?? »
« បាទ តែមុននឹងគេរេីសយកអ្នកបម្រេីមួយនោះដ៏តែប្រឡងសិន នាក់ណាជាប់នឹងបានធ្វេីការដែលបានប្រាក់25000$$នោះ»
« ស្អីប្រឡងទៀត ??»
« បាទនឹងហេីយ មានអ្នកចុះឈ្មោះទៅច្រេីនពេក »
« ហេីយធ្វេីការនៅផ្ទះអាណាគេ?? »
« គឺនៅ ផ្ទះសត្រូវរបស់ចៅហ្វាយនឹងហេីយ »
« ហាស សត្រូវ សត្រូវមួយណា?? »
« ឃុនVegas ចៅហ្វាយ »
« ហាសថាមិច ផ្ទះអាបាយបិណ្ឌនឹង?? »
« ត្រូវហេីយបាទ »
« ហេុីយ ចប់ហេីយៗ »
« ចឹងហែងគិតមិចអាបៀវ?? »ប៉ូគេឃេីញបៀវក្រវីក្បាលចឹងក៏សួរ
« អញដឹងទេ អានឹងអញស្អប់ដល់ឆ្អឹងណា អោយអញទៅឃេីញមុខវារាល់ថ្ងៃយ៉ាងមិច ? »
« ហែងទ្រាំទៅអា នេះ បេីមិនទៅធ្វេីការផ្ទះវាទេ ហែងមិចមានលុយមកអោយប៉ាហែង »
« ត្រូវអាប៉ូយាយត្រូវ ហេីយទៅក៏អត់មានខាតអីដែល ជំនេញដល់តែពីរ ព្រួញមួយបាញ់បានសត្វដល់តែពីរឯណោះ »
« ព្រួញមួយបាញ់បានសត្វពីរ?? ហែងបានន័យថាមិច?? » លឺusនិយាយបែបនឹងគេក៏ងាកមកសួរUsបញ្ចាក់ ថាUsគេនិយាយនឹងចង់មានន័យថាមិច
« ហែងគិតទៅ បេីហែងបានទៅធ្វេីការផ្ទះវានោះ ហែងបានទាំងលុយមកអោយប៉ាហែងហេីយ ហេីយហែងអាចនៅសេីបមេីលចំណុចខ្សោយវាឬយកឯកសារណា សម្ខាន់វាមកទៀតមក ចឹងយេីងប្រាកដជាផ្ដួលរំលំវាបានហេីយ »
« អរ~~ អញយល់ហេីយ វាជំនេញមែនតាស៎ កូនចៅអញទៅដូចអត់ប្រយោជន៍ណាស់ ចឹងអញសាក់ទៅខ្លួនឯងម្ដងមេីល » គេលឺUsរៀបរាប់មកត្រូវចិត្តគេចឹងគេញញឹមមិនឈប់ទេ ព្រោះគេគឺជាប្រយោជន៍ធំរបស់គេ
« រៀបចំចុះឈ្មោះអោយអញទៅ ត្រូវហេីយដាក់ឈ្មោះអញថាpete » ងាក់ទៅមេីលមុខ Piiទាំងញញឹម
« បាទចៅហ្វាយ »pii គេតបទៅចៅហ្វាយគេទាំងញញឹមហេីយចេញទៅធ្វេីបញ្ជាចៅហ្វាយគេទៅ ឯដានឹងវិតគេនៅមួយចៅហ្វាយគេទេ
« ចាំមេីលអញទៅម្តងមេីល នៅបរាជ័យទៀតអត់?? » ញញឹមចុងមាត់តែម្នាក់ទាំងសប្បាយចិត្ត
« បានយេីងហែងឈប់ញញឹមអៅ ដូចមនុស្សឆ្កួតចឹង »
« ម៉ាអាងាប់ »បៀវគេលឺមិត្តគេស្តីអោយគេចឹងក៏ងាកមកសម្លក់មុខវិញ ឯ apo ng us មិននិយាយអីទេ ងាក់មុខចេញពីបៀវ ព្រោះពេលនេះបៀវគេលែងញញឹមទៀតងាកមកសម្លក់ពីរនាក់គេវិញ
« ខ្ញុំរៀបចំហេីយបាទ ស្អែកព្រឹកម៉ោង7ចាប់ផ្តេីមប្រឡងហេីយ »
« ល្អ »
« ចឹងចៅហ្វាយយប់នឹងសម្រាកនៅទីនេះមែនទេ?? »
« អឺ អោយអញទៅដេកណាទៀត!? »
« បាទ ចាំខ្ញុំអោយគេចូលទៅរៀបចំបន្ទប់គេងអោយចៅហ្វាយ »
« អេី ទៅៗ » pii ឃេីញចៅហ្វាយគេអនុញាតចឹងក៏ទៅអោយអ្នកបម្រេីម្នាក់ទៀតទៅរៀបចំកន្លែងគេអោយចៅហ្វាយគេ
*ព្រឹកស្អែក_* (យេីងកាត់ៗទៅណ៎)

YOU ARE READING
រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥
Action•ចាប់ផ្តេីមពីបៀវបន្លំខ្លួនចូលទៅធ្វេីជាអ្នកបម្រេី សត្រូវដែលគេស្អប់បំផុត (បៃប៊ល) •តេីគោលបំណងបៀវជាអ្វី?? •ទីមួយ: ទៅលួចឯកសារដេីម្បីកំចាក់បៃប៊ល ឬក៏ទៅគោលបំណង់អីផ្សេង?? •តេី បៀវទៅបន្លំខ្លួននឹង បេីបៃបឺនគេដឹងឬទេ?? •ចុះបេីបៃប៊លដឹងថាបៀវមកបន្លំខ្លួន?? ចឹងបៀវទ...