Episode 11 « ឯងជាបៀវឬក៏មិនមែន!? »

168 35 2
                                    

ល្ងាច_*
ម៉ោងចេះតែដេីរទៅមុខរហូតដល់ពេលវេលាដល់ម៉ោងបៃប៊លមកពីរធ្វេីការវិញល្មម ឯអ្នកបម្រេីវិញពួកគេខិតខំស្វិតស្វែង រៀបចំម្ហូបនឹងបាយទឹកដាក់លេីតុរួចរាល់ហេីយក៏មកឈរនៅឃ្លោងទ្វាចាំទទួលបៃប៊លចេញពីរធ្វេីការដូចរាល់ដង
.បន្តិចក្រោយមកបៃប៊លគេក៏មកដល់ផ្ទះ រួចដេីរចូលផ្ទះទាំងទឹកមុខស្មេីធេង មិនប្រែសោះ ។ បៃប៊លគេដេីរចូលមិនសូម្បីតែងាកមកមេីលអ្នកបម្រេីដែលទទួលគេសូម្បីតែភីតក៏គេមិនមេីលដែល រួចក៏ដេីរហួសទៅតុបាយដែរអ្នកបម្រេីរៀបចំអោយគេជាស្រាច់នោះ
បៃប៊លគេមិនមាត់អីសូម្បីតែម៉ាត់ គេគិតតែពីញាំបាយរបស់គេរួចក៏ឡេីងទៅបន្ទប់គេ ទុកអោយភីតឆ្ងល់តែម្នាក់
< ចុមអត់រករឿងអញទេអី?? >ភីតនិយាយក្នុងចិត្ត ទាំងសម្លឹងមេីលបៃប៊លឡេីងទៅខាងលេី ទាំងអត់ស្រណុកក្នុងចិត្ត ព្រោះភីតគេចង់ឈ្លោះ មិចបានមិនឈ្លោះមួយគេចឹង??
« ត្រូវហេីយ អាភីត យប់បន្តិចឆុងកាហ្វេអោយយេីង » បៃប៊លដេីរឡេីងលេីកាំជណ្តេីបានពាក់កណ្តាល ក៏ងាកមកក្រោយវិញ នឹងសម្លឹងទៅភីតឡេីងទឹកមុខស្មេីធេងដដែល
« ហាស មិចបានជាខ្ញុំវិញ ខ្ញុំមិនទៅទេ » ភីតឮបៃប៊លប្រេីគេភ្លាមក៏ប្រកែកយ៉ាងលឿន
« មែនហេីយ អ្នកប្រុស ខ្ញុំជាអ្នកមានទួលនាទីទៅឆុងការហ្វេអោយអ្នកប្រុសតាស៎ ចឹងមិនបាច់ប្រេី ភីតទេ ខ្ញុំអាចធ្វេីវាបានហេីយ » នាងតីនិយាយ.តពីរក្រោយភីតយ៉ាងលឿន
« អឹម ទួលនាទីនឹងចាប់ពីរពេលនេះទៅ អោយទៅភីតទៅ ហេីយនាងមិនបាច់ធ្វេីទៀតទេ » បៃប៊លនិយាយរួចប្រុងតែបន្តដំណេីរគេ.តទៀត តែក៏អាក់ដំណេីរដោយសារតែ
« អ្នកប្រុសខ្ញុំមិនចង់ធ្វេីទេ អោយតីធ្វេីដូចដេីមទៅ » ភីតគេនៅតែប្រកែក ព្រោះគេខ្ចិលណាស់
« អ្នកប្រុស ...!! »
« បញ្ចាយេីង ពួកឯងលែងស្តាប់ហេីយ?? ~~» តីគេប្រុងនឹងនិយាយ.តទៀតហេីយក៏ត្រូវបៃប៊លស្រែកមកវិញទាំងខឹង ព្រោះសម្តីគេនិយាយអីឡូវដូចមានអ្នក.តវ៉ាច្រេីនដល់ហេីយ
« បាន បាន ខ្ញុំធ្វេីតាមបញ្ជាអ្នកប្រុស » ភីតគេឃេីញបៃប៊លចឹងរៀងភ័យដែលព្រោះគេមិនដែលឃេីញខឹងបៃប៊លដល់ថ្នាក់នេះទេ។ នាងតីវិញគេឃេីញបៃប៊លខឹងខ្លាំងចឹង នាងក៏ភ័យមិនស្ទេីរដែលព្រោះគេដឹងច្បាស់ណាស់ថាពេលបៃប៊លខឹងខ្លាំងចឹង នោះប្រាកដជាអាក្រក់លេីសពីការស្មានទៅទៀតទេីបនាងមិនហានមាត់អ្វីទៀតទេ ។ បៃប៊លវិញគេក៏លែងមាត់អ្វីទៀតដែលក៏ដេីរទៅបន្ទប់គេបាតទៅ
« អូយ ហេតុអីបានពីនាក់ឯង ហានប្រកែកនឹងអ្នកប្រុសចឹងហាស?? ពួកឯងមិនដឹងថាអ្នកប្រុសពេលខឹងអាក្រក់បុ៉ណ្ណាទេ?? » បន្ទាប់ពីឃេីញបៃប៊លគេឡេីងទៅបន្ទប់បាត ម៉ែដោះក៏មកស្តីអោយភីតនឹងនាងតី ទាំងខឹងតិចអីតិច
« តែម៉ែដោះ នេះជាការងារខ្ញុំ »
« ការងារនាងឯង ស្ថិតលេីអ្នកប្រុស មិនមែននាងឯងចង់ធ្វេីស្អីក៏ចេះធ្វេីទេ » ម៉ែដោះគាត់លឺនាងតីនឹងបែបនឹង គាត់ក៏តបទៅនាងតីទាំងខឹងជាងមុនទៀត គាត់ស្តីអោយហេីយមិនប្រកាច់នៅស្ងៀមទេ មក.តមាត់ស្អី
« ខ្ញុំសុំទោសម៉ែដោះ » ភីតគេមិនចង់មានរឿងអីច្រេីនគេក៏សុំទោស ម៉ែដោះ
« ហេុីយ បានហេីយកុំអោយមានលេីកក្រោយទៀត ទៅជួយរៀបចំចានអីទៅ »ម៉ែដោះគាត់និយាយរួចក៏ដេីរទៅរៀបចំចានដែលបៃប៊លគេញាំហេីយមិញទៅលាង។ភីតនឹងនាងតីមិននិយាយអី.តទៀតក៏ដេីរទៅជួយម៉ែដោះទៅ
*បន្ទប់ភីត_*
« ហេុីយធុញណាស់មិនដឹងពេលណា ដល់4ខែទេអញអេីយ » បន្ទាប់ពីជួយម៉ែដោយរៀបចំចានអីហេីយភីតក៏ឡេីងមកលេីបន្ទប់គេ
« អេីយ ស្អុះស្អាប់ណាស់ » គេនិយាយទាំងទឹកមុខជូររួចក៏ដេីរទៅបន្ទប់ទឹកដេីម្បីងូតទឹក ក៏មិនភ្លេចទាញកន្សែងនឹងឈុតគេងយប់មួយឈុតចូលក្នុងបន្ទប់ទេកជាមួយគេទេ
...
* 20នាទី*
20នាទីក្រោយមកភីតចេញពីបន្ទប់ទឹកវិញជាមួយនឹងឈុតថ្មី
« ទៅរក ប៊ីនឹងលីសិន » បន្ទាប់ជូរសក់រៀងស្ងួតហេីយក៏គេគិតថាទៅរកប៊ីនឹងលីនិយាយគ្នាលេងនៅក្រៅ
« aww ប៊ី លី » គេចេញពីបន្ទប់ចាក់ទ្វាបន្ទប់អីរួច ក៏រកងាក់ដេីរទៅសម្តៅទៅបន្ទប់ ប៊ីនឹងលីហេីយ តែចៃដន្យអីលីនឹងប៊ីគេមកដល់ល្មម
« បងភីត បងប្រុងទៅរកពួកខ្ញុំហ៌ » ប៊ីគេរត់មកអោបដៃភីត ទាំងញញឹម
« បាទ តែកំមាត់ឮពេកអ្នកប្រុសមុខងាប់នោះចេញមកស្តីអោយទៀតឡូវហេីយ » ភីតនិយាយទាំងសម្លេងតិចៗ
« ចឹងយេីងទៅយាយគ្នានៅសួនទៅបងភីត » លីនិយាយរួច ពួកគេក៏ចេញពីនឹងទៅសួរស្ទប៊ីរី
*សួនស្ទប៊ីរី_*
« អង្គុយមកបង » មកដល់សួនភ្លាមពួកគេក៏នាំគ្នាអង្គុយនៅបង់មួយនៅសួននោះ
« បងភីត » ពេលអង្គុយរួចអស់គ្នាភ្លាមលីក៏ចាប់ផ្តេីមហៅភីត
« បាទ?? » ភីតឮលីហៅចឹងក៏ងាក់ទៅមេីលមុខលីចំទាំងឆ្ងល់
« បងកំ.តមាត់មួយអ្នកប្រុសទៀតបានអត់?? » លីនិយាយទាំងយកដៃស៊កទៅចាប់ដៃភីតបញ្ចេញទឹកមុខបារម្មណ៍ពីភីតជាខ្លាំង
« បង.. »
« បងឃេីញអ្នកប្រុសល្ងាចមិញទេ គាត់ខឹងខ្លាំងណាស់ »
« បងក៏មិនចង់ដែលតែអាមាត់នៀសវាចេញតែ ចង់.ត » ភីតនិយាយទាំងចង្អុលមាត់ខ្លួនឯង
« បងភីត បងសន្យានឹងខ្ញុំមកណាថានឹងលែង.តមាត់នឹងអ្នកប្រុសទៀតណ៌ » ប៊ីនិយាយទាំងលេីកដៃកូន ដេីម្បីអោយភីតពាត់ដៃស្បត់មួយគេ
« ហីយ៉ា បងមិនដឹងថាសន្យាបានឬអត់ទេ » ភីតគេក៏ប្រកែកនឹងមិនព្រមពាត់ដៃស្បត់នឹងប៊ីទេព្រោះគេខ្លាចថាគេធ្វេីមិនបាន
« ណា » ប៊ីនិយាយទាំងទឹកមុខគួរអោយស្រឡាញ់ទៅភីត
« ok បានតែបងមិនដឹងថា ធ្វេីបានអត់ទេ ណា » ភីតដោយឃេីញថាប៊ីចង់ស្បត់ចឹងហេីយក៏ព្រម
« បានតែបង ត្រូវតែខំទប់វា »
« បាន » ភីតនិយាយរួចក៏ពាត់ដៃស្បត់ជាមួយប៊ីទាំងញញឹម
« ខ្ញុំដែល » លីឃេីញភីតដក់ដៃស្បត់មួយប៊ីហេីយគេ លេីកដៃកូនមកម្តង ភីតគេឃេីញចឹងក៏មិននិយាយអីច្រេីនក៏ពាត់ដៃមួយលីដែលទៅ
« តោះបងភីត បងលី ទៅគេងមេីលផ្កាយ » ចាប់ដៃភីតនឹងលីចេញពីរលេីបង់មកដេកនៅវាស្មៅមេីលទៅមេឃវិញ ទាំងប៊ីនៅប្រលោះកណ្តាល ភីតនឹងលីគេងសងខាងប៊ី
« aww មេឃមិនទាន់ងងឹតត្រឹមត្រូវផងនឹង » ភីតនិយាយទាំងមេីលទៅមេឃ ព្រោះវាមិនទាន់ងងឹងស្រួសបួលទេព្រោះទេីបតែម៉ោង6កន្លះនឹង
« aww តែមិនអីទេចឹងគេងមេីលមេឃ និយាយគ្នាលេងទៅ » ប៊ីឃេីញមេឃបែបនឹងក៏ដោយក៏គេមិនខ្វល់ដែលក៏ចាប់ទាញអោយភីតនឹងលីគេងវិញ
« បងភីត ប៊ី » លីបន្ទាប់ពីគេងមេីលមេឃបានបន្តិចក៏ហៅភីតនឹងប៊ី
« បាទ /បាទបង »
« នៅក្នុងរឿងប្រលោមលោកដែលនាក់ទាំងពីរធ្លាប់អាន តេីនាក់ទាំងពីចូលចិត្តឈុតណាជាងគេ?? » លីសួរទាំងខ្លួនសម្លឹងមេីលមេឃ
« សម្រាប់បង បងចូលចិត្តឈុតណាដែលតួរbttគាត់ងក់ង្ងរដាក់តួរTos ហេីយចូលចិត្តនៅពេលដែលតួរTosគាត់តាមលួងតួរbttណា ព្រោះវាមេីលទៅគួរអោយស្រឡាញ់ណាស់» ភីតឆ្លេីយទាំងញញឹម
« ខ្ញុំវិញចូលចិត្តពេលតួTos ច្រត់ដៃពិតនឹងជញ្ជាំទាំងសងខាងដៃរបស់គាត់ ហេីយតួbttនៅប្រលោះកណ្តាលនៃដៃទាំងសងខាងតួTosណាស់ ព្រោះពេលអានទៅវារូ៉មេតិចណាស់ » ប៊ីនិយាយទាំងញញឹម
« បងក៏ដូចឯងដែលប៊ី ព្រោះយេីងបានឃេីញដោយផ្ទាល់ភ្នែកទៀតផង » លីងេីបមកអង្គុយទាំងញញឹមទៅប៊ី
« ឃេីញនៅណា ??» ភីតងេីបមកអង្គុយដែល
« ត្រូវហេីយបងលីយេីងបានឃេីញដោយផ្ទាល់ភ្នែក អាយ » ប៊ីងេីបមកអង្គុយ ហេីយក៏ញញឹមទៅលី
« ពួកឯងឃេីញនៅពេលណា?? » ភីតសួរម្តងទៀតទាំងចង់ដឹង
« យប់មិញ » លីនិយាយទាំងញញឹមទៅភីតមិនឈប់
« យប់មិញ?? ពេលណា?? យប់មិញបងនៅមួយពួកឯងដែលមិចបានមិនឃេីញ?? » ភីតគេកាន់តែចង់ដឹង ទៀតហេីយ យប់មិញ?? បេីលីនឹងប៊ីឃេីញគេឃេីញដែលហេីយ
« នៅមុខបន្ទប់បង » ប៊ីគេឆ្លេីយទាំងញញឹមដដែល
« មុខបន្ទប់បង?? ពេលណា?? » ភីតគេឮចឹងគេកាន់តែឆ្ងល់ទៀតហេីយក៏សាក់រកនឹកមេីលក្រែងឡ៎គេភ្លេចអីចឹងហាស តែគេខំរកនឹកហេីយនៅតែមិនឃេីញ
« បងលី ពេលនឹងស្តាយណាស់ បេីអ្នកប្រុសថេីប មិនដឹងល្អពិនណាទេណ៎ »ប៊ីឃេីញភីតកំពុងតែរកនឹកចឹងគេក៏បង្ហេីប ទាំងញញឹមនឹងស្រមៃទៅសកម្មភាពទាំងនោះ
« មែនហេីយ បេីពេលអឹកនែ » លីនិយាយទាំងខាំមាត់ នឹងរំភេីបនៅពេលគេនឹកឃេីញសកម្មភាពនឹងម្តងៗ
« អ្នកប្រុស?? ឈប់ៗកុំប្រាប់ថា ម្នាក់ដែលឯងឃេីញនោះគឺបងនឹងអ្នកប្រុសណា » ភីតគេរកនឹកបានបន្តិចក៏នឹកឃេីញថានៅមុខបន្ទប់គេ មានតែគេនឹងបៃប៊លទេដែលធ្វេីសកម្មភាពនឹងទេ ចឹងបានន័យថាប៊ីនឹងលីសម្តៅលេីខ្លួនគេហេីយ
« មាននរណាទៀតក្រៅពីបង » ប៊ីគេតបទៅភីតវិញទាំងញញឹមបែបឌឺទៅភីត
« ពិតមែនហេីយ មានណាគេទៀតនោះហិហិ » លីបន្តពីក្រោយប៊ីទាំងសេីច
« នេះពួកឯង គិតដល់ណាហេីយហាស យប់មិញបងមិនទាន់ចំរះបញ្ចីដែលឯងមិនបានជួយបងទេណា ហេីយនៅមកយកនិយាយទៀត » ភីតនិយាយទាំងអៀនផងអីផង មាត់វិញខាំឡេីងចង់ចេញឈាមហេីយ
« aww បងភីតហ៌ យប់មិញខ្ញុំជួយមិនបានមែនណា តែអាសកម្មភាពនឹងវាផ្អែមផ្ហែមខ្លាំងណាស់អោយខ្ញុំបំភ្លេចមិចនឹងកេីតទៅ » ប៊ីនិយាយទាំងពេបមាត់ផងឌឺទៅភីតផងទាំងទប់សេីចព្រោះពេលនេះភីតធ្វេីមុខគួអោយចងសេីចណាស់
« ឆាប់បំភ្លេចភ្លាមប្រយ័ត្នបងវៃ » ភីតចង្អុលមុខប៊ីនឹងលីទាំងអៀន
« អត់ទេ / មែនហេីយខ្ញុំបំភ្លេចមិនបានទេ » ប៊ីនឹងលីក្រវីក្បាលទាំងសេីចឥតឈប់
« មេីលពួកឯងមិនភ្លេចទេហេ ចឹងទុកអោយបងវៃឯងរហូតដល់តែភ្លេចម៉ង » ភីតងេីបឈររួចក៏រត់មកដេញវៃប៊ីនឹងលី
« បងវៃខ្ញុំដល់ស្លាប់ទៀតក៏មិនភ្លេចដែល ព្រោះខ្ញុំមានការចង់ចាំល្អខ្លាំងណាស់ ហិហិហិ» ប៊ីនឹងលីរត់គេចបន្តេីនិយាយឌឺដាក់ភីតបន្តេី ។ឯភីតឮចឹងអីគេមិនបានទៅខឹងអីគេរឹតតែអៀនទៀតហេីយក៏រត់ទៅដេញវៃប៊ីនឹងលីបន្តេីរត់ដេញគ្នាលេងបន្តេីទាំងសប្បាយ ។ សកម្មភាពទាំងអស់នឹងមិនមែនមិនមានអ្នកឃេីញទេ គឺមាន ហេីយក៏មិនមែនអ្នកឆ្ងាយដែល នោះគឺគ្មានអ្នកណាក្រៅពីបៃប៊លទេ គេឈរមេីលពីរបង្អួចបន្ទប់គេទៅសម្លឹងទៅសកម្មភាពភីត ប៊ីនឹងលីដែលរត់លេងក្នុងសួរស្ទប៊ីរី មេីលទៅដូចជាសប្បាយដល់ហេីយ
« ភីត ឯងជានរណាអោយប្រាកដ?? ជាបៀវឬក៏មិនមែន?? » បៃប៊លឈរសម្លឹងមេីលសកម្មភាពក្រុមភីតដែលរត់លេងនោះទាំងទឹកមុខគេត្រជាក់ស្រេប
« ចៅហ្វាយបាទ » បន្តិចមកណុបគេចូលមក ហេីយក៏គោរពចៅហ្វាយគេជាមុនសិន គោរពទាំងបៃប៊លដែលខ្នងនឹងគេ ព្រោះបៃប៊លគេកំពុងតែឈរសម្លឹងក្រុមភីតនៅឡេីយ
« យ៉ាងមិចហេីយ រឿងយេីង អោយសេីប » បៃប៊លសួរណុបទាំងបែរខ្នងពីរណុប ដដែល ហេីយភ្នែកគេមិនដក់ពីរការមេីលក្រុមភីតដែលរត់លេងទាំងសប្បាយនោះទេ
« ខ្ញុំសេីបបានខ្លះពីភីតហេីយចៅហ្វាយ »
« និយាយ »
« ភីតគឺជា..............!! » ណុបគេក៏រៀបរាប់ពីរភីតទៅចៅហ្វាយគេតាមតែគេសេីបបានទាំងអស់គ្មានអោយចម្លោះណាមួយទេ

•តេីណុបគេសេីបដឹងថាភីតគឺជាបៀវហេីយមែនទេ??
•ហេីយចុះបេីណុបសេីបដឹងហេីយនោះ បៃប៊លគេគិតយ៉ាងមិចដាក់ភីត?? យកមកបញ្ឈរមុខគ្នាជាសត្រូវនឹងគ្នា ឬគេធ្វេីមិនដឹង បន្តអោយភីតបន្លំខ្លួនទៀត ??
.........
#yumi

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now