Episode 4 < ថ្ងៃដំបូង >

166 47 4
                                    


*ព្រឹកស្អែកថ្ងៃបន្ទាប់_*
ថ្ងៃនេះជាថ្ងៃដែលបៀវគេមកផ្ទះរបស់ប្រូបាយបិណ្ឌថ្ងៃដំបូង បៀវគេមកផ្ទះBible ដោយមានពីដែលជាកូនចៅរបស់ខ្លួនជូនមកហេីយឈប់នៅមុខឃ្លោងទ្វារចូលភូមិគ្រិះរបស់bible ហេីយក៏មានប្រុសម្នាក់ឈរចាំគេជាស្រាច់ រួចនាំបៀវចូលក្នុងភូមិគ្រិះ
*នៅក្នុងផ្ទះបៃប៊ល_*
« aww ភីតក្មួយមកហេីយមែន?? » បុរសវ័យចំណាស់ដែលបៀវបានស្គាល់រួចហេីយ ឃេីញមនុស្សរបស់គាត់នាំបៀវចូលមកចឹងក៏ទៅទទួលទាំងញញឹម
« បាទលោកអ៊ុំខ្ញុំមកហេីយ បាទ » បៀវឃេីញលោកអុំមកទទួលគេទាំងញញឹមចឹងទៅវិញយ៉ាងស្រស់
« ចាំបន្តិចណា ប្រុសលីហាសទៅហៅអ្នកប្រុសឯងបន្តិចមក » គាត់អោយបៀវចាំបន្តិចហេីយក៏ងាកទៅបុសរម្នាក់ដែលឈរនៅក្បែរអោយទៅហៅអ្នកប្រុសគេ
« បាទ លោកអុំ » ទទួលបញ្ចាហេីយក៏ដេីរឡេីងទៅលេី
« ភីតក្មួយមកនៅនេះមិនបាច់ ភ័យខ្លាចឬក្រែងចិត្តរឿងអីទេលឺទេ »
« បាទលោកអុំ ខ្ញុំជាមនុស្សដែលមិនចេះក្រែងចិត្តនរណាស្រាប់ហេីយ » គេនិយាយទាំងលេងសេីចទៅលោកអុំ
« ហឹហឹ ឯងនេះ មេីលទៅក៏ដឹងថា ខូចពិនណាដែល » គាត់និយាយទាំងសេីចទៅបៀវ
« ហាហា ហេតុអីលោកអុំក៏ប្រយាប់មេីលដឹងយ៉ាងនឹង » គេលឺលោកអុំយាយចឹងក៏និយាយលេងទៅទៀត
« ហេុីយ ហេតុអីគ្រានតែម្នាក់បម្រេីចូលថ្មីម្នាក់នឹងសោះហេតុអីក៏ចាំបាច់អោយខ្ញុំមកទទួលធ្វេីអីដែល?? » បៃប៊លគេចុះមកពីលេីបន្ទប់គេនិយាយទាំងទឹកមុខស្មេីធេង
« កុំយាយចឹងមេីលអ្នកប្រុស »
« ហេីយអោយយេីងមកទទួលនឹងបានអីមកវិញ គ្រាន់តែក្មេងចូលថ្មីធ្វេីធម្មតាម្នាក់សោះ »
« ណែ ប្រយ័ត្នទះកណ្តាលមាត់ឡូវហេីយ អ្នកបម្រើនឹងយ៉ាងមិច » បៀវដែលលឺបៃប៊លនិយាយមិនល្អអោយខ្លួនក៏ស្តីអោយបៃប៊លភ្លាមៗមិនអោយចាំយូរទេ
« ណែឯងជាអ្នកបម្រេីយេីងទេកំមកសម្តីបានពេក ប្រយ័ត្នគ្រាប់ទម្លោះក្បាលឯងនៅកន្លែងនឹងទៅ » បៃប៊លគេគ្រាន់តែលឺបៀវ និយាយឈ្លេីយមួយគេនោះក៏មកចង្អុលមុខបៀវទាំងខឹង ព្រោះពីដេីមមកមិនមានអ្នកណា រឹតតែមិនមានទៀតដែលអ្នកបម្រេីមក.តមាត់គេនោះទេ
« លឺយាយពីដងហេីយ មិនបានធ្វេីបានម្តងដងផង » បៀវលឺបៃប៊លគំរាមចឹងមិនខ្លាចទេ ក៏និយាយឌឺទៅវិញទៀត
« អាភីត » និយាយទាំងសម្លេងខឹង
« បាទ អ្នកប្រុស?? » បៀវគេលឺបៃប៊លហៅឈ្មោះគេចឹងគេក៏ឆ្លេីយតបទៅបៃប៊លមិនមែនគេមិនដឹងថាបៃប៊លខឹងគេទេតែគេចង់ឌឺ
« លោកអុំ » បៀវគេឃេីញបៃបឺនដេីរមកជិតគេ ក៏រត់ទៅក្រោយខ្នងលោកអុំ
« បានហេីយ អ្នកប្រុស » លោកអុំគាត់ឃេីញបៃប៊លនឹងបៀវមិនចេះចុះចាញ់នឹងគ្នាសោះគាត់ក៏ឃាត់
« អុំចេះតែយកមនុស្សចឹងបម្រេីខ្ញុំដែល » គេនិយាយទាំងខ្នាញនឹងបៀវណាស់ព្រោះបៀវគេនៅក្រោយខ្នងលោអុំនឹង មិនស្ងាត់ទេ នៅធ្វេីមុខឌឺដាក់គេមិនឈប់សោះ
« ទៅសួរប៉ាអ្នកប្រុសទៅ បានហេីយភីតឯងទៅបន្ទប់ឯងទៅ ប្រុសលីឯងជួនភីតទៅរកបន្ទប់គេបន្តិចទៅ »
« បាទ លោកអុំ តោះបងភីត ចាំខ្ញុំជួយកាន់អោយ» លីគេញញឹមទៅលោកអុំហេីយក៏ទៅជួយកាន់វ៉ាលីអោយបៀវ
« បាទ » បៀវតបនឹងលីទាំងញញឹមហេីយក៏ឡេីងទៅលេីមួយលី តែក៏មិនភ្លេចងាកមុខមកធ្វេីមុខឌឺទៅបៃបឺនទេ ( កូននេះមកនៅផ្ទះគេទេតែយាយពីថាឌឺ9 )
.....
« នេះបងបន្ទប់បង » បន្តិចលីគេក៏ជូនបៀវមកដល់បន្ទប់
« បាទអរគុណណាលី » ពេលមកដល់បន្ទប់ហេីយក៏ញញឹមអរគុណ
« មិនអីទេបង នេះជាការងាររបស់ខ្ញុំទេ »
« ចឹងបងសំផ្ញេីខ្លួនផ្ញេីប្រាណផងណា »
« បាទ បង មិនអីទេ »
« យាយចឹងលី ឯង អាយុម៉ានហេីយមិចបានហៅយេីងបងចឹង »
« ខ្ញុំទេីបតែ20 ទេ ហេីយខ្ញុំហៅបងថាបងនោះព្រោះលោកអុំប្រាប់ខ្ញុំថាបងអាយុបងខ្ញុំចឹងបានខ្ញុំហៅបង បងនោះ»
« អរ ចឹងបងចូលទៅរៀបចំខោអាវសិនណា »
« បាទតាមសម្រួលណាបង »
« បាទ អរឈប់ៗ លីបន្ទប់ដែលជាប់ខ្ញុំនេះបន្ទប់អ្នកណា?? » លីរកដេីរចេញហេីយតែបៀវក៏ហៅឃាត់វិញ
« អរ បន្ទប់នេះរបស់អ្នកប្រុសបៃប៊ើនឹងហេីយ »
« ហាស មិចបានអោយខ្ញុំនៅជិតបន្ទប់គេវិញចឹង »
« ខ្ញុំមិនដឹងដែល លោកអុំគាត់អ្នកអោយរៀបចំមកចឹង »
« អួយចង់ស្ទះទ្រង់ ចឹងមិនអីទេឯងទៅវិញចុះ »
« បាទបង បេីមានរឿងអីឬត្រូវការអីអាចប្រាប់ខ្ញុំបានណាបង »
« បាទ » បៀវគេញញឹមបែបថាយល់ហេីយក៏ដេីរចូលក្នុងបន្ទប់គេបាត ស្របពេលលីគេចេញទៅបាតដែល
« អញហេុីយ ខ្វះបន្ទប់អោយនៅមែន បានមកអោយឯងនៅក្បែរអាងាប់នឹងនោះ » បៀវគេចូលក្នុងបន្ទប់ភ្លាម គេដាក់គូថអង្គុយនៅលេីពូកហេីយរអ៊ូរតិចតែម្នាក់ រួចក៏ក្រោករេីរវ៉ាលីគេរៀបចំខោអាវដាក់ទូរអីត្រឹមត្រូវទៅ ។
*នៅជាន់ក្រោម_*
« អៅភីតក្មួយ ចុះមកហេីយហ៌ » បន្តិចក្រោយមកបៀវគេក៏ចេញពីបន្ទប់គេ ហេីយក៏ចុះមកក៏ជួបជាមួយអុំស្រីម្នាក់
« បាទអុំស្រី ចុះឯណាលោកអុំនឹងអ្នកប្រុសហ៌ អុំស្រី »
« អរ លោកអុំឯង គាត់ត្រូវទៅបារាំងវិញហេីយ ឯអ្នកប្រុសគាត់ទៅធ្វេីការបាតដែរ ហេីយមិនបាច់ហៅអុំថាអុំស្រីអីទេ ហៅម៉ែដោះៗទៅបានហេីយ »
« បាទ តែម៉ែដោះយាយថាមិចលោកអុំគាត់ទៅបារាំង?? »
« ត្រូវហេីយ គាត់គឺជាអង្គរក្សជំនិតរបស់ប៉ាអ្នកប្រុសបៃប៊ល ហេីយគាត់មកនេះមកចាប់ចែងរឿងរេីសអ្នកបម្រេី ហេីយឡូវគាត់រេីសរួចហេីយចឹងគាត់ក៏ត្រូវទៅវិញដែល »
« ងាប់ហេីយបេីគាត់ទៅបាត តេី អាអ្នកប្រុសមុខងាប់នោះមិនសម្លាប់ខ្ញុំទេ?? » បៀវគេសួរម៉ែដោះភ័យ ព្រោះឌឺបៃប៊លបានលោកអុំនៅជួយ ហេីយលោកអុំទៅបាតមានណាជួយគេទៅ??
« ភីតកំភ័យអី អ្នកប្រុសគាត់មិនហានធ្វេីអីទេ ព្រោះភីតឯងជាមនុស្សដែលលោកប៉ាគាត់របស់អ្នកប្រុសបៃប៊លរេីសដោយផ្ទាល់ ចឹងគាត់មិនហានបិះពាល់ឯងទេ »
« មែនហ៌ »គេលឺម៉ែដោះរៀបរាប់ប្រាប់ចឹង គេក៏សួរម៉ែដោះបញ្ចាក់ទាំងញញឹម
« ចា៎ ត្រូវហេីយភីតឯងមិនមានការងារអីច្រេីនធ្វេីទេ គ្រាន់តែបោះសម្អាត់បន្ទប់អ្នកប្រុសបៃប៊លនឹងជួយធ្វេីការផ្ទះតែតិចតួចអីទេ »
« ហាស?? បោះសម្អាត់បន្ទប់អ្នកប្រុសបៃប៊ល?? »
« ចា៎ លោកអុំគាត់មកផ្ដាំបែបនឹងចឹងត្រូវតែធ្វេីតានបញ្ចាគាត់ គាត់ដូចជាលោកប្រុសធំចឹង ព្រោះពាក្យសម្តីគាត់គឺមកពីលោកប្រុសធំទាំងអស់ » (លោកប្រុសធំជាប៉ាបៃប៊ល)
« អរ បាទ ចឹងអីឡូវមានអីអោយខ្ញុំជួយធ្វេីម៉ែដោះ?? » បៀវគេក៏ងក់ក្បាល់យល់ ហេីយក៏បករកសួរផ្សេងវិញ
« អីឡូវមិនមានទេ តែពេលល្ងាចមាន ត្រូវធ្វេីម្ហូបអោយអ្នកប្រុសមកពីធ្វេីការវិញ »
« អរ បាទ ចឹងអីឡូវខ្ញុំអាចទំនេរបានមែនទេម៉ែដោះ »
« ចា៎ »
« បាទចឹងខ្ញុំសុំទៅបន្ទប់វិញហេីយណា ចាំពេលល្ងាចចាំខ្ញុំចុះមកជួយធ្វេីម្ហូបម៉ែដោះ »
« ចា៎មិនអីទេ » បៀវគេញញឹមទៅម៉ែដោះហេីយក៏រត់ឡេីងទៅសម្ដៅរបន្ទប់ខ្លួន
*ក្នុងបន្ទប់បៀវ_*
« អួយធុញណាស់វេីយ ហេីយលោកអុំគាត់ទៅបារាំងបាត មិនប្រាប់ដំណឹងតិចសោះ តិចអាមុខងាប់នឹង ល្ងាចមកធ្វេីបាបយេីងទៅ តែវាមិនហានធ្វេីអីទេ ព្រោះម៉ែដោះប្រាប់ហេីយថាលោកប្រុសធំអ្នករេីសយេីងមកបម្រេីដោយផ្ទាល់ ចឹងអាមុខងាប់នោះមិនហានធ្វេីយេីងទេ ហាហា បានដៃអញហេីយហែង » បៀវអង្គុយនិយាយតែម្នាក់ទាំងសប្បាយចិត្តព្រោះគេអាចដម្លេីងសម្លេងដាក់បៃបឺន មិនខ្លាចថាបៃប៊លមកធ្វេីបាបគេទេ
ទ្រឺតតៗៗៗ
« ស្អី អួយអាណាខលមកនឹង » បៀវកំពុងតែស្រង់អារម្មណ៍សេីចសប្បាយតែម្នាក់ឯងនោះក៏ស្រាប់តែមានលឺសម្លេងខលមកគេ
« ឆុយសម្លេងទូរស័ព្ទអាណាគេ រូ៉នឹង? » បៀវគេដេីរទៅមេីលទូរស័ព្ទខ្លួន តែឃេីញថាដូចមិនមានណាគេខលមកទេ ក៏ងាក់មេីលឆ្វេងស្តាំថាសម្លេងរូ៉នឹងមកពីណា គេក៏ប្រទះភ្នែកទៅលេីតុដែលគេបានដាក់អេផែកដែលអាប៉ូអោយគេនៅលេីតុក៏ដេីរទៅបេីកមេីល
« ហេុីយ អាប៉ូអេីអាប៉ូ អេផែកហែងនឹងរ៉ូមែនតែលឺតែសម្លេង រ៉ូ អោយអញនេះរកជិតឆ្កួត » បៀវគេបេីកមេីលអេផែកហេីយក៏រអ៊ូងៅៗតែម្នាក់ឯង ព្រោះអាអេផែកនឹង វាលឺតែសម្លេងរូ៉ឯអេផែកវិញស្ងាត់មិនកំរេីកអីបន្តិចសោះ អោយគេដេីររកចង់ឆ្កួត
« ពួកហែងខលមកធ្វេីអី?? » បៀវបន្ទាប់ពីចុចទទួលរួចគេក៏ដាក់អេផែកនឹងទៅដាក់តុ គេអង្គុយនៅលេីសាឡុង ហេីយ រួចគេក៏ដាក់អោយអេផែកនឹងប្រចាក់ស្លែ ទៅលេីជញ្ចាំង ព្រោះធ្វេីអោយគេមេីល ឃេីញអ្នកនៅវិឌីអូខលកាន់តែច្បាស់
‹‹ មានរឿងអីមែន?? ›› អាប៉ូដែលនៅក្នុងវិឌីអូឃេីញមុខបៀវមិនល្អក៏សួរ
« គ្មានទេ »
‹‹ យ៉ាងមិចហេីយ ពេលទៅដល់ផ្ទះនោះ?? ››
« គ្មានអីទេ ល្អទាំងអស់ ........................» បៀវគេរៀបរាប់ទាំងអស់ តាំងពីគេចូលទៅដល់ក្នុងផ្ទះបៃបឺនមិចៗអីគេប្រាប់មិនអោយចន្លោះទេ
‹‹ហែងអ្នករៀបចំបន្ទប់បៃប៊ល?? ›› Usបន្ទាប់លឺបៀវគេរៀបរាប់ប្រាប់គេចឹងក៏សួរទាំងសប្បាយចិត្ត
« អឺម »
‹‹ ល្អហេីយ អានេះហែងស្រួសរេីររកឯកសាររបស់បៃប៊លមិនចឹង ››
« អញដឹងតាស៎ ចាំមេីលណាអញនឹងកំចាត់អានឹងដោយស្នាដៃអញអោយបាន » គេនិយាយយ៉ាងមានអំនួតនឹងខ្លួនឯង
« អរត្រូវអាប៉ូ អាUsយ៉ាងមិចហេីយរឿងដែលអញអោយធ្វេីនឹងអាពីរធ្វេីហេីយនៅ » គេអោយពីផ្ញេីសំបុតមួយទៅអោយបៃបឺន
‹‹ ហេីយៗ ››
« ល្អ ហឹ » បៀវគេលឺប៉ូយាយចឹងក៏ញញឹមចុងមាត់បន្តិច
« ហេីយពួកហែងខលមកអញធ្វេីអី?? » បន្ទាប់ញញឹមអស់ចិត្តអស់ចង់ហេីយ ក៏ហាក់មកសួរមិត្តគេវិញ
‹‹ នឹកហែងពេក...! ››
« បានឈប់ ឈប់ត្រឹមនឹងភ្លាម អញខ្ពេីមណាស់ » បៀវគេគ្រាន់តែលឺមិត្តគេទាំងពីនិយាយពាក្យពេជ្យនឹងចេញមកភ្លាម គេក៏ឃាត់ភ្លាមមិនអោយមិត្តនិយាយ.តទៀតទេ
‹‹ អានេះចង់ Sweet តិចមិនបាន ››
« បានហេីយ កុំអោយយាយចឹងទៀតប្រយ័ត្នអញគាំងបេះដូងបាតដោយសារតែ តែពាក្យមួយឃ្លាននឹង »
‹‹ អាងាប់វាមិនដល់ថ្នាក់នឹងពេកទេ ››
« តែឡូវវា.....»
« ‹គោះៗ›បងបៀវ...!! » បៀវគេប្រុងនឹងតបឌឺដងទៅមិត្តគេវិញហេីយតែក៏ស្រាប់តែមានអ្នកមកគោះទ្វារគេហេីយហៅគេទៀត រួចក៏ងាក់ទៅមេីលទ្វារ
« ពិននឹងបានហេីយ មានអ្នកមករកអញហេីយ »
‹‹ អឺមៗ បាយ ››
« អឺម » បៀវគេនិយាយចប់ក៏បិទរៀបចំអេផែកទុកអីហេីយក៏ដេីរទៅបេីកទ្វារ
« awwលី ឯងមករកបងមានការអីហ៌ ??» បៀវគេបេីកក៏ឃេីញអ្នកដែលគោះទ្វារគេនោះជា លីក៏សួរទាំងញញឹម
« ខ្ញុំរំខានបងមែនទេ?? »
« ទេ អត់ទេ មិនរំខានបងទេ »
« អរ ខ្ញុំគ្រាន់តែចង់បបួលបងទៅ និយាយគ្នាលេងដេីម្បីអោយពួកយេីងកាន់តែស្និតស្នានឹងគ្នានឹងណា តែបេីបងរវល់ក៏មិនអីដែល »
« ហីយ៉ា បងមានទៅរវល់អី នៅក្នុងបន្ទប់អក្សុកចឹងស្លាបហេីយ បេីមានគ្នានិយាយលេងមួយនោះរឹតតែល្អ »
« បេីចឹងយេីងទៅ និយាយគ្នាលេងនៅសួរស្ទប៊ីរីទៅ »
« Wow មានសួរស្ទប៊ីរីដែលមែន?? » បៀវលឺហេីយក៏សួរលីបញ្ចាក់ម្តងទៀតទាំងសប្បាយចិត្ត ព្រោះគេចូលចិត្តញាំផ្លែស្ទប៊ីរីណាស់
« បាទមាន »
« ចឹងតោះ ទៅៗ នៅធ្វេីអីទៀត » បៀវនិយាយហេីយ ក៏ចាប់ទាញដៃលីរត់ទៅ តែបៀវគ្មានស្គាល់ផ្លូវទេ លីគេជានាក់ប្រាប់ទេ

The end....
#yumi

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now