Episode 15

99 15 2
                                    

« ចេញពីរទីនេះ »
« អត់ មិនចេញ » ភីតឮបែបនឹងគេក៏ប្រកែកភ្លាមៗ
« អាភីត ហែងនេះមាត់រឹងណាស់ » ធីណាគេក៏ស្ទុះទៅច្របាច់មាត់ភីតយ៉ាងខ្លាំងតាមដែលអារម្មណ៍គេខឹងភីត ដែរមិនធ្វេីតាមសំណេីរគេ
« លែងគាត់ទៅអ្នកនាង គាត់មិនបានធ្វេីអីខុសទេ » លីគេរត់ទៅអង្វរធីណាដែល កំពុងតែច្របាច់មាត់ភីតឡេីងចេញឈាមហេីយ ទេីបលីរត់មកអង្វរធីណាយ៉ាងលឿន
______
« បេីហែងមិនធ្វេីតាមអញទេ អញនឹងសម្លាប់ហែងជាមិនខាន » ធីណានិយាយទាំងក្រវែងដៃគេចេញពីរមាត់ភីតយ៉ាងខ្លាំង
« ខ្ញុំមិនចេញទេ ចង់យ៉ាងមិចក៏យ៉ាងមិចទៅ » ភីតគេមិនទៅខ្លាចនៅពាក្យគំរាមរបស់ធីណាទេ គេមានតែផ្កេីននៅពេលដែលធីណាដក់ដៃចេញពីរមាត់គេរួច
« បងភីត ..!! » លីហៅភីតទាំងបារម្មណ៍ពីរភីត ខ្លាចថាធីណារឹតតែធ្វេីបាបភីតលេីកដេីមទេីបគេហៅភីតកុំអោយភីត.តមាត់នឹងធីណាអី
« ‹ផាច់› ហែងនេះផ្គេីនណាស់ » ធីណាគេឃេីញភីតហានផ្កេីនដាក់គេចឹង ក៏ទះកំភ្លៀងភីតម្តងទៀត ក៏ធ្វេីអោយភីតងាក់ទៅម្ខាងតាមកម្លាំងដៃធីណាដែលទះគេ
« ចង់បានលុយប៉ុន្នាន ប្រាប់មកអញនឹងអោយ អោយតែហែងចេញពីរទីនេះ នឹងឈប់មករញ៉េរញ៉ៃនឹងបងបៃ.យេីងទៀត »
« អត់ ខ្ញុំមិនចេញ អ្វីក៏ដោយក៏មិនអាចអោយខ្ញុំចង់ចេញពីរទីនេះបានដែល លុះត្រាតែខ្ញុំអ្នកចង់ចេញដោយខ្លួនឯង ទេីបខ្ញុំចេញ » ភីតគេងាក់មកមេីលមុខធីណាចំៗរួចគេនិយាយយ៉ាងច្បាស់ៗទៅធីណា វិញទាំងទឹកមុខឡេីងស្មេី ឯមុខគេវិញក៏មានស្នាមម្រាមដៃធីណាដែលទះគេអំបែងមិញដែល ឡេីងក្រហមពេញផ្ទៃ
« អាភីត~~ » ធីណាហៅឈ្មោះភីតយ៉ាងខ្លាំងចេញពីកំហឹងក្នយងចិត្តនាង ដែលឡេីងក្តៅដូចភ្នំភ្លេីងដែលរៀបនឹងជិតផ្ទុះ
« ហៅខ្ញុំអីក៏ឮមេះ ខ្ញុំនៅជិតអ្នកនាងសោះ ហៅខ្ញុំធម្មតាក៏ខ្ញុំឮដែល មិនចាំបាច់ស្រែកហៅអីដល់ថ្នាក់នឹងទេ » ភីតឆ្លេីយទាំងទឹកមុខសម្លក់ទៅធីណា
« អាភីតហែងកំផ្គេីនដាក់អ្នកនាងអញអោយសោះណា កុំបានអ្នកប្រុសចូលចិត្តតិចតួច មក.តមាត់នឹងអ្នកនាងអញ » នាងនីដែលឈរនៅក្បែរអ្នកនាងខ្លួននោះ ឃេីញភីតមកឌឺដងទៅអ្នកនាងខ្លួនទាំងមិនគិតថាខ្លួនជាអ្នកបម្រេីអ្នកនាងខ្លួនចឹងក៏ចូលមាត់មកស្តីអោយ ភីត
« អរ » មួយមាត់យ៉ាងខ្លីតបទៅស្រីនីវិញ ទាំងទឹកមុខធម្មតា
« ឯងនេះមេីលទៅដូចមិនស្គាល់យេីងច្បាស់ទេ បានជា ..!! »
« ហេតុអីបានថាខ្ញុំមិនស្គាល់អ្នកនាងច្បាស់?? ខ្ញុំស្គាល់អ្នកនាងច្បាស់ណាស់ ព្រោះអ្នកបម្រេីអ្នកនាងទាំងពីរនៀគមកប្រាប់ខ្ញុំពីរអ្នកនាងរហូត សុទ្ធតែគំរាមចុះគំរាមចុះ យាយទៅគំរាមតាំងពីរខ្ញុំខ្លាចអ្នកនាងរហូតមិនខ្លាចវិញហេីយ » ភីតគេក៏និយាយកាត់ធីណា រួចក៏និយាយបញ្ឆិតបញ្ឆៀងឌឺដង
« មាត់បានណាស់ ល្អហែងមិនធ្វេីតាមអ្វីដែលអញនិយាយមែន?? »
« បាទ អត់ធ្វេីតាមផង! » ភីតគេតបទាំងងួកក្បាល់ ញញឹម ធ្វេីអោយធីណានោះខ្នាញនឹងភីតណាស់ តែនាងមិនបានធ្វេីអីភីតទេ ព្រោះនាងមានផែនការ
« ហឹស ដូចឯងនិយាយចឹងនាងនី » ធីណា នាងក្នាញនឹងភីតមែនទែន តែនាងក៏អស់សំណេីចបន្តិចដែល រួចក៏ដាក់គូថអង្គុយនៅបង់ហេីយសម្លឹងមេីលភីត ដែលឈរមេីលគេ នោះទាំងអារម្មណ៍គេពេលនេះបេីអាច ចាប់ហែកភីតសុីឥឡូវបាន គេចាប់ហែកហេីយ តែមិនអាចក៏ព្រោះភីតជាមនុស្សដែលប៉ាចិញ្ចឹមខ្លួនអ្នករេីសដោយផ្ទាល់ហេីយនៅបងប្រុសខ្លួនមេីលទៅដូចចូលចិត្តភីតទៀត បេីគេធ្វេីអីផ្តេសផ្តាលនោះប្រាកដជាមិនមានផលល្អលេីគេមិនខាន
« ឯងឃេីញអ្នកកាត់ស្មៅនឹងទេ ?? » បន្ទាប់ពីអង្គុយរៀបរឹកអីរួចក៏អោយភីតងាក់ទៅមេីលអ្នកកាត់ស្មៅពីរបីអ្នកដែលកំពុងតែម៉ាមាញឹកកាត់ស្មៅយ៉ាងច្រេីន នៅកន្លែងក្បែរសួរផ្កានោះ
« ឃេីញ! » ភីតងាក់ទៅមេីលរួចក៏ងាក់មកប្រាប់ធីណាវិញ
« ល្អ ទៅកាត់ស្មៅទាំងនោះអោយអស់នៅថ្ងៃនឹង អរត្រូវហេីយ តែម្នាក់ឯងទេ នាងនីទៅដេញពួកនោះចេញអោយអស់ទៅ » ប្រាប់ភីតរួចក៏ងាក់មកនាងនីវិញ
« ចាស៎ អ្នកនាង» ឮអ្នកនាងខ្លួនបញ្ជាចឹង គេក៏ទទួលបញ្ជាមួយនឹងទាំងសប្បាយចិត្ត មុននឹងចេញទៅក៏មិនភ្លេចពេបមាត់ដាក់ភីតដែល
« អ្នកនាង បងភីតគាត់ធ្វេីមិចនឹងអស់នៅថ្ងៃនឹងទៅ បេីស្មៅវាច្រេីនយ៉ាងនឹង ហេីយអោយគាត់ធ្វេីតែម្នាក់ឯងទៀត » លី ដែលនៅទីនោះដែលក៏ចូលមាត់ទៅសួរធីណាទាំងបារម្មណ៍ពីភីតយ៉ាងខ្លាំង អោយភីតធ្វេីមិចនឹងកេីតទៅបេីភីតមិនដែលសូម្បីតែធ្វេីបែបនេះម្តងផង ហេីយនៅអោយភីតធ្វេីតែឯងទៀត មែនតិចណាស្មៅនឹង
« បេីឯងនៅតែនិយាយ.តតាំងនឹងយេីងទៀត កុំថា យេីងអាក្រក់អោយសោះ » ធីណាឮលីមកប្រកែកនឹងគេភ្លាម ខឹងខ្លាំងម៉ង
« អ្នកនាង ពួកគេចេញអស់ហេីយ » នាងនីដេីរមកប្រាប់អ្នកនាងខ្លួនឯងញញឹម
« អឹម មិន ទៅៗ បេីការងារមួយនឹងមិនធ្វេីអោយហេីយនៅថ្ងៃនឹងទេមិនបាច់ស៊ីបាយទេ » ធីណា
« អត់ទេអ្នកនាង បងភីតព្រឹកមិញគាត់មិនទាន់ញាំបាយទេ បេីអត់អោយគាត់ញាំបាយទេនោះប្រាកដជាសម្លប់ឬក៏អាចឈឺមិនខាន » លី គេនៅប្រកែកនឹង ធីណា ដដែលព្រោះគេបារម្មណ៍ពីរភីតណាស់ ឯ ភីតវិញគិតប្រកែកមួយមាត់សោះចឹង លីឆ្ងល់ម៉ង
« យាយច្រេីនមេះប្រយ័ត្នមិនរួចខ្លួនដែលទៅ » ធីណានិយាយទាំងធុញនឹងលី ព្រោះរកធ្វេីបាបភីតអីប្រកែកនឹងគេរហូត
« អ្នកនាង .... !! »
« លី បងមិនអីទេ បេីនៅប្រកែកក៏មិនបានផលដែល » ភីតប្រុងដេីរចេញហេីយនោះឃេីញលីទៅប្រកែកមួយធីណាដោយសារតែគេចឹង ក៏និយាយបែបនឹងទៅលី ណាមួយគេមិនចង់មានរឿងអីវែងឆ្ងាយ
« បងភីត តែ ..ចឹងបងទៅញាំបាយសិនទៅចាំធ្វេីមិចដែរ » លីប្រុងប្រកែកទៀតហេីយ ក៏អត់វិញព្រោះភីតមេីលមុខគេខ្លាំងពេក ក៏បែបមកអោបដៃភីត ដេីម្បីទៅញាំបាយមុនធ្វេីការនឹងវិញ
« អត់ អញមិនអោយទៅណាទាំងអស់លុះត្រាតែវាកាត់ស្មៅនឹងអោយអស់ហេីយ ទេីបយេីងអោយទៅសុីបាយ » ធីណាឃេីញលីនឹងភីតប្រុងដេីរទៅក្នុងផ្ទះហេីយ ធីណាក៏ហៅកាត់
« តែអ្នកនាង បងភីតអត់បានញាំបាយតាំងពីព្រឹកណា »
« មេីលទៅឯងដូចជំទាល់យេីងច្រេីនរឿងដល់ហេីយ អាលី!! » ធីណានិយាយទាំងសម្លក់លីដែលអោបដៃភីតនោះទឹកមុខឡេីងម៉ៅ
#yumi

You've reached the end of published parts.

⏰ Last updated: May 15 ⏰

Add this story to your Library to get notified about new parts!

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now