Episode 6 < មាត់ទល់មាត់ >

179 48 4
                                    

....
« អ្នកប្រុសមកហេីយ ឆាប់មកទទួលអោយលឿន » ម៉ែដោះស្រែកប្រាប់អ្នកបម្រេីទាំងអស់នៅពេលដែលគាត់ឃេីញឡានបៃប៊លជិះចូលក្នុងភូមិគ្រិះ ។ ឯអ្នកបម្រេីទាំងអស់ដែលឮម៉ែដោះស្រែកមកបែបនឹងពួកគេទាំងអស់ក៏មកឈរទំរៀបជួរគ្នានៅមាត់ទ្វារចូលផ្ទះ ព្រមទាំងបៀវដែល
‹ ស្អីទេអញគ្រាន់តែងាប់មកពីរធ្វេីការវិញនឹងក៏មកទទួលដែរហាស › បៀវគេឈរបន្តេីលួចរអ៊ូក្នុងចិត្តគេបន្តេីទាំងធុញព្រោះគេទេីបតែធ្វេីម្ហូបហេីយមិញ ហេីយនៅអោយមកឈរចាំទទួលស្អីទៀតគេធុញយកម៉ង ។ បន្តិចក្រោយមកបៃប៊លក៏ដេីរចូលក្នុងផ្ទះទាំងអ្នកបម្រេីគេនៅឈរនៅចាំទទួលគេទាំងសង្ខាង បៃប៊លគេមិនខ្វលអីច្រេីនទេ ងាកមេីលបៀវដែលអោនគោរពនោះបន្តិចរួចក៏ដេីរទៅរកតុអាហារគេ ទាំងមិននិយាយអីទៅ ។បៀវវិញបន្ទាប់ពីដឹងបៃប៊លដេីរចេញពីរកន្លែងគេឈរផុតហេីយ ក៏ងាក់ទៅសម្លក់បៃប៊លពីក្រោយឡេីងថ្លែ
« ប៊ីយ៉ាងមិចហេីយការសិក្សារបស់ឯង?? » បៃប៊លដែលអង្គួយនៅតុបាយ ទាំងមានអ្នកបម្រេីកំពូងដួសបាយអោយគេរួច បៃបឺនគេក៏ចាប់កាន់ស្លាបព្រា ញាំបាយ ញាំបានបន្តិច បៃប៊លក៏ងាកមេីលមុខប៊ីឡេីងទុកមុខស្មេីធេង
« អរបាទ អ្នកប្រុស ការសិក្សាខ្ញុំបានល្អណាស់ មិនមានអ្វីមិនល្អទេ »
« ល្អ មិនត្រូវអោយមានរឿងក្នុងសាលាទៀតទេណា »
« បាទ ខ្ញុំនឹងមិនបង្កររឿងទៀតទេ អ្នកប្រុស ហេីយអរគុណអ្នកប្រុសច្រេីនហេីយដែលទៅជួយទៅដោះស្រាយអោយខ្ញុំ »
« អឹម យ៉ាងមិចហេីយភីតឯងអាចរស់នៅបានទេ?? » ដក់ភ្នែកចេញពីប៊ីហេីយក៏សម្លឹងមេីលបៀវដែលឈរនៅក្បែរគេម្តង
« គ្មានអ្វីដែលថាខ្ញុំរស់នៅមិនបានទេ អ្នកប្រុស មានបាយអោយខ្ញុំញាំស្រាប់តាស៎ ចឹងមិនពិបាករស់នៅទេនាក់ប្រុស » បៀវគេឮបៃប៊លសួរគេចឹង ក៏ងាកមកឆ្លេីយនឹងបៃប៊លទាំងញញឹមឌឺ
« ឯងកំភ្លេចណាថា លោកអ៊ុំមិននៅទេចឹងកុំបានសម្តីពេក ប្រយ័ត្នយេីងអត់ទ្រាំមិនបាន » បៃប៊លងេីបមកសម្លឹងបៀវទាំងម៉ៅ ឯបៀវមានទៅខ្លាចអី សម្លឹងមុខគេសម្លឹងវិញ ព្រោះពេលនេះបៃប៊លនឹងបៀវពួកគេស្ថិតនៅទន់មុខគ្នាតែម្តង
« ចៅហ្វាយ មានសំបុត » បៃប៊លនិយាយាមិនទាន់ចប់ប្រយោគស្រួសបួលផង ណុកក៏ដេីរមកហត់សំបុតមួយមកអោយគេ
« ហុឹម ដូចជាភ្លែកដល់ហេីយ.!! » បៃប៊លគេយកសំបុតពីរដៃណុបយកមកមេីល ហេីយ ឃេីញឈ្មោះអ្នកផ្ញើសំបុតមកគេក៏លិចចេញស្នាមញញឹមមកយ៉ាងស្រស់ធ្វេីអោយអ្នកបម្រេីនៅទេនោះឃេីញហេីយ សឹងតែទន់ចង្គុងដួលនៅកន្លែងភ្លាមៗតែម្តងហេីយ ព្រោះពួកគេមិនដែលសូម្បីតែឃេីញបៃប៊លសប្បាយ ដល់ពេលមកញញឹមនៅមុខពួកគេស្រស់ៗចឹងចង់ភ័យតិច អីតិច មិចទេ។ ឯបៀវវិញគេគ្រានតែឃេីញសំបុតនោះភ្លាមគេដឹងម៉ង ព្រោះនេះគឺសំបុតគេដែលអោយពីផ្ញេីមកបៃប៊ល។ ក្នុងសំបុតនោះ ‹ Hello សត្រូវដែលយេីងស្រឡាញ់ជាងគេ យេីងផ្ញេីសំបុតទៅនេះព្រោះយេីងចង់ប្រាប់ថា ពួកយេីងជិតបានជួបមុខគ្នាហេីយណា មានអារម្មណ៍យ៉ាងមិច?? សប្បាយចិត្តឬអត់?? ហាហា មុខទល់មុខ ភ្នែកទល់ភ្នែក មាត់ទល់មាត់ ហាសប្រហែលពេលនេះពួកយេីងមិនមែនជិតបានជួបមុខគ្នាទេ ប្រហែលជានៅទល់មុខគ្នាផងក៏មិនដឹង!! ហាហា ពីសត្រូវគួរអោយស្រឡាញ់ម្នាក់នេះ👅›
« ........មាត់ទល់មាត់?? » បៃប៊លគេអានសំបុតនោះក្នុងចិត្តដល់កន្លែងដែល‹ ហាសប្រហែលពេលនេះពួកយេីងមិនមែនជិតបានជួបមុខគ្នាទេ ប្រហែលជានៅទល់មុខគ្នាផងក៏មិនដឹង!!! › ភ្លាមគេងាកមេីលមុខបៀវដែលនៅនឹងមុខគេ ដែរកំពុងតែអោនក្បាល់ញញឹមនោះធ្វេីអោយគេសង្ស័យយ៉ាងខ្លាំង ។ ឯបៀវបន្ទាប់ពីរឮបៃប៊លនិយាយបែបនឹងភ្លាមគេក៏ងេីយមកមេីលមុខបៃប៊លទាំងញញឹមឌឺ
«..... ណុប..!! » បៃប៊លបន្ទាប់ពីសម្លឹងមេីលមុខបៀវមិនដាក់ភ្នែករួចក៏ ងាកមកណុបហេីយហត់ដៃចង់បានអ្វីយ៉ាង ណុបវិញគេដឹងថាចៅហ្វាយគេហត់ដៃមកនេះចង់បានអ្វីហេីយ គេក៏ហត់ក្រដាសNoteមួយនឹងប៊ិចមួយដេីមអោយចៅហ្វាយគេ
« យេីងខ្ចីស្មាឯងមួយភ្លែកណា » បៃប៊លទទួលក្រដាសnoteនឹងប៊ិចពីណុកហេីយក៏ងាកមកញញឹមដាក់បៀវយ៉ាងស្រស់
« ហេហេ ឈប់ ហេតុអីមិនសរសេរនៅលេីតុបាយទៅ » បៀវស្រែកនៅពេលដែលបៃប៊លកំពុងតែដាក់ក្រកាស់សរសេរនៅលេីស្មាគេ តែបៃប៊លគេសរសេរធ្វេីមិនដឹង បៀវវិញដល់ពេលចឹងបានតែស្រែកអោយគេឈប់នឹងមិនហានកំរេីទេ
« ភីត ឯងបានដឹងអត្ថន័យក្នុងសំបុតនឹងហេីយត្រូវទេ?? » បៃប៊លគេសួរស្របពេលដែលគេសរសេរអីរួចចូលទៅក្នុងក្រដាសnoteនោះរួច
« ហាសខ្ញុំ ខ្ញុំមិចនឹងដឹងអីពីក្នុងសំបុតនោះទៅ បេីខ្ញុំមិញខ្ញុំមិនបានមេីលឃេីញអីផង » បៀវឮបៃប៊លសួរគេចឹងគេឡេីងភ័យប្រកែកឡេីងញាប់ស្លេង
« ឯងធ្វេីដូចភ័យមេះ យេីងសួរធម្មតាតាស៎ ចាំអានអោយឯងស្តាប់ »
« អាស មិនបាច់ៗទេខ្ញុំមិនចង់ដឹងទេ អឹម.!! »បៀវគេប្រកែកមិនទាន់ចប់ផងក៏ត្រូវដៃមាំរបស់បៃបឺយកមកខ្ទប់មាត់គេឡេីងជិត
« សុត យេីងចង់អានអោយឯងស្តាប់ ‹ Hello សត្រូវដែលយេីងស្រឡាញ់ជាងគេ យេីងផ្ញេីសំបុតទៅនេះព្រោះយេីងចង់ប្រាប់ថា ពួកយេីងជិតបានជួបមុខគ្នាហេីយណា មានអារម្មណ៍យ៉ាងមិច?? សប្បាយចិត្តឬអត់?? ហាហា មុខទល់មុខ ភ្នែកទល់ភ្នែក មាត់ទល់មាត់ ហាសប្រហែលពេលនេះពួកយេីងមិនមែនជិតបានជួបមុខគ្នាទេ ប្រហែលជានៅទល់មុខគ្នាផងក៏មិនដឹង!! ហាហា ពីសត្រូវគួរអោយស្រឡាញ់ម្នាក់នេះ👅 › ឯងថាទៅមេីលអោយយេីងឆ្លេីយតបទៅគេយ៉ាងមិច?? »
« ហឹស ខ្ញុំមិចដឹងអ្នកប្រុសចង់តបឆ្លេីយទៅគេយ៉ាងមិចក៏យ៉ាងមិចទៅសួរខ្ញុំធ្វេីអី?? »បៀវគេឃេីញកែវភ្នែកដែលបៃប៊លមេីលមកគេហេីយគេចាប់ផ្តេីមភ័យបុកពោះយកម៉ងខ្លាចថាបៃប៊លគេចាប់បានថាគេនឹងជាបៀវ (adminឆ្ងល់ម៉ង បៀវគេគិតអីទៅផ្ញេីសំបុតទៅ អោយគេដឹងខ្លួននឹងដល់ពេលចឹងទៅអត់យល់ម៉ង )
« ហីយ៉ា បេីយេីងតបទៅគេបែបនេះយ៉ាងមិចដែល » បៃប៊លគេលេីកក្រដាសnoteដែលគេសរសេរលេីស្មាបៀវមិញអោយបៀវមេីលទាំងញញឹមចុងមាត់គេ
« ហេុីយ រោគចិត្ត » បៀវគេគ្រាន់តែឃេីញន័យក្នុងក្រដាសnoteនោះហេីយក៏លាន់មាត់ ក្នុងNoteក្នុងបៃប៊លសរសេរថា ‹ ចុះបេីប្តូរពីមាត់ទល់មាត់ មកមាត់បឺតមាត់វិញបានអត់?? ›
« ហុឹ យ៉ាងមិចគួរដាក់ចឹងអត់?? » បៃប៊លឃេីញបៀវចឹងរឹតតែញញឹមសប្បាយចិត្តទៀតហេីយ
« រឿងរបស់អ្នកប្រុសមិចមកសួរខ្ញុំវិញចឹង?? »បៀវគេមិនតបនឹងបៃប៊លទេ គេក៏បែបជាមកសួរវិញទាំងងាកមុខចេញពីរបៃប៊ល រួចក៏ដេីរថយក្រោយចេញពីបៃបឺនបន្តិចកុំអោយនៅជិតពេក
« យេីងចង់សួរឯង យ៉ាងមិចដែល?? »
« រឿងអ្នកប្រុស »
« ហុឹ អាណុបមកតាមយេីង » បៃប៊លមិនិយាយត.នឹងបៀវទៀត ក៏ងាក់ប្រាប់ណុបអោយទៅតាមគេវិញ បៃប៊លងាក់ប្រាប់ណុបហេីយក៏ដេីរដំរង់ទៅជន់ខាងលេី បន្ទប់គេ តែពេលទៅនឹងក៏មិនភ្លេចញញឹមយ៉ាងស្រស់ទៅបៀវដែល
« បង ភីត.!! » ប៊ីនឹងលីពេលឃេីញបៃប៊ើនឹងណុបចេញទៅបាតចឹងក៏រត់មករកបៀវទាំងបារម្មណ៍
« បាទ »
« បងភីត មិញអ្នកប្រុសសង្ហាអត់ អាយយយ ឡេីងសង្ហារ » ប៊ីគេនិយាយផងរំភេីបផង
« អត់ »
« អត់?? ហេុីយភ្នែកបងមានបញ្ហាអត់នៀគ »ប៊ីលឺបៀវនិយាយចឹងភ្លាមក៏ស្ទះទៅបេីកភ្នែកបៀវចង់យកមកមេីល
« អត់ទេ ភ្នែកបងមិនមានកេីតអីទេ » ចាប់ដៃប៊ីចេញពីរភ្នែកគេ
« បងភីត បងមិនអីទេមែនទេ មេីលទៅដូចខឹងយ៉ាងនេះ » លីដែលឈរមួយថ្ងៃហេីយក៏វាចារចេញមក
« អូនមិនមេីលអ្នកប្រុសអ្នកឯងមិញទេ?? »
« គឺ.. ត្រូវហេីយបងបៀវ ក្រដាសNoteដែលអ្នកប្រុសអោយបងមេីលនឹង គាត់សរសេរថាមិចខ្លះ??»
« គឺ.ហេុីយគ្មានអីទេ តោះយេីងជួយរៀបចំចានម៉ែដោះវិញតោះ » បៀវគេលឺសំណួរនឹងភ្លាម គេរៀងអេះអន់នឹងប្រាប់ដែលក៏បង្វែទៅជួយរៀបចំចានម៉ែដោះវិញ
« បងមិនទាន់ឆ្លេីយសំណួរខ្ញុំនៅឡេីយទេ » លីស្រែកប្រាប់បៀវដែលរត់ទៅរៀបចំចាន
« លឿនឡេីង ប៊ីលីឆាប់ជួយលាងចានមក » បៀវមិនតបនឹងប៊ីនឹងលីទេ តែក៏ត្រូវម៉ែដោះហៅវិញ
« បាទ/បាទម៉ែ » ពួកគេតបនឹងម៉ែដោះរួចក៏រត់ទៅជួយទៅ
..
#yumi

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now