episode 1 < គំរោង?? >

549 65 2
                                    

« កូនត្រូវតែរៀបការ មិនអាចមិនរៀបការបានទេ កូនផ្ជាប់ពាក្យមួយគេតាំងពីរតូចៗមកហេីយ » សម្លេងបុរសវ័យចំណាស់ម្នាក់កំពុងតែស្រែកស្តីអោយកូនរបស់គាត់
« កូនមិនដឹង កូនមិនស្រឡាញ់គេ កូនមិនរៀបការមួយគេដាច់ខាត បេីនៅតែបង្ខំកូនទៀតនោះ ប៉ារៀបការខ្លួនឯងទៅ »
កាត់មកចូលដល់សាច់រឿងភ្លាម នៅក្នុងភូមិគ្រឹះមួយ កំពុងមាន ឪពុកកូនឈ្លោះគ្នា
« បៀវកូនយាយអីចឹង ពេលដែលកូនរៀបការរួចរស់នៅមួយគេយូរៗកូននឹងគេស្រឡាញ់គ្នាហេីយ » អ្នកជាម្តាយលឺកូននិយាយទៅកាត់ឪពុកមិនល្អចឹងក៏ក្រោកស្តីអោយកូន
« តែម៉ាក់កូនមិនសម្បីតែស្គាល់ឈ្មោះគេផង អោយកូនទៅរៀបការរស់នៅជាមួយគេយ៉ាងមិចនឹងកេីតទៅ?? » អ្នកដែលជាកូន ងាកមកមេីលម្តាយខ្លួនទាំងទឹកមុខខូតចិត្ត
«បៀវ កូនស្តាប់ម៉ាក់នឹងប៉ាទៅ គេមិនមែនមនុស្សអាក្រក់ទេ » ម៉ាកបៀរដេីរទៅចាប់ដៃបៀវ
«ខ្ញុំមិនរៀបការដាច់ខាត ប៉ាម៉ាក់ប្រាប់គេខាងនោះទៅ ថាកូនសុំផ្ដាច់ពាក្យ គេប្រហែលនឹងយល់ព្រមហេីយ កូនអាចទាញដឹងថាកូនគេក៏មិនព្រមដូចកូនដែល »
« បៀវ ឯងកាន់យូរៗទៅហេីយ ណា អួយ »ប៉ាបៀវក្រោកមកស្តីអោយបៀវបានបន្តិច ក៏ដួលទៅសាឡុងវិញ ព្រោះគាត់មានអារម្មណ៍ថា គាត់ដូចជាងងឹតមុខខ្លាំង
« ប៉ាវា យ៉ាងមិចហេីយ »ម៉ាក់បៀវឃេីញប្តីគាត់ដួលចឹងក៏ទៅជួយទប់ប្តីគាត់ ឯបៀវវិញគេដូចជាមិនខ្វល់សោះ
« បៀវកូនដឹងថាកូនកំពុងតែធ្វេីអីអត់ហាស ឃេីញទេប៉ាកូន ជំងឺរេីឡេីងទៀតហេីយ » ដៃទប់ប៉ាបៀវ មុខគាត់ងាកទៅស្តីអោយកូនគាត់
« បានហេីយ ប៉ាម៉ាក់ឈប់សម្តែងទៅ កូនដឹងហេីយថាប៉ាមិនមានជំងឺបេះដូងទេ កំក៏ព្រោះតែរឿងអារៀបការនឹង ប៉ាម៉ាក់កុហក់ខ្ញុំ ចុះបេីប៉ាគាត់មានមែន តែបែបជាកូនដឹងថាប៉ាធ្លាប់សម្តែងមកកុហក់ខ្ញុំ នៅពេលដែលប៉ារេីឡេីងជំងឺនឹងមែន តេីប៉ាគិតថាកូនជឿរប៉ាអត់?? ប្រាកដជាកូននឹងមិនខ្វល់ទេព្រោះកូនគិតថាប៉ានៅតែសម្តែងមុខកូនទៀត ហេីយ » សម្លឹងមេីលទៅម៉ាកប៉ាទាំងខូតចិត្តនឹងប៉ាម៉ាក់គេណាស់ ព្រោះគេដឹងថាប៉ាម៉ាក់គេកុហកគេមករហូត មូលហេតុតែមួយគត់ដែលគាត់កុហក់នោះគាត់ចង់អោយបៀវរៀបការជាមួយបុរសម្នាក់ ដែលបៀវមិនដែលនឹងស្គាល់ឈ្មោះគេផង នោះបៀវគេខំសួរប៉ាម៉ាក់គេថាម្នាក់នោះឈ្មោះអីក៏គាត់មិនព្រមប្រាប់គេដែល ហេីយអោយគេនឹងទៅរៀបការមួយអាម្នាក់នោះ គេមិចនឹងព្រមទៅ។
« .....កូនយាយអីហាស ប៉ាកូនមានជំងឺមែនណា អ្នកណាប្រាប់កូនទៅថា ប៉ាកូនមិនមានជំងឺ??» ម៉ាក់នឹងប៉ាបៀវ លឺបៀវនិយាយចឹងក៏ងាកមេីលមុខគ្នាទៅវិញទៅមកហេីយ មាក់បៀវក៏ងាកមកមេីលមុខបៀវធ្វេីដូចជាគាត់ខឹងនឹងសម្តីបៀវមិញចឹង
« កូនសំនិយាយម្តងណា កូនមិនរៀបការនឹងអាម្នាក់នោះទេ » ដោយមិនចង់ប្រកែកមួយប៉ាម៉ាក់គេច្រេីន ក៏និយាយសម្តីប៉ុន្មានម៉ាត់នឹងហេីយ ក៏ដេីរចេញទៅបន្ទប់គេបាត
« មិនបានបៀវកូនធ្វេីចឹងមិនបានទេ បៀវមកនិយាយមួយប៉ាម៉ាក់អោយដឹងរឿងសិនមក » ប៉ាម៉ាក ខំស្រែកគេយ៉ាងណា ក៏បៀវគេនៅតែបន្តដំណេីរគេដែល ព្រោះគេដឹងថាទោះនៅនិយាយទៀតក៏គ្មានបានការអីដែល
« កូនមួយនេះកាន់តែផ្ដេសផ្ដាសមែនទែនហេីយ » ប៉ាបៀវឃេីញបៀវដេីរទៅផុតហេីយនោះក៏ងេីបពីមកអង្គុយនៅសាឡុងវិញ ធ្វេីដូចធម្មតាចឹង ដូចមិនមានជំងឺអីរេីឡេីងដូចដែលម៉ាក់បៀវនិយាយមិញទេ ចឹងបានន័យថា ដូចបៀវវនិយាយហេីយ
« តេីយេីងគិតធ្វេីយ៉ាងមិច? បេីគេមិនព្រមដាច់ខាតចឹង » ម៉ាក់បៀវងាកមកសួរប្តីទាំងទឹកមុខស្អុយ
« បងមិនដឹងធ្វេីយ៉ាងមិចទេ »
« មានតែធ្វេីតាមបៀវទៅ នៅតែបង្ខំគេទៀតក៏មិនបានផលអីដែលនឹង បង្ខំគេ2ឆ្នាំឡូវហេីយ »
« មានតែធ្វេីតាមនឹងហេីយបេី គេរឹងយ៉ាងនឹង ណាមួយកូនខាងមិត្តបងក៏មិនព្រមដែល ចឹងផ្តាច់ពាក្យម៉ងទៅ »
« ហេុីយ យាប់ណាស់ » ម៉ាក់បៀវអង្គុយអោនមុខចុះ ទាំងសង្ឃឹម
« ចឹងខលទៅមិត្តបងម៉ងទៅ សុំគេផ្តាច់ពាក្យ »
«ឡេីងទៅលេីបន្ទប់បងធ្វេីការទៅសិន ចាំខលនិយាយគ្នា »
« អឺម ត្រូវហេីយតោះ » ពីនាក់គាត់និយាយគ្នារួចក៏ បន្តេីគ្នាឡេីងទៅលេីបន្ទប់ធ្វេីការប៉ាបុិវ

*ក្នុងបន្ទប់ធ្វេីការប៉ាបៀវ_*

« ហេុីយ » ប៉ាបៀវមកដល់បន្ទប់ធ្វេីការរបស់គាត់ភ្លាម គាត់ក៏មកទំលាក់ខ្លួនអង្គុយលេីសាឡុងទាំងអាម្មណ៍ស្មុកស្មាន
« នេះបង ទូរស័ព្ទ » ហុតទូរស័ព្ទអោយប្តីគាត់ទាំងទឹកមុខមិនខុសគ្នាបុ៉ន្មានទេ
«......... ឈប់ យេីងបញ្ឈប់ភ្លាមៗមិនបានទេ អូនសម្លាញ់ » ប៉ាបៀវឈោងយកទូរស័ព្ទពីម៉ាកបៀវហេីយគាត់មិនដាច់ចិត្តខលទៅភ្លាមៗទេ គាត់អង្គុយរកនឹកបានបន្តិចគាត់ក៏នឹកឃេីញគំនិតមួយ
« បងចង់ធ្វេីយ៉ាងមិច?? » លឺប្តីខ្លួនយាយចឹងក៏ងាកមកសួរ
« បៀវនិយាយថាគេ មិនព្រមរៀបការ ក៏ព្រោះមិនបានស្រឡាញ់ ហេីយកូនមិត្តបងក៏ចឹងដែល មិនចឹង? »
« ចាស៎ ត្រូវហេីយ »
« ចឹងហេីយមិនធ្វេីអោយពួកគេស្រឡាញ់គ្នាទៅ »
« ស្រឡាញ់គ្នា?? ធ្វេីយ៉ាងមិច?? ធ្វេីដូចបងមិនដឹងចឹងថា គេទាំងពីនៅខាងក្នុងសង្គមគឺសត្រូវនឹងគ្នាអោយពួកគេ មកស្និតស្នា ស្រឡាញ់គ្នាស្រួសៗមិចនឹងកេីត?? »
« បងមានមានផែកការ របស់បងហេីយ »
« អីឡូវធ្វេីមិចចឹង?? »
« ខលទៅមិត្តបងសិនទៅ » ងាកមកប្រាប់ប្រពន្ធគាត់ហេីយក៏ទាញទូរស័ព្ទដែលនៅនឹងដៃគាត់នឹងខលទៅអ្នកដែលគាត់ចង់ខលទៅនោះ
ទ្រឺតៗ
‹‹ អាឡូ ›› សម្លេងបុរសវ័យចណណាស់ម្នាក់ចេញពីទូរស័ព្ទ
« អឺ អាឡូ យ៉ាងមិចហេីយខាងហែងនោះ »
‹‹ ពិបាកយាយណាស់ហាស ចុះខាងហែងវិញយ៉ាងមិចយ៉ាងម៉ាហេីយ ››
« មិនខុសគ្នាទេ »
‹‹ មិនដឹងធ្វេីយ៉ាងមិចទេ បានអោយពីនាក់ទាំងពីនឹង ព្រមរៀបមង្គរការ ទេ ››
« តាមសម្រួលក៏ពីរនាក់គេ មិនព្រម បង្ខំក៏ពីរនាក់គេមិនព្រម ចឹងមានតែរៀបគំរោងទៅ..!! »
‹‹ គំរោង?? ចង់ធ្វេីយ៉ាងមិច?? ››
« ត្រូវគំរោង »
« ចង់ធ្វេីយ៉ាងមិចចឹង?? »
« ចម្ងាយពេលយូរបន្តិចមែនតែយេីងធានានឹងបានផលពិត »
‹‹ បេីបានពិតនោះ យូរពិនណាក៏បាន ប្រាប់ពីផែកការ ››
« យេីង............. »

*កាត់មកbuild_*

« ហេុីយ ធុញថប់ » បៀវបន្ទាប់ពីចូលក្នុងបន្ទប់គេ បិទទ្វារអីរួច ក៏ដេីរទៅដេកលេីគ្រែរបស់គេទាំង ធុញ
« អោយគេរៀបការមួយអាមួយនោះមិចកេីត ឈ្មោះក៏មិនប្រាប់គេដែល ទៅអោយគេរៀបការ !?» ងេីបមកអង្គុយទាំងពេកមាត់
« ខលទៅអាពីនាក់នោះសិន » និយាយរួចក៏ដេីរទៅយកទូរស័ព្ទយកមកខលទៅទៅមនុស្សដែលគេចង់ខលទៅ
ទ្រឺតៗ
‹‹ អាឡូ~~~ ›› សម្លេងស្រែកចេញពីទូរស័ព្ទមួយទំហឹងឡេីង បៀវត្រូវទាញទូរស័ព្ទចេញពីត្រច្រៀតរបស់គេឡេីងឆ្ងាយ
« ស្អីហែង ស្រែកធ្វេីស្អី??~~ » ស្រែកទៅវិញ
‹‹ ស្រែកលេង ហេីយហែងមានការអី?? ››
« មានការបានខលទៅ »
‹‹ អេី ហេីយការអី មិចប៉ាហែងបង្ខំអោយហែងរៀបការទៀតហេីយមែន?? ››
« ជួបគ្នានៅក្លឹបអញ » និយាយហេីយបិទទូរស័ព្ទបាត មិនអោយអ្នកខាងនោះនិយាយអីទាន់ទេ ។ បៀវបន្ទាប់ពីគេបិទទូរស័ព្ទហេីយក៏ដេីរចូលទៅក្នុងបន្ទប់ទឹកដេីម្បីងូតទឹកទៅក្លឹបគេដែលណាត់មួយមិត្តគេមិញ ។

ប្រវត្តិbuild

Build អាយុ25 ចរិត កាចឆ្នាស មុខពីរ ស្នាមញញឹមស្អាត ខឹងអាក្រក់ គួរអោយស្រលាញ់ៗ កាចៗ បទបែនតាមកាលៈទេសៈ គេមិចក៏បាន ។ អ្នកមិនស្គាល់គេ ប្រាកដជាគិតថា គេស្លូត គួរអោយស្រឡាញ់ ញញឹមមានមន្តស្នេហ៍ យាយទៅគេមេីលមិនឃេីញភាពអាក្រក់របស់នាយតូចម្នាក់នេះ បន្តិចណាឡេីយ។ តែក្រោយពីភាពស្នាមញញឹមដ៏គួរអោយស្រឡាញ់មួយនោះ វាមិនដូចជាការគិតរបស់អ្នកមិនដឹងទេ បៀវគេជាម៉ាហ្វៀលាក់មុខម្នាក់ដែលអ្នកណាក៏ស្គាល់គេដែល តែស្គាល់តែនាមគេប៉ណ្ណផះ *build* បៀវនេះគេឃោឃៅណា សម្លាប់មនុស្សគ្មានញញេីតដៃអីបន្តិចទេ ។ នៅក្នុងវិថីម៉ាហ្វៀគេក៏មានអំណាចជាងគេ តែបានតែលេខ2ទេ ព្រោះមានអ្នកនៅលេីគេមួយលេងហេីយ ហេីយអ្នកដែលនៅលេីគេនោះក៏ជាសត្រូវស្លាប់រស់ជាមួយគេដែល បៀវគេតែងតែអោយកូនចៅគេទៅបន្លំខ្លួនចូលទៅផ្ទះអាសត្រូវម្នាក់នឹងរហូត តែមិនបានសម្រាច់អីទេ បានតែសាក់សព្វកូនចៅខ្លួនមកវិញ អានឹងមិនអីទេ ឆ្ងាញ់ផ្ញេីរnoteមកជាមួយទៀត ក្នុង Noteនោះសត្រូវវា សរសេរថា " មេីលទៅ កូនចៅឯងដូចខ្សោយដល់ហេីយ យេីងគ្រាន់តែឃេីញកូនចៅឯងភ្លាម យេីងអាចស្រម៉ៃរូបរាងឯងបានណា អោយយេីងទាយទេ? បេីតាមយេីងទាញ យាយអោយចំទៅរូករាងឯងដូចមនុស្សស្រី ហាហា" សត្រូវម្នាក់នោះតែងតែសរសេរ Noteបែបនឹងដដែលៗ ឡេីងតាំងពីរបៀវគេខឹងឡេីងលែងខឹងហេីយ យាយទៅវាសាំ ឯបៀវនឹងក៏មិនចុះចាញ់ដែលមិនថាអោយកូនចៅគេទៅមកវិញស្លាប់បុ៉ន្នាននាក់ទេ ដឹងត្រឹមថាត្រូវតែឈ្នះអោយបាន តែមិនដែលបានផលម្តងណាទេ សាកសព្វកូនចៅគេមកវិញជាបន្តបន្ទាប់រហូតមិនអោយចន្លោះមួយទេ ។ ហេីយសត្រូវបៀវនោះឈ្មោះ Bible គេនឹងដែលជាសត្រូវបៀវ បៀវគេចង់តែធ្វេីតែធ្វេីបាប Bible អោយបានម្តងណាស់ ចង់បំបាក់គេតែលងមកតែខ្លួនឯងរហូត យាយទៅដំរីជិះ.កឯងរហូត។ បៀវគេក៏មានមិត្តពីរនាក់ដែល ហេីយក៏ជាម៉ាហ្វៀលាក់មុខដូចគេចឹង ឈ្មោះមិត្តបៀវទាំងពីរនឹងឈ្មោះ ម្នាក់ឈ្មោះApo មួយទៀត Us ពួកគេទាំងពីជាដៃគូដៃកង់បៀវហេីយ ហេីយក៏ជាផ្នែកមួយដែលរៀបគំរោងការណ៍ទៅធ្វេីបាប Bible តែមិនដែលបានការអីមួយទេ យាយទៅធ្វេីបាប Bible មិនបានម៉ង មិនដឹងមិចដូចគេដឹងជំហានមុនរហូត ។ Apo នឹង Usនឹងមិនសូវនឹងស្អប់ Bible ម៉ានទេ តែបេីមិត្ត Bible ដែលមានពីរនាក់នោះវិញ apo នឹងus ស្អប់ដល់ឆ្អឹងម៉ង ព្រោះផែងការគេដែលគេជួយអោយបៀវកំចាត់ Bible នឹង មកពីពីរអ្នកមិត្ត Bible នឹងអ្នកហាកាត់មុនរហូត ចឹងបានផែនការគេមិនដែលបានផលមួយនោះ apoនឹងusរកវិអីធ្វេីសុីមិត្ត Bible រហូតដែល តែមិនដែលបានការអីទេអាលំអាលាយទាំងអស់ម៉ង មិត្តvegasទាំងពីរឈ្មោះម្នាក់JJ ម្នាក់ទៀតMlie។ ហេីយមូលហេតុដែល build apoនឹងus ស្អប់នោះ ក៏ព្រោះតែក្រុម Bible នឹងជាសត្រូវមុខជំនួយនឹងគេ គេលក់ដូរអាវុធឬមិនថាអីទេ ដឹងតែខាងក្រុម Bible មកពាំងមុខហេីយ មួយទៀតក៏ព្រោះសត្រូវដណ្តេីមអំណាតគ្នា បៀវគេចង់ឈរនៅលេីវិថីម៉ាហ្វៀលំដាប់លេងមួយ តែដោយសារតែ Bible គេមកពាំងមុខទៀតទេីបធ្វេីអោយគេមិនបានអ្វីដែលគេចង់បាន ទេីបរុករកគ្រប់វិធីទាំងអស់ដេីម្បីកំចាត់គេចេញតែដូចដឹងចឹងមិនដែលបានការអីតិចទេ មិនផែនការអស្ចារ្យប៉ុន្នានក៏ចាត់ការ Bible មិនបានការអីទេ ឡេីងទល់ដំរិសហេីយ អោយកូនចៅទៅបន្លំខ្លួនក៏បានមិនកាត ស្ទាក់បាញ់សម្លាប់ក៏មិនបាន យាយទៅធ្វេីអី Bible មិនបានម៉ងម៉ង តែឃេីញអីតិចថា Bible នឹងមករករឿងបៀវមុនអីអត់ទេ Bible គេមិនដែលតប.តមកវិញទេ បាន តែផ្ញេីរសាក់សព្វកូនចៅបៀវមកវិញហេីយសរសេរ noteបញ្ឈឺបៀវបន្តិច នឹងគឺហេីយៗ មិនដែលមករករឿងបៀវវិញទេ តែណាស់តែបៀវនឹងតាស៎ទៅរករឿងគេរហូត ។ រឿងដែលបៀវនឹងមិត្តគេធ្វេីម៉ាហ្វៀនឹងមានតែ ប៉ាម៉ាកពួកគេនឹងអ្នកបម្រេីនៅក្នុងផ្ទះពួកគេទេដែលដឹង ហេីយក៏មិនមានអ្នកណាហាននឹងរឿងនឹងទៅរអ្នកក្រៅដែល។ (ហេុីយរៀបរាប់មកអស់ហេីយ តែមិនទាន់ជួបតួរអស់ឡេីងទេ -_-)
*នៅក្លឹបមួយកន្លែង_*
« យ៉ាងមិចហេីយ ប៉ាហែងអោយរៀកការទៀតហេីយមែន » នៅក្នុងក្លឹបមួយកន្លែង ដែលមាន បៀវនឹងមិត្តៗគេកំពុងតែអង្គុយនៅសារឡុងនៅក្នុងបន្ទប់ VIP ហេីយក្លឹបនោះគឺជាក្លឹប បៀវដែល
« មានអីទៀត គាត់បង្ខំអញនឹងហេីយ » បៀវឆ្លេីយតបទៅមិត្តទាំងដៃកែវស្រាយកមកក្របតិច »
« កំស្មុកស្មានពេកអី លោកអ៊ុំតែប៉ុន្នឹងតែតិចនឹងគាត់លែងបង្ខំហែងហេីយ » Apo
« 2ឆ្នាំឡូវហេីយ អញ់ឆ្ងល់ម៉ងហាស អាមួយដែលគាត់អោយអញរៀបការមួយនឹងមិនដែលសូម្បីតែប្រាប់ឈ្មោះមកអោយអញដឹងផង? គាត់អោយអញព្រមរៀបការ ? »
« គាត់ចង់ surpriseហែងដឹង »
« ‹ផាច់› surprise ក្បាលហែង » បៀវងេីបមកទះក្បាលUsមួយដៃហេីយនៅថែមជេមកពីក្រោយទៀត
« វៃអញធ្វេីអី អញយាយខុសអីមែន » usយកយកដៃមកអង្អែលក្បាលដែរកន្លែងបៀវវៃហេីយ ហេីយនិយាយទាំងធ្វេីមុខពេប
« បានហេីយពីអ្នក ឈប់ឈ្លោះគ្នា យកក្មេងៗមកកំដរវិញអារម្មណ៍ល្អវិញ »
« មែនហេីយ អាបៀវលឺថាក្លឹបហែង ថ្ងៃនឹងក្មេងចូលថ្មីស្អាត់ៗណាស់ »
« អឹម ចាំអញហៅអោយ អាពី~~~ »ស្រែកអង្គរក្សគេនៅខាងក្រៅ
« បាទ បាទ ចៅហ្វាយ » ពីដោយលឺចៅហ្វាយខ្លួនចឹងក៏រត់មក (ពី ជាអង្គរក្សជំនិតបៀវ )
« យកក្មេងៗដែលចូលថ្មី បីអ្នកមក »
« បានចៅហ្វាយ » អោបគោរពចៅហ្វាយខ្លួនហេីយក៏ដេីរចេញទៅក្រៅធ្វេីតាមសម្តីចៅហ្វាយ គេដែលគេប្រាប់
« ហេឈប់កំទាន់ កន្លះម៉ោងទៀត ចាំអោយកេ្មងៗមក » ពីគេដេីរចេញជិតផុតពីទ្វាហេីយក៏ស្រែកប្រាប់ពីម្តងទៀត ឡេីយចាំពេលកន្លះម៉ោងទៀតចាំយកក្មេងៗនោះមកអោយគេ
«បាទ បាន ចៅហ្វាយ » លឺសម្តីចៅហ្វាយខ្លួនស្រែកមកប្រាប់គេចឹង ក៏ងាកមកអោនទទួលទាននឹងបៀវរួចក៏ចេញទៅបាត
« យ៉ាងមិចហែង?? » apoឃេីញចឹងក៏ងាក់ទៅសួរបៀវ
« យ៉ាងមិចហេីយ រឿងអោយទៅតំចាត់ អាBible ស្អីនឹង?? » លេីកែវស្រាមកក្រវីតិចទាំងមុខមាំ
« មិនខុសពីមុនៗ » លឺសំណួរបៀវសួរចឹងគេក៏ឆ្លេីយ តបទាំងធម្មតា
« ការបានកំចាត់ការអានឹងអោយបានបាតពីរមុខអញទេ ផាំង » ដាក់កែវស្រាចុះទៅលេីតុមួយទំហឹង
« បានហេីយ ចិត្តស្ងប់សិនទៅ » Us ដាក់ដៃលេីស្មាបៀវដែលលួងលោមកំអោយបៀវគេខឹង
« អាពី អោយក្មេងៗចូលមក » មិនតបនឹងUs ទេក៏ស្រែកហៅពីបញ្ចាក់គេអោយក្មេងៗចូលមក
« បាទ ចៅហ្វាយ តោះ » ពីចូលមកជាមួយនឹងក្មេងប្រុសបីរនាក់ ក្មេងបីនាក់នោះស្អាតណាស់ រាងដូចមនុស្សស្រីចឹង រាងតូច ទំរុងមុខក្មេងទាំងបីនោះក៏ស្អាតយាយទៅស្អាតម៉ាចប់ម៉ង
« ចេញទៅ » ឃេីញពីយកក្មេងចូលមកហេីយ តែមិនចេញទៅវិញសោះ Usក៏ដេញចេញទៅ
«អរ បាទ» លឺចៅហ្វាយខ្លួនដេញបែបនេះ ក៏អោយគោរព បៀវApoនឹងUs ហេីយក៏ដេីរចេញទៅបាត
« អ្នកប្រុស » piiចេញទៅបាតក្មេងៗដែលពីយកមកក៏រត់ទៅអោបbuild apo នឹង Us
« អ្នកប្រុស ហាស ត្រូវការអោយខ្ញុំបម្រេីអីអត់?? » ក្មេងប្រុសម្នាក់រត់ទៅអោបbuild ហេីយនិយាយទាំងសម្លេងទាក់ទាញ
« ត្រូវការ តែមិនមែន កន្លែងនឹងទេ » បៀវលុកដៃទៅអោបក្មេងម្នាក់នាក់នោះ ហេីយអោនទៅខ្សឹបក្មេងមានម្នាក់នោះទាំងខាំមាត់
« អឹម យេីងមិនចូលចិត្តទេ » បៀវងាកមុខចេញស្របពេលដែលក្មេងប្រុសម្នាក់នោះរកមកបឺតមាត់ទេ
« អរ ខ្ញុំសុំទោស ខ្ញុំប្រហែលធ្វេីអោយអាម្មណ៍អ្នកប្រុសមិនល្អហេីយ »
« បេីចង់សុំទោសយេីងនោះ ធ្វេីអោយយេីងមានអារម្មណ៍ល្អវិញទៅ »
« បានណា អ្នកប្រុស » យកដៃទៅអង្អែលខ្លួនបៀវហេីយក៏នាំគ្នាបន្តេីគ្នាទៅបន្ទប់បាត ទាំងមិនប្រាប់មិត្តគេទេ ទោះប្រាប់ក៏apo ng usមិនខ្វល់ដែល ពីរនាក់គេគិតតែពីរប្រុសក្មេងដែលនៅក្នុងដៃគេដែលនឹង។

*ព្រឹកស្អែក_*

‹គ្រឺត ទេតៗៗ› សម្លេង ជាន់ហ្វ្រាំងឡាននឹងសម្លេងកំប្លេឡាន នៅមុខភូមិគ្រឹះមួយកន្លែង បន្តិចក្រោយមក ក៏ឃេីញនៅអ្នកបម្រេីម្នាករត់មកបេីទ្វារអោយ អ្នកដែលជិះឡានមកចូលមក

*នៅក្នុងផ្ទះ_*

នៅលេីសាឡុងនៃម្ខាងនៅជំហាងផ្ទះ ឃេីញបុរសស្តីវ័យចំណាស់ពីរ ពីរនាក់គាត់ដូចកំពុងតែអង្គុយចាំនរណាម្នាក់
« យ៉ាងមិចហេីយ អាកូនព្រែកមកផ្ទះវិញហេីយមែន យេីងស្មានតែរត់ចោលផ្ទះបាតហេីយ !! » បុរសវ័យចំណាស់នឹងប្រពន្ធ កំពុងតែអង្គុយចាំមនុស្សម្នាកសុខៗក៏លិចចេញ កូនសំណប់ចិត្តគាត់មកដល់ល្មម
« អៅ ប៉ាម៉ាកហេតុអីមកអង្គុយនៅទីនេះ »បៀវដេីរចូលមកដល់ផ្ទះភ្លាម ក៏លឺសម្លេងប៉ាគេ និយាយស្តីអោយគេ ចឹងក៏ងាកទៅមេីល
« ចាំ ឯងនឹងហេីយ យប់មិញទៅណាខ្លះហាស បានមកវិញព្រឹកបែបនេះ » ប៉ាបៀវ
« កូនទៅគេងនៅក្លឹប »
« ឯងនេះ ហេីយរឿងយប់មិញ....»
« ទេ កូនយាយហេីយណា ថាកូនមិនរៀបការមួយអាមួយដែលកូនមិនស្គាល់មុខមិនស្គាល់ឈ្មោះនោះទេ » គ្រាន់តែលឺ ប៉ាខ្លួននិយាយរឿងយប់មិញភ្លាម គេនិយាយកាត់ប៉ាគេភ្លាម
« មិនចង់ ?? »
« បាទ កូនមិនចង់រៀបការទេ »
« បាន តែមានលក្ខខណ្ឌ »
« លក្ខខណ្ឌ?? លក្ខខណ្ឌអីទៅប៉ា?? » បៀវគេលឺប៉ាគេយាយចឹងក៏សប្បាយចិត្តភ្លាម
« បេីចង់ផ្ដាច់ពាក្យត្រូវតែអោយលុយប៉ា 10មុឺនដុល្លារ »
« តែប៉ុន្នឹងទេ ហាហា បានប៉ាចង់បានលេីសនឹងក៏បាន លុយបុ៉ន្នឹងៗនោះ » លឺប៉ាគេដាក់លក្ខខណ្ឌស្រួសចឹង គេក៏សេីចសប្បាយចិត្តយកម៉ង ព្រោះគេមានលុយមិនខ្វះទេ ចង់បានម៉ានក៏បាន ត្រឹម10មុឺនដុល្លារអីនឹង តិចតួចណាស់សម្រាប់គេ ( admin សុំនិយាយជាលុយដុល្លារហេីយណា ព្រោះadminមិនសូវស្គាល់លុយថៃទេ មិនដឹងថា 100បាតម៉ានផង)
« ហេ កំុទាន់សប្បាយចិត្ត ប៉ាឯងមិនទាន់និយាយចប់លក្ខខណ្ឌទេ » ម៉ាក់បៀវគាត់ឃេីញកូនគាត់សប្បាយចិត្តចិត្ត គាត់ក៏ឃាត់កូនខ្លាចទៅមុខទៀតមិនដូចការគិតរបស់កូនគាត់
« ត្រូវហេីយមិនទាន់អស់លក្ខខណ្ឌទេ »
« អីទៀតទៅប៉ា? »
« លក្ខខណ្ឌមួយទៀតនោះ លុយដែលយេីងចង់ត្រូវការអោយឯងធ្វេីការដោយញេីសឈាមឯង មានន័យថាទៅធ្វេីការមានប្រាក់ខែយកមកអោយយេីងមិនមែនលុយដែលឯងមានអីឡូវទេ »
« ហាស លុយនឹងកូនខំធ្វេីការដោយញេីសឈាមកូនដែលតាស៎? »
« យេីងមិនចង់លុយនឹងទេ ហេីយយេីងទុកពេលអោយឯងលុយ10មុឺនដុល្លារនឹងនៅរយះ4ខែ »
« 4ខែ?? ប៉ាអោយកូនទៅរកលុយឯណាមកបានទៅ រយះពេល4ខែនោះ »
« យេីងមិនដឹងទេ បេីចង់ផ្តាច់ពាក្យនោះត្រូវតែធ្វេី បេីចឹងឯងមិនផ្តាច់ពាក្យទៅ មិនហត់ »
« អត់ទេ កូនធ្វេីក៏បាន តែប៉ាត្រូវតែសន្យានឹងកូនពេលបានលុយ10មុឺនហេីយ ត្រូវតែផ្តាច់ពាក្យ »
« អឺ ត្រូវហេីយមិនអោយហួស4ខែទេ នៅមួយទៀត ឯងទៅរកការងារខាងក្រៅទៅ មិនអោយចូលផ្ទះរយះពេល4ខែនឹងទេ នៅមួយទៀតលុយនឹងត្រូវតែជាកម្លាំងញេីសឈាមឯងបេីយេីងដឹងថាលុយមិត្តឯងឬនរណាជួយនោះ យេីងចាប់ឯងមករៀបការភ្លាមម៉ង ប្រកែកក៏មិនបាន »
« អីគេប៉ា មិនអោយកូននៅផ្ទះ?? អោយកូនទៅគេកណាអីណាចឹង??»
« យេីងមិនដឹងទេរឿងនឹងនោះ ហេីយនៅមួយទៀត យេីងដកលុយ កាតឯងទាំងអស់ មិនថាឡាន ឬខនដូទេ ដកទាំងអស់ »
« អៅប៉ាបេីប៉ាដកលុយកូនហេីយ អោយកូនទៅនៅក្រៅផ្ទះទៀតនោះ ចឹងអោយកូនទៅគេងណាទៅ?? បានលុយចាយណាទៅ??»
« ជាជម្រេីសឯងអ្នករេីសមិនចឹង?? អរនោះ វ៉ាលីឯងប៉ាអោយគេរៀបចំខោអាវរួចរាល់ហេីយ » បន្តិចក្រោយមកក៏មានអ្នកបម្រើស្រីម្នាក់អុសវ៉ាបៀវមកអោយបៀវ
« ម៉ាក់ជួយកូនផង » រត់ទៅរកមា៉ក់ដែលអង្គុយនៅលេីសាឡុងមិនមាត់សម្បីមួយមា៉ត់នោះ
« តោះ ប៉ាវា យេីងឡេីងទៅលេីសម្រាក់ទៅ ក្រែកប៉ាវាឯងមិនសូវស្រួសខ្លួនហី »ឃេីញកូនគាត់ប្រុងនឹងរត់មកសំជំនួយពីគាត់ចឹង គាត់ធ្វេីជាមិនលឺហេីយទៅគ្រាប្តីគាត់ឡេីងទៅលេីវិញ
« អឺម ត្រូវហេីយបងដូចជាឈឺក្បាល់ដល់ហេីយ » ឃេីញប្រពន្ធគាត់មកគ្រាចឹងក៏ឡេីងទៅលេីមួយប្រពន្ធគាត់ ទុកអោយបៀវឈរកាន់វ៉ាលីទាំងមុខស្អុយតែម្នាក់ ឯអ្នកបម្រេីវិញក៏មិនហ៊ានទៅជិតដែល ព្រោះប៉ាម៉ាក់មិនអោយទៅជិតបៀវទេ
« ពួកគាត់ចិត្តអាក្រក់ណាស់ » និយាយហេីយអុសវ៉ាលីចេញទៅក្រៅ បេីនៅទៀតក៏គ្មានន័យដែល គេចេញមកដល់ក្រៅក៏មានឡានមួយមកយកគេ ហេីយមិនមានអ្នក្រៅពីរកូនចៅគេ ហេីយម្នាក់នោះគឺពីនឹងហេីយ បៀវគេឃេីញពីមកយកគេចឹងក៏ឡេីងឡានទៅមួយpiiទៅ
....

The end...

•ហិហិadminមកវិញហេីយ ក៏មកជាមួយរឿងថ្មីផងដែលណា ហេីយក៏ជារឿងទឹកភ្នែកទឹកស្របោដែរណា < ទឹកភ្នែកអ្នកអាន ជាចំណីអ្នកនិពន្ធ😋 > ទ្រាមៗ អិអិ🌚🌝

•ចុមadminផុសអត់បានសោះនៀស

•ខមិន😣👇

#yumi

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now