*តុៗៗ*
« ចូលមក »
« នេះបាទ ការហ្វេរបស់អ្នកប្រុស...~~ » បៀវគេលឺថាបៃប៊លអោយគេបេីកចូលហេីយ គេក៏បេីកទ្វារទាំងដៃម្ខាង របស់គេកាន់កែវកាហ្វេ រួចក៏យកទៅដាក់លេីតុបៃប៊កដែលកំពុងតែធ្វេីការរបសគេ
« អឺម. »
« បេីអស់ការអីហេីយខ្ញុំទៅវិញហេីយ » បៀវគេនិយាយរួចក៏ដេីរចេញ
« ស្អីនឹង?? ហេតុអីបានផ្អែមយ៉ាងនឹង?? » បៀវគេរកដេីរចេញផុតពីបន្ទប់បៃប៊លហេីយ តែក៏លឺបៃប៊លស្រែកសួរគេទាំងសម្លេងមួលម៉ៅ
« មកពីខ្ញុំដាក់ស្ករនឹងណា » បៀវគេងាក់មកតបបៃប៊ល
« ឯងមិនឃេីញថាយេីងត្រូវធ្វេីការដល់យប់ទេហី?? » សម្លក់បៀវ
« ឃេីញ តែពាក់ពាន់អី?? »
« យេីងត្រូវការហ្វេស្ករតិចមិនមែនផ្អែមបែបនឹង » បៃប៊លគេមិនដឹងយ៉ាងមិចទេ ក៏ស្រែកអោយបៀវមួយទំហឹងម៉ង ដូចគេខឹងពីណាមក ហេីយមកបញ្ចេញកំហឹងទៅបៀវចឹង
« ហេុីយ ក៏និយាយស្រួសមកចាប់បាច់ស្រែកធ្វេីអី ??» បៀវ ភ័យនឹងការស្រែករបស់បៃប៊លដែល តែមនុស្សគេនេះ ស្អប់អ្នកណាមកស្រែកឬសម្លត់ដាក់ ក៏ស្រែកអោយវិញ បៃប៊លទាំងអាញេី.តមាត់ខ្លួន
« ឈប់ៗ ដេីរចូលមករកស្អីលោក?? » បៀវគេចាប់ផ្តេីមភ័យហេីយព្រោះពេលនេះបៃប៊លចេះតែដេីរមករកគេ ទឹកមុខវិញដូចចង់ចាប់សុីគេទាំងរស់ចឹង បៀវគេចេះតែថយគេចចេញពីបៃប៊លដែលដេីរមករកគេរហូត
« ហុឹម » មិនយូរទេ បៀវគេក៏ថយក្រោយរហូតទៅដល់ជញ្ជាំង បៃប៊លគេឃេីញចឹងក៏ជត់ដៃទាំងសងខាងខ្លួនម្តងទៀត ឯបៀវនៅប្រឡក់ដៃបៃប៊លដូច សកម្មភាពមិញចឹង
« ហេុីយៗ អ្នកប្រុស » បៀវគេស្រែកទាញបៃប៊លចេញពីគេ ព្រោះបៃប៊លចេះតែមកអោនជិតមុខគេរហូត
« ទៅឆុងអោយយេីងសារថ្មី » អោយមកខ្សឹបត្រចៀកបៀវហេីយក៏ដេីរទៅអង្គុយនៅលេីកៅអីធ្វេីការរបស់គេវិញ យ៉ាងធម្មតា
« ស្អី?? អត់ទេ ប្រញាប់ណាស់ » បៀវគេលឺអោយគេទៅឆុតម្តងទៀតចឹងក៏ប្រកែកយ៉ាងលឿន
« ទៅឬអត់?? » បៃប៊លចាប់ផ្តេីមដេីរមកជិតបៀវម្តងទៀតហេីយ
« ឈប់ៗ ឈប់ត្រង់នឹងទៅ ខ្ញុំទៅក៏បាន » បៀវឃេីញមិនស្រួសចឹងក៏ហាមបៃប៊លកុំអោយដេីរមកទៀត ព្រោះជិតបៃប៊លដេីរជិតដល់គេទៀតហេីយ
« ចឹងមិនទៅអោយលឿនទៅ ខាតពេលអត់ប្រយោជន៍ » បៃប៊លដេីរបកមកអង្គុយនៅកៅអីគេវិញ រួចនិយាយទាំងទឹកមុខធុញ
« ឈឹស » បៀវគេទាញយកកែវកាហ្វេដែលគេឆុតខុសនោះមកហេីយក៏ដេីរចេញពីបន្ទប់បៃប៊ល តែក៏មិនភ្លេចងាកមកឌឺបៃប៊លដែរ ។
...
* គ្រាក *
« នេះអ្នកប្រុស » បៀវមកម្តងទៀតក៏មានកាន់កែវកាហ្វេមកសាជាថ្មី រួចក៏ដាក់លេីតុធ្វេីការបៃប៊ល
« .... » បៃប៊លមិនមាត់អីទេ ក៏លេីកកាហ្វេរនោះយកមកផឹក
« យ៉ាងមិចដែលអ្នកប្រុស បាននៅ ខ្ញុំប្រយាប់ណាស់ »
« អុឹម ល្អបានហេីយ »
« មែនហ៎ យេស ចឹងខ្ញុំទៅបានហេីយមែនទេ?? ចឹងខ្ញុំទៅហេីយណា » សួរគេហេីយមិនអោយគេឆ្លេីយទាន់ទេ ក៏រត់ទៅបាត ធ្វេីអោយបៃប៊លដែលអង្គុយធ្វេីមុខងាប់នោះញញឹមួយរំពេច .
....
*សួនស្ទប៊ីរី_*
« បងមកហេីយៗ » ភីតរត់មកយ៉ាងលឿនសម្តៅទៅកន្លែងលីនឹងប៊ីអង្គុយចាំគេ ( adminសំហៅបៀវថា ភីតហេីយណា ព្រោះបៀវបន្លំខ្លួនចូលបម្រេីផ្ទះបៃប៊លឈ្មោះភីត ហេីយណាមួយកុំអោយច្រលំគ្នាផង ចឹងចាប់ពីពេលនឹងទៅadminហៅបៀវថាភីតរហូតដល់តែភីតលែងបន្លំខ្លួនទៀតadminហៅបៀវវិញ )
« មកហេីយហីបងភីត »
« ហុឹមអានដល់ណាហេីយ »
« មិនទាន់អានទេ »
« ចឹងតោះចាប់ផ្តេីមទៅ »ពួកគេនិយាយគ្នាចាប់ក៏ចាប់អានរឿងប្រលោបលោកទាំងសប្បាយចិត្តផង ញញឹមផង អោយតែដល់វគ្គsweetម្នាក់រលួលខ្លួនអស់ហេីយ។ល។
....
*ព្រឹកថ្ងៃថ្មី_*
ថ្ងៃនេះជាថ្ងៃទីពីដែលភីតបានមកធ្វេីអ្នកបម្រេីផ្ទះបៃប៊លភីតគេក្រោកតាំងពីប្រលឹមកជួយធ្វេីការម៉ែដោះនឹងអ្នកបម្រេីផ្សេងៗ ទៀត
« ភីតហាស នេះយកម្ហូកដាក់លេីតុទៅ » ម៉ែដោះលេីកម្ហូបអោយភីតយកទៅដាក់លេីតុបាយ
« បាទ ម៉ែដោះ » ភីតក៏ស្ទះទៅលេីកម្ហូបដាក់លេីតុបាយ
« អស់នៅម៉ែដោះ »
« អស់ហេីយ តោះទៅចាំអ្នកប្រុសចុះមកញាំបាយ »
« បាទ ‹ស្អីទៀតហេីយអញ សុីបាយក៏អោយគេចាំដែល ធុញម៉ងហាស › »ភីតតបទៅម៉ែដោះទាំងទឹកមុខញញឹមយ៉ាងស្រសស្រាយ តែក្នុងចិត្តវិញគេធុញចង់ស្លាប់ហេីយខំក្រោកមកតាំងពីប្រលឹមមកធ្វេីអោយសុីហេីយ នៅអោយឈរចាំអីទៀត ។ បន្តិចក្រោយមកបៃប៊លគេក៏ចុះមក ហេីយក៏ដេីរទៅអង្គុយញាំបាយដែលមានគេរៀបចំទុកអោយគេស្រាច់នោះ
« ឯងសុីបាយនៅ?? » បៃប៊លអង្គុយញាំបានបន្តិចក៏ងាកមកសួរភីត
« .... »
« អាភីត~~ »
« ហាសស្អី » ភីតគិតតែលួចជេបៃប៊លក្នុងចិត្តមានទៅលឺអីបៃប៊លសួរអី ដល់តែបៃប៊លស្រែកហៅឈ្មោះគេទេីបគេភ្ញាក់
« មិនលឺយេីងសួរទេហេស??? »
« សួរអី?? » មេីលមុខបៃប៊លភ្លឹសៗ បែប មនុស្សអត់ដឹងខ្យល់អី ព្រោះមិញគេមានទៅឮសំនួរបៃប៊លមកពីណា បេីរវល់តែភ្លឹកជេបៃប៊ល
« សុីបាយនៅ?? »
« មិនឆ្លេីយទេ សួរអត់សីលធម៌» ភីតនិយាយទាំងងាក់មុខចេញ (សុីបាយផ្ទះគេសោះកូន'_')
« អាភីត យេីងជាចៅហ្វាយឯងណា!!! ឆ្លេីយ!! » បៃប៊លគេឡេីងមួលម៉ៅម៉ងពេលភីតធ្វេីចរិករឹកដាក់គេចឹង
« No អ្នកប្រុសស្អីសួរគ្មានសិលធម៌អីសោះ » ភីតនិយាយទាំងធ្វេីមុខខ្ពេីមទៅបៃប៊លហេីយក៏ងាក់មុខចេញ
« ខ្ញុំមកវិញហេីយ~~ » បៃប៊លមិនទាន់នឹងនិយាយអីទៀតផងក៏ឮសម្លេងមនុស្សពីនាក់រត់ចូលមក
« ណែនាងនីនាងតីនាងឯងអត់បេីកភ្នែកមេីលអ្នកប្រុសនៅនឹងទេអី បានរត់ចូលមកបែបនឹង » ម៉ែដោះលឺនារីពីនាក់នឹងស្រែកលឺពេកហេីយរត់ចូលមកទៀតក៏ស្តីអោយ
« សុំទោលអ្នកប្រុសខ្ញុំស្មានតែថា អ្នកប្រុសចេញទៅធ្វេីការបាតហេីយ ទេីប.. »
« បានហេីយ ទៅលេីបន្ទប់ទុកដាក់សម្លៀកបំពាក់អីទៅ » បៃប៊លសាំពេកក៏និយាយកាត់ទៅ
« ចា៎អរគុណអ្នកប្រុស »នីនឹងតីអោនអរគុណក៏រត់ទៅលេីបន្ទប់គេបាតទៅ
« ឆ្លេីយ » នីនឹងតីទៅបាតបៃប៊ើក៏ងាកមករកភីតម្តង
« អត់ »
« ឯងឆ្លេីយឬចង់អោយយេីងបឺតមាត់ឯងនៅនឹងទេ?? » បៃបឺនចាប់ទាញភីតអោយមកនៅទល់មុខគេ ហេីយក៏អោនទៅខ្សឹបភីត
« និយាយឆ្កួតអីអ្នកប្រុសនឹង?? » លឺបៃប៊លខ្សឹបគេបែបនឹង គេឡេីងព្រឺសម្បុស ក៏ព្រឹងចេញពីបៃប៊លដែលចាប់ទាញគេនោះ
« ឆ្លេីយឬអត់ បេីមិនចឹងទេ.អឹម..» បៃប៊លប្រុងនឹងចាប់ភីតថេីបហេីយតែក៏ត្រូវដៃភីតយកមកបិទមាត់ជាប់
« ឆ្លេីយក៏បាន គឺនៅ អស់ចិត្តនៅ» និយាយទាំងសម្លក់បៃប៊ល
« ចឹងញាំបាយទៅបានពីនាក់ »
« ហាសស្អី អ្នកប្រុសលែងទៅមេីល ញាំៗតែឯងទៅខ្ញុំមិនឃ្លានទេ »
« សុីឬមិនសុី » បៃប៊លនិយាយទាំងទឹកមុខគំរាម
« សុីក៏សុី » ភីតឃេីញទឹកមុខបៃប៊លសម្លឹងមុខចឹងក៏ សបតាមបៃប៊ល បេីប្រកែកនឹងបៃប៊លចាប់បឺតមាត់មែនឡូវហេីយ
« លីដួសបាយអោយភីត »
« មិនបាច់ៗ ខ្ញុំដួសខ្លួនឯងវិញ » ភីតរត់ឃាត់លីដែរប្រុងតែដេីរទៅដួសបាយអោយគេ
« អង្គុយចុះហេីយនៅអោយស្ងៀម » បៃប៊លចាប់អោយភីតអង្គុយនៅកៅអីជិតគេហេីយ ប្រេីក្រសែភ្នែកកំរាម ។ ភីតឃេីញចឹងក៏okអង្គុយតាមបៃប៊លលែងហានត.មាត់ទៀតទេ
« នេះភីត » លីដួសបាយអោយភីតហេីយក៏ដេីរទៅឈរកន្លែងខ្លួន
« មិច មិនស៊ី?? » ដោយឃេីញភីតមិនញាំបាយ គិតតែពីសម្លក់បាយចឹង បៃប៊លក៏ងាកមកសួរ
« និយាយសម្តីអាក្រក់ណាស់ » ភីតមិនតបនឹងបៃប៊លទេ ក៏បែបអោនមុខចុះលេីស្រាបព្រាញាំតែមាត់នៅមិនស្ងៀមគេ ជិចចូតរៗហូត ។បៃប៊លគេឃេីញចឹងនមាត់អីទេ ក៏បន្តញាំបាយរបស់គេទៅ តែភ្នែកដៀងទៅមេីលនាក់ដែលញាំបាយទាំងមុខស្អុយ នោះទាំងសប្បាយចិត្តThe End.....
#yumi

YOU ARE READING
រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥
Action•ចាប់ផ្តេីមពីបៀវបន្លំខ្លួនចូលទៅធ្វេីជាអ្នកបម្រេី សត្រូវដែលគេស្អប់បំផុត (បៃប៊ល) •តេីគោលបំណងបៀវជាអ្វី?? •ទីមួយ: ទៅលួចឯកសារដេីម្បីកំចាក់បៃប៊ល ឬក៏ទៅគោលបំណង់អីផ្សេង?? •តេី បៀវទៅបន្លំខ្លួននឹង បេីបៃបឺនគេដឹងឬទេ?? •ចុះបេីបៃប៊លដឹងថាបៀវមកបន្លំខ្លួន?? ចឹងបៀវទ...