Episode 13

116 20 1
                                    

Happy valentine's dey all💞🫧
  ......
     *1ខែក្រោយមក _*
     ពីរមួយនាទីទៅមួយនារី ពីរមួយម៉ោងទៅមួយម៉ោង ពីរមួយថ្ងៃទៅមួយថ្ងៃ ពីរមួយអាទិត្យទៅមួយអាទិត្យ រហូតទៅដល់រយះពេលមួយខែដែលបៀវមកបន្លំខ្លួនជាភីតធ្វេីអ្នកបម្រេីផ្ទះបៃប៊ល វានៅដដែល ភីតនៅតែ.តមាត់បៃប៊ល ឌឺដងបៃប៊លដដែល គ្មានថ្ងៃណាដែលពីរនាក់គេនឹងនិយាយគ្នាត្រូវទេ ភីតគេមិនបានឌឺបៃប៊លមួយថ្ងៃគឺអត់បានម៉ង បៃប៊លមិនមាត់អីក៏ភីតរកទំនុកឌឺបៃប៊លឃេីញដែល
     « ប៊ី ពួកគេធ្វេីអីនឹង?? » ភីតចុះពីលេីបន្ទប់គេមកក៏ឃេីញអ្នកបម្រេីថ្ងៃនឹងដូចម៉ាមាញឹកណាស់ មិនដូចរាល់ដង់ទេ គេក៏ងាក់ទៅសួរប៊ីដែលនៅក្បែរគេ
     « បងមិនដឹងទេ អ្នកនាងធីណាគាត់មកទេ »
     « អ្នកនាងធីណាមក?? »
     « បាទ តែបងតាមដឹងអ្នកនាងធីណាគាត់មកលេងកន្លះឆ្នាំមកម្តង តែនេះគាត់ទេីបតែមកលេងប្រហែលជា2ខែមុនទេ ហេីយឡូវមកវិញទៀត?? »
     « ឯងនេះល្ងង់យ៉ាងនឹង មកនេះណាមកធ្វេីបាបបងភីតច្បាស់ណាស់ មិនឃេីញបងភីតស្និតស្នានឹងអ្នកប្រុសទេហី ប្រាកដជាគ្រប់សកម្មភាពទាំងអស់នាងនីនឹងនាងតីយកទៅប្រាប់អ្នកនាងធីណាហេីយ » លីដេីរមកពីរក្រោយប៊ីនិយាយទាំងមុតចុច
     « ស្អីទេពួកនេះ?? »
     «  ចឹងបងត្រូវតែប្រយ័ត្នខ្លួនណា ព្រោះអ្នកធីណានេះមិនធម្មតាទេ »
     « ok បងនឹងប្រយ័ត្នខ្លួន តោះបានហេីយ យេីងទៅជួយធ្វេីការពួកគេវិញ » ភីតទាំងចាប់ដៃលីនឹងប៊ីចេញពីរកន្លែងនឹង ហេីយទៅរកកន្លែងធ្វេីការរៀងៗខ្លួន
     ....
     បន្តិចក្រោយមក bible គេក៏មកដល់ ។ bible ដេីរចូលផ្ទះទាំងមាននារីម្នាក់ ដេីរងាកដៃគេចូលក្នុងផ្ទះជាមួយ។ បេីនិយាយពីរូបរាងរបស់នាងវិញ គឺសម្រល់ស្អាត រាងម៉ូដែចាញ់ មុខនាងវិញក៏ស្អាត ស្អាតណាស់ បែបសុភាពៗ ញញឹមចេញមកគឺមានមន្តស្នេហ៍ណាស់ យាយទៅស្អាតមួយចប់ទាល់ថាខាងក្នុងមិនដូចសមបកក្រៅនោះទេ ហេីយនារីម្នាក់នេះជា អ្នកនាងធីណា ដែលធ្លាប់តែឮតែឈ្មោះ តែអីឡូវបានឃេីញរូបរាងពិតហេីយ ។
     បៃប៊លនឹងធីណាដេីរបន្តេីគ្នាចូលផ្ទះទាំងមានអ្នកបម្រេីចាំទទួលពួកគេទាំងសងខាងក្នុងនោះក៏មានភីតដែល ។ បៃប៊លនឹងធីណាដេីរហួសមកសម្តៅតុបាយរួច ពីរនាក់គេក៏អង្គុយនៅកៅអី បៃប៊លអង្គុយនៅតុមេគ្រួសារ ធីណាគេអង្គុយនៅក្បែរបៃប៊ល
     « ធីណា មកលឿនមេះ ក្រែងឯងទេីបតែមកពីរខែមុខតេីសហី ?? ហេីយមកចឹងការរៀនសូត្យមិចទៅ?? » បៃប៊លគេសួរ ស្របពេលដែលអង្គុយនៅតុបាយរួច ហេីយក៏សួរធីណា ព្រោះពេលគេទៅយកធីណាពីប្រលានយន្តហោះនឹង មិនទាន់បានសួរនាំធីណានៅឡេីយទេ
     « អូនក៏នឹកបង គ្រាន់ចង់មកលេងទៀតនឹងណា ហេីយរឿងការសិក្សានោះខ្ញុំធ្វេីកិច្ចការអីហេីយអស់ហេីយទេីបអូនមក »
     « ចឹងហេតុអីបានពេលមកមិនខលប្រាប់បងមុន បងសឹងតែទៅយកមិនទាន់ »
     « ហិហិ គេចង់ surprise បងនឹង » ធីណានិយាយទាំងទឹកមុខគួរអោយស្រឡាញ់ទៅបៃប៊ល
     « អឺម ឯងនេះ ញាំបាយទៅចឹង តែបងមិនបាននៅកំដរឯងទេ ថ្ងៃនេះបងមានណាត់ច្រេីនណាស់ »
     « ចា៎មិនអីទេ បងទៅចុះខ្ញុំនៅផ្ទះក៏បាន »
     « ឆ្លាត... អា ភីតមិចបានឯងនៅស្លៀកពាក់គេងទៀត?? » គេនិយាយជាមួយធីណារួច ក៏ងាក់មកចាប់អាម្មណ៍ភីតដែលគេនៅស្លៀកពាក់គេយប់នៅឡេីយទេ ។ឯធីណាវិញ ឃេីញបៃប៊លលែងចាប់អាម្មណ៍ខ្លួនទៀតចឹងក៏ប្រែទឹកមុខពីរគួរអោយសឡាញ់ទន់ភ្លន់មិញក៏ប្រែមកគួរអោយខ្លាចទៅវិញ សម្លក់ភីតមិនដកភ្នែកទេ
     « អរ មក មកពីរខ្ញុំថ្ងៃនឹងគេក្រោកយឺត ក៏ប្រញាប់ចុះមកក្រោមជួយធ្វេីការម៉ែដោះទេីប មិនទាន់បានរៀបចំខ្លួនអីទេអ្នកប្រុស » ភីតថ្ងៃនឹងគេឆ្លេីយយ៉ាងស្រួលទៅបៃប៊ល មិនដូចរាល់ដងទេ ចេះតែឆ្លេីយឌឺតែពេលនេះអត់ទេ ធ្វេីអោយបៃប៊លចម្លែកចិត្តមិនស្ទេីទេ
     « ឯងថ្ងៃនឹងកេីតអី អាភីត ??»
     « aww ខ្ញុំដូចរាល់ដងតេីស !! » ភីតតបទៅបៃប៊លទាំងភ្នែកគេសម្លឹងមេីលធីណាដែលអង្គុយសម្លក់គេ
     « ដូចរាល់ដង ?? អេីចុះសុីបាយហេីយនៅ!? »
     « អ្នកប្រុសឯង អត់មានសំណួរសួរទេអី?? មិនទាន់មានពេលងូតទឹកផង អោយទៅមានពេលសុីបាយ!! » ភីតឮសំណួរបៃប៊លសួរឡប់ៗបែបនឹងក៏ស្តីអោយ ទាំងភ្លេចខ្លួនថា ថ្ងៃនឹង នឹងធ្វេីខ្លួនអោយសុភាពតែមានអីអាដែល
     « ចឹងល្អហេីយ បេីមិនទាន់ស៊ី សុីមួយយេីង » បៃប៊លគេឮចម្លេីយឈ្លេីយចេញពីមាត់ភីតហេីយ គេមិនប្រតិកម្មនោះទេ ព្រោះវារាល់ថ្ងៃ ដែលភីតគេឆ្លេីយឈ្លេីយមកគេបែបនឹងហ៎
     « បងវាជាអ្នកបម្រេី មិចអោយវាមកញាំបាយមួយយេីងទៅវិញ? » ធីណាដែលអង្គុយនៅស្ងៀមនោះឮបងប្រុសហៅអ្នកបម្រេីអោយមករួចតុបាយមួយគេចឹង ក៏ទៅនិយាយទៅកាន់បងប្រុសខ្លួនទាំងមិនពេញចិត្ត
     « មិនអីទេ ក៏គេញាំបាយជាមួយបងរាល់ថ្ងៃតេី »
     « អី?? អត់ទេ ខ្ញុំមិនអោយវាមិនរួចតុបាយជាមួយខ្ញុំទេ »
     « ធីណាអូន... »
     « មិនអីទេអ្នកប្រុសខ្ញុំអត់ឃ្លានទេ ចឹងសំទៅងូតទឹកវិញហេីយ » ភីតគេឃេីញពីរនាក់បងប្អូគេប្រកែកគ្នាដោយសារតែគេចឹងក៏និយាយកាត់ហេីយ ក៏រត់ទៅលេីបន្ទប់គេបាត
     « ហេយេីងមិនទាន់បានអោយ ឯងទៅទេ » បៃប៊លស្រែកទៅភីតដែលរត់ឡេីងលេី
     « ខ្ញុំស្អោះណាស់ គ្មានពេលនិយាយទេអ្នកប្រុស » ងាក់មកត នឹងបៃប៊លបន្តិចហេីយក៏រត់ឡេីងទៀត  (មានអារម្មណ៍ថាកូនខ្ញុំមកមែនធ្វេីអ្នកបម្រើគេទេ មកធ្វេីអ្នកស្រីនៅទីនេះវិញតា)
     « ហេតុអី គេជាអ្នកបម្រេីសោះ ធ្វេីចរិតដូចខ្លួនម្ចាស់ផ្ទះបែបនឹង » ធីណាឃេីញភីតរត់ទៅបាតហេីយក៏រអ៊ូទៅបងប្រុសគេទាំងមិនសុខចិត្ត
     « ហៃយ៉ាគេតែពិននឹង មិនបាតប្រកានគេទេ » បៃប៊លឃេីញប្អូនគេរអ៊ូធ្វេីមុខមិនពេញចិត្តបែបនឹង ក៏និយាយលួងលោប
     « បងបៃប៊ល ពីមុនមែនមនុស្សបែបនឹងទេ » ធីណានិយាយទាំងមេីលមុខបៃប៊ល
     « បងពីរមុននឹងអីឡូវដូចតែគ្នាតាស៎ »
     « តែបងពីមុន..!! »
     « បានឈប់និយាយទៅ ញាំបាយទៅបងថ្ងៃនឹងប្រយាប់ទៅក្រុមហ៊ុនណាស់ » បៃប៊លឃេីញថាបេីនៅនិយាយទៀតវាកាន់តែវែងឆ្ងាយចឹងក៏កាត់ សម្តីប្អូនគេហេីយឌួសម្អូបអោយប្អូនគេដេីម្បីកុំអោយនៅនិយាយទៀត។ ធីណាឃេីញចឹងក៏មិនមាត់អីដែល តែកំមេីលទឹកមុខអី ដូចគុំគួននឹងភីតដែលហេីយ
     ....
     *បន្ទប់ភីត_*
     « នាងធីណាស្អីគេនិងមិនធម្មតាទេ » ភីតដេីរមកអង្គុយនៅលេីគ្រែខ្លួន
     « ហឹស នៅខាងក្រៅ លឺថាជាមនុស្សស្រីដែលស្លូតបូត ទន់ភ្លន់ សុភាពៗ ជាស្រីគ្រប់លក្ខ ចាំមេីលថាដូចគេនិយាយ ឬក៏ដូចប៊ីនឹងលីនិយាយ » ភីតអង្គុយនៅលេីគ្រែនិយាយតែម្នាក់រួចក៏ចូលក្នុងបន្ទប់ទឹក ដេីម្បីងូតទឹក
#yumi

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now