« Wow wowww » បៀវគេគ្រាន់តែមកដល់សួនស្ទប៊ីរីភ្លាមគឺថាគេមេីលដោយសៃភ្នែកភ្លឺចែងចាងតែម្តង
« ស្មានតែមកនេះលែងបានញាំរបស់សំណប់ចិត្តទៀតហេីយតេីស » គេនិយាយបន្តេីរត់លេងក្នុងសួរនឹងបន្តេី
« បងចូលចិត្តស្ទប៊ីរីហ៌? »
« អឺម បងចូលចិត្តណាស់ បងអាចញាំបាទេ?? »
« បាន »
« ចឹងបងញាំហេីយណា អឹម ឆ្ងាញ់ណាស់ » បៀវគេនិយាយទាំងញាំបន្តេីរនឹងសរសេីររស់ជាតិវាបន្តេីទាំងសប្បាយចិត្ត
« ហឹហឹ ហីយ៉ាបងញាំមួយៗទៅ មិនមានអ្នកដណ្តេីមទេ » លីគេប្រាប់បៀវទាំងអស់សំណេីតព្រោះ បៀវគេញាំស្ទប៊ីរីនឹងម្តងតែពី
« មកពីវាឆ្ងាញ់ពេក » បៀវគេនិយាយតែមាត់នៅតែទំពាស្ទប៊ីរីនោះមិនទាន់អស់ទេ
« បងលី..!» លីនឹងបៀវនិយាយគ្នាលេងសុខក៏ស្រាប់តែមានសម្លេងមួយបន្លឺមកហៅលី ធ្វេីបៀវនឹងលីងាក់មេីលនាកដែលហៅលីនោះព្រមគ្នា
« អៅ ប៊ីឯងមកពីសាលាវិញហេីយមែន?? »
« បាទខ្ញុំមកវិញហេីយ ហេីយចុះគាត់..?? » ប៊ីគេដេីរមកកន្លែងលីនឹងបៀវដែលឈរហេីយក៏ងាកទៅសួរលីថាបៀវជាអ្នកណា
« គាត់គឺជាអ្នកបម្រេីចូលថ្មីដែលលោកអុំគាត់បានប្រាប់យេីងម្សិលមិញ »
« គាត់ហ៌?? បង បងឈ្មោះអី » ប៊ីងាកមកសួរបៀវទាំងញញឹម
« បងឈ្មោះភីត»
« រីករាយដែលបានស្គាល់ផងណាបង ខ្ញុំប៊ី »
« បាទ រីករាយដូចគ្នា »
« បានហេីយប៊ីទៅ ផ្លាស់ប្ដូរអាវសាលាចេញទៅ » លី
« អត់ទេ អត់ចង់ទេ ចង់នៅនិយាយលេងមួយបងភីតវិញ » ប៊ីលឺលីដេញអោយទៅប្តូរអាវចឹងទេមិនទៅទេ បែរមកអោបដៃបៀវទៅវិញ
« មេីលឯងធ្វេីចរិតចុះ »
« ប៊ី ឯងទៅប្តូរអាវសិនទៅចាំមកនិយាយគ្នាមួយបងក៏មិនអីដែលណ៌ » បៀវគេឃេីញលីដេញប៊ីមិនបានចឹងក៏អស់សំណេីចតិចដែលហេីយក៏បែរមកទាញប៊ីនឹងលួងលោមអោយប៊ីទៅប្តូរខោអាវដែលទៅ
« អត់ទេ ចង់នៅមួយបងអីឡូវនឹង »
« ហេុីយឯងនេះ ក្បាលរឹងណាស់ » បៀវគេនិយាយទៅប៊ីទាំងទឹកមុខ អស់សំណេីចជាខ្លាំង
« ហាហា ខ្ញុំចឹងហេីយ តោះអង្គុយទៅ » ប៊ីគេលឺបៀវថាអោយគេចឹង គេមិនខឹងទេតែបែរជាមកសេីចវិញ រួចទាញអោយបៀវនឹងលីមកអង្គុយនៅលេីស្មៅនៅក្នុងសួរស្ទប៊ីរីនោះ
« ប៊ីឯងនៅរៀនមែនទេ?? ចឹងឯងអាយុម៉ានហេីយ »
« ខ្ញុំអាយុ19ឆ្នាំ រៀនឆ្នាំទី2ហេីយបាទ »
« ចឹងប៊ីមិនមែនជាអ្នកបម្រេីនៅទីនេះទេមែន ប៊ី »
« អត់ទេខ្ញុំជាអ្នបម្រេីដែលតាស៎ ».
« ចុះហេតុអីបាន ឯងអាចរៀនបាន អ្នកប្រុសមិនថាអីទេមែន?? »
« ព្រោះខ្ញុំជាកូនម៉ែដោះ ហេីយអ្នកប្រុសគាត់ស្រឡាញ់ខ្ញុំដូចប្អូនគាត់ចឹង ចឹងបានអ្នកប្រុសគាត់អនុញ្ញាត់អោយខ្ញុំរៀនបានអីបានហ៌ នៅពេលទំនេរពីការរៀនសូត្រទេីបខ្ញុំជួយធ្វេីការងារផ្ទះ »
« អរ »
« ចុះបងភីត ហេតុអីបានបងសំណាំងមេះ បងអាចប្រឡងចូលធ្វេីការនៅទីនេះបាន ហេីយបានប្រាក់ខែឡេីងពីរមុឺនប្រាំងពាន់ដុល្លារទៀត » លីសួរស្របពេលដែល ភីតនឹងប៊ីសន្នានចប់
« រឿងនឹងបងក៏មិនដឹងដែរ បេីបងមេីលតាមសត្ថភាពបង ដូចមិនល្អសឹងតែគ្រប់វគ្គតែមិនដឹងមិចបានជាប់ »
« ហីយ៉ា បងកំគិតចឹង លោកអុំគាត់អ្នករេីសដោយផ្ទាលចឹងបានន័យថាបងល្អហេីយ »
« ត្រូវហេីយបងលីយាយត្រូវ ព្រោះអោយតែលោកអុំគាត់រេីសហេីយ មិនដែលអោយខកចិត្តឬមិនល្អត្រង់ណាទេ »
« បាទ »
« ... ហីយ៉ាស្ងាត់នេះ » ស្ងាត់បានបន្តិច លីក៏និយាយទាំងទឹកមុខឆ្ងល់
« គេដឹងយាយអីផង » ប៊ីគេនិយាយទាំងទឹកមុខស្អុយ
« លី ប៊ី អាស្ទប៊ីរីនឹងញាំម៉ានក៏មិនអីណាហី » បៀវ
« បាទ បងចង់ញាំម៉ានក៏បាន ព្រោះបងមិនមេីលហេស ថា វាផ្លែមកឡេីងច្រេីនណោះ »
« អរ បងស្មានតែ គេដាំយកទៅលក់ »
« ហិហិ បងញាំទៅ អ្នកប្រុសគាត់ ដាំទុកពេលមានភ្ញៀវឬ នាក់បម្រេីណាចង់ញាំ ក៏ញាំទៅ »
« ចឹងបងញាំមិនក្រែងចិត្តទេណា » បៀវគេនិយាយហេីយក៏បេះស្ទប៊ីរី យកមកញុាំគ្មានខ្វល់អីទេ ធ្វេីអោយប៊ីនឹងលីមេីលមុខគ្នាមិនឈប់ទេ ព្រោះពីនាក់គេនឹងខំទប់សេីច នឹងចរិតបៀវ
« បងភីត ..!! » លីគេអង្គុយមេីលបៀវញាំស្ទប៊ីរីសុខក៏គេហៅ
« បាទ?? » បៀវគេលឺលឺហៅចឹងក៏ងាកមកឆ្លេីយទាំងឆ្ងល់
« បងមិនខ្លាច អ្នកប្រុសបៃប៊លទេ?? »
« មានអីត្រូវខ្លាចទៅ មនុស្សដូចគ្នាតាស៎ ធ្វេីមេីលតែអាបាយបិណ្ឌ នឹងវាបិសាច »
« បងភីត .. មិចបងហៅអ្នកប្រុសបៃប៊ល ថាបាយបិណ្ឌ ចឹង ប្រយ័ត្នមានអ្នកឮគេយកទៅប្រាប់អ្នកប្រុសទៅ »
« វាមិនហានធ្វេីអីបងទេ ..អា អាឈប់ក៏បានយេីងយាយរឿងផ្សេងវិញទៅចឹង » បៀវគេរកនិយាយអាក្រក់ពីបៃបឺនទៀតហេីយតែ ឃេីញថាលីនឹងប៊ីធ្វេីមុខមិនចឹងអោយយាយទៀតគេក៏លែងនិយាយទៅ
« ចឹងបងកំនិយាយអាក្រក់ពីអ្នកប្រុសបៃប៊លឬធ្វេីអោយគាត់ខឹងទៀតទៅ បងមិនដឹងទេ ថាគាត់ពេលខឹងនោះគួរអោយខ្លាចពិនណា ចឹងខ្ញុំបារម្មណ៍ពីបង ព្រោះខ្លាចគាត់ធ្វេីបាបបង » លីគេនិយាយទាំងចាប់ដៃបៀវមកចាប់បែបថាបារម្មណ៍ពីបៀវ
« អឺមម ok ក៏បានបងមិននិយាយទៀតក៏បាន »
« ចឹងល្អហេីយ តោះយេីងលែងនិយាយរឿងនឹងទៅ » លីគេឮបៀវនិយាយព្រមតាមគេហេីយក៏នាំគ្នានិយាយអីផ្សេងទៅ ពួកគេទាំងបីរចេះតែសួរពិនេះពីនោះ ដេីម្បីអោយស្គាល់គ្នានឹងស្និតស្នាគ្នាជាងមុនអីចឹងទៅ។
.....
« បងលីបងភីតតោះចូលទៅក្នុងទៅ ព្រោះជិតដល់ម៉ោងអ្នកប្រុសមកពីធ្វេីការវិញហេីយ » ប៊ីគេឃេីញមេឃ រៀងល្ងាចហេីយក៏ បបួលមកបងៗគេចូលទៅក្នុងវិញ
« អឺមត្រូវហេីយ ទៅជួយម៉ែដោះធ្វេីម្ហូបផង » លីគេឮប៊ីនិយាយចឹងទេីបនឹកឃេីញ ហេីយក៏ក្រោកឈរដេីរចូលក្នុងផ្ទះទាំងអស់គ្នាទៅ
...
*ផ្ទះបាយ_*
« ម៉ែដោះ.មានអីអោយពួកខ្ញុំជួយអត់បាទ..!!! » បៀវនឹងលីដេីរមកដល់ផ្ទះបាយភ្លាមក៏ទៅសួរម៉ែដោះទាំងញញឹម ឯប៊ីគេទៅបន្ទប់ប្តូរសម្លៀកបំពាក់
« អរ នេះពួកឯងយកបន្លែនេះយកទៅ ជិតទៅណាស់ » ម៉ែដោះឃេីញបៀវនឹងលីមកសួរគាត់ចឹងក៏ហុតបន្លែមួយ កញ្ជែន អោយទៅពីរនាក់គេ
« បាទ / បាទ » លីនឹងបៀវ ទទួលបន្លែនោះហេីយ ក៏ដេីរមកអង្គួយដេីម្បីជិត។
« ពីរនាក់ឯងដូចស្និតស្នាលនឹងគ្នាណាស់ណ៌ » ម៉ែដោះនិយាយទាំងនៅធ្វេីម្ហូបគាត់ដដែល
« ហិហិ មិនប្រាកដដែលម៉ែដោះ ព្រោះទេីបតែស្គាលគ្នាដែលនឹង » បៀវគេឮម៉ែដោះនិយាយបែបនឹងក៏សេីចបន្តិច ហេីយក៏តបនឹងម៉ែដោះទាំងញញឹម
« ហិហិ មែនហេីយម៉ែដោះ មិនប្រាកដទេ »
« អឺម ល្អហេីយចឹង » ម៉ែដោះងាក់មកញញឹមដាក់បៀវនឹងលីហេីយក៏ងាក់មកធ្វេីម្ហូបគាត់វិញ
« ម៉ែ បងលីបងភីត~~~.!!! » ពួកគេស្ងាត់បន្តិច ស្រាប់តែឮសម្លេងប៊ីស្រែកមក
« ប៊ី យ៉ាងមិចនឹងហាស បានស្រែកអីយ៉ាងនឹង?? » ម៉ែដោះងាកមក ឃេីញកូនគាត់រត់មកចឹងក៏សួរ
« កូនស្រែកលេង កូនខ្លាចកូនមកដល់អត់មាននាក់ឃេីញចឹងស្រែកអោយឮសម្លេងអោយហេីយ » (កូននេះពិនអាខាងទាក់ទាញចាប់អារម្មណ៍ណាស់ )
« យាប់ណាស់ វៃឡូវហេីយ » ម៉ែដោះឮចម្លេីយកូនរបស់គាត់ហេីយក៏ក្រវិក្បាល់ហេីយក៏ងាក់មកធ្វេីម្ហូបគាត់វិញទៅ
« បងភីតបងលី ធ្វេីអីនឹង ធ្វេីដែល » ប៊ីគេងាក់មករក បៀវនឹងលីហេីយក៏រត់មកចាប់កាន់កាំបិតដែល
« ប៊ីហាស មិចបានឯងគួរអោយស្រឡាញ់មេះ » បៀវដោយឃេីញប៊ីធ្វេីចរិតគួរអោយស្រឡាញ់ពេក ក៏ទៅក្ដិចថ្ពាល
« អួយបងភីត ប៊ីឈឺ » ចាប់ដៃបៀវចេញ ហេីយអង្អែលមុខខ្លួនឯងទាំងទឹកមុខពេប
« អាៗបងសុំទោស » បៀវ គេយកដៃមកអង្អែលថ្ពាល់ប៊ីតិចទាំងញញឹមបែបក្នាញប៊ីមិនឈប់ទេ
« បានហេីយលឿនៗទៅដល់ពេលអ្នកប្រុសមកវិញឡូវហេីយ » ម៉ែដោះ
« បាទម៉ែ/បាទម៉ែដោះ » អ្នកទាំងអស់គ្នានិយាយគ្នារួចក៏ស្ងាត់រៀងៗខ្លួនទៅ រួចក៏ខំមកធ្វេីម្ហូបវិញ ពេលធ្វេីរួចក៏យកទៅរៀបចំនៅលេីតុបាយ ទុកអោយអ្នកប្រុសរបស់ពួកគេ
....
The end...#yumi

YOU ARE READING
រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥
Aksi•ចាប់ផ្តេីមពីបៀវបន្លំខ្លួនចូលទៅធ្វេីជាអ្នកបម្រេី សត្រូវដែលគេស្អប់បំផុត (បៃប៊ល) •តេីគោលបំណងបៀវជាអ្វី?? •ទីមួយ: ទៅលួចឯកសារដេីម្បីកំចាក់បៃប៊ល ឬក៏ទៅគោលបំណង់អីផ្សេង?? •តេី បៀវទៅបន្លំខ្លួននឹង បេីបៃបឺនគេដឹងឬទេ?? •ចុះបេីបៃប៊លដឹងថាបៀវមកបន្លំខ្លួន?? ចឹងបៀវទ...