Episode 7 < ឆុងកាហ្វេអោយយេីង!!! >

169 45 3
                                    

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥✨
Episode 7< ឆុងកាហ្វេអោយយេីង>

•Yumi

អានដោយរីករាយណាខា៎🤏🤍

     *បន្ទប់បៃប៊ល_*
     « នេះទៅសេីបទៅថា ភីតនឹងបៀវមានអ្វីជាប់ពាក់ពាន់គ្នា » ដេីរមកដល់បន្ទប់ភ្លាម ក៏ប្រាប់អ្នកបម្រេីជំនិតគេអោយទៅសេីបពីភីត (ងាប់កូនមកមិនទាន់បានមួយថ្ងៃផង គេសង្ស័យបាត)
     « ហេតុអ្វីអ្នកប្រុស?? »
     « ឯងមិនមេីលទេមិញ ថាពេលយេីងយកសំបុត់បៀវមកមេីលអាន ភីតគេញញឹមដូចមានអំណាចណាស់ »
     « បាទ ចៅហ្វាយត្រឹមតែសង្ស័យតាស៎ហីចៅហ្វាយ??  »
     « អឺម តែត្រូវសេីបពីភីតអោយល្អិតល្អន់ ជាពិសេស ថាគេមកពីរណា គ្រួសារនៅណាអីសេីបអោយអស់មក  អរនេះផ្ញេីរទៅវិញផង » បៃប៊លគេហត់ក្រដាសNoteគេដែលសរសេរនៅលេីស្មាបៀវមិញអោយទៅណុបទាំងញញឹម
     « បាទ ទទួលបញ្ជា » អោនគោរពចៅហ្វាយគេរួចក៏ដេីរចេញទៅធ្វេីការគេទៅ
     *បន្ទប់បៀវ_*
     « ហេុីយយអាងាប់ អាស្លាប់ អារោគចិត្ត វាចង់បំភ័យអោយអញស្លាប់មែននៀគ » បៀវគេមកដល់បន្ទប់ភ្លាម រត់ទៅអង្គុយនៅលេីសាឡុងទាំងមាត់មិនអោយទំនេរទេ
     *ទ្រឺតៗៗ
     « ហេុីយ បំភ័យអញងាប់ហេីយ អាapo អាUsអេីយ » បៀវដែលអង្គុយជេខឹងតែម្នាក់ឯងមោះ ក៏មានសម្លេងអេផែករូ៉
     ‹‹ ហេឡូ មិត្ត ហាហា ›› សម្លេងចេញពីអេផែកពេលដែលបៀវគេចុចលេីក ហេីយប្រចាងស្លែទៅជញ្ចាំដូចដេីមដដែលដេីម្បីអោយឃេីញអ្នកនៅក្នុងវិឌីអូ
     « ពួកអាស្លាប់ ពួកហែងសេីចស្អី » ស្រែកជេមិត្តទាំងខឹង ព្រោះមិនទាន់បាត់ខឹងផង
     ‹‹ យ៉ាងមិច បានដូចជាខឹងមកពីណាពីណីមកចឹង?? ›› apoគេឈប់សេីចហេីយក៏អេីតមកសួរវិញ
     « គ្មានអាណាធ្វេីអោយអញខឹងក្រៅពីអាបាយបិណ្ឌនឹងទេ » គេនិយាយទាំងធុញថប់
     ‹‹ នេះណេ វាផ្ញេីរក្រដាសNoteមកមិញ ››Usលេីក្រដាសNoteបៃបឺន បង្ហាញបៀវទាំងខំទំសេីច
     « នេះវាផ្ញេីទៅមែន?? » បៀវគ្រានតែឃេីញNoteនឹងភ្លាមឡេីងឆ្លេឆ្លា
     ‹‹ ហែងដឹងន័យវាហេីយ?? ››
     « អឺ អាងាប់នឹងរោគចិត្តឆុយម្រាយហេីយ » យាយទាំងទឹកមុខខឹង
     ‹‹ ថីបានហែងដឹង ហែងទៅលួចមេីលវា?? ››
     « ហេុីយ មែនទេ វានឹងណា បង្ហាញអោយអញមេីលដោយខ្លួនឯងតែម្តង »
     ‹‹ ពន្យល់ពួកអញ ››
     « ស្អីពួកហែងទេ គឺ.........!! » បៀវគេក៏រៀបរាប់ប្រាប់មិត្តរបស់គេទាំងចិត្តទុកដាក់ ពីរឿងនៅតុបាយមិញទាំងអស់
     « ពេលនឹងអញភ័យសឹងស្រាប់ » បន្ទាប់ពីរៀបរាប់ប្រាប់មិត្តចប់ ក៏បន្តថែមបន្តិច
     ‹‹ តិចវាសង្ស័យហែងទៅ?? ›› apoនិយាយទាំងផ្អេីៗ
     « អញកំពុងគិតនៀស តែអញគិតថាវាចង់ធ្វេីបាបអញច្រេីនជាង »
     ‹ ហេុីយបានហេីយ វាគ្មានថ្ងៃនឹងដឹងទេ កុំគិតច្រេីនពេកអី › Us
     « អឺមសំអោយចឹងចុះ បានហេីយអញអានរឿងប្រលោមលោកអញវិញ »និយាយហេីយចុចបិតបាត មិនអោយអ្នកខាងនោះចង់និយាយអីទាន់ទេ
     « អញហេុីយអានដល់ភាគទីម៉ានហេីយ អរត្រូវ ភាគ25 នេះ  » បៀវគេទាញរឿងប្រលោមលោករបស់គេមកមេីលទាំងសប្បាយចិត្ត
     *តុត តុត * សម្លេងគោះទ្វារ
     « ណាគេ?? » បៀវគេកំពុងតែជក់ចិត្តជក់អារម្មណ៍អានរឿងគេសុខៗក៏មានសម្លងគេះទ្វារ
     « ខ្ញុំនឹងបងលីណាបងភីត »
     « ចាំតិចបងទៅឡូវហេីយ » បៀវលឺថាអ្នកមកគេះទ្វារគេជាប៊ីនឹងលីក៏រត់ទៅបេីទ្វារទាំងដៃកាន់សៀវភៅរឿងគេនៅឡេីយ
     « ពួកឯងមករកបងមានការអី?? »
     « ខ្ញុំចង់យាយលេងមួយបង ពួកខ្ញុំមិនរំខានបងទេមែនទេ »
     « អត់ទេ មានណា » គេលឺប៊ីនិយាយបែបខ្លាចរំខានគេចឹង គេក៏ប្រកែកកុំអោយប៊ីគិតចឹង
     « បងភីតបងអានរឿងប្រលោមលោកហ៌ » លីដែលមិននិយាយអីនោះ ក៏ប្រលែកឃេីញបៀវកាន់សៀវភៅរឿងប្រលោមលោកក៏សួរ
     « គឺ អឹម.បងអានវា »
     « បងភីត..!! » ប៊ីនឹងលីហៅឈ្មោះភីតស្របគ្នា ហេីយទឹកមុខវិញដូចខឹងនឹងបៀវណាស់ចឹង
     « មានរឿងអីមែន ឬផ្ទះនេះមានច្បាប់ថាមិនអោយអានរឿងប្រលោមលោក?? » បៀវគេឃេីញទឹកមុខប៊ីនឹងលីគេចាប់ផ្តេីមភ័យម៉ង ព្រោះប៊ីនឹងលីដូចខឹងគេណាស់ចឹង
     « ........... » ប៊ីនឹងលីគេមិនតបនឹងបៀវទេ គេក៏ស្ងាត់វិញ តែភ្នែកពួកគេវិញសម្លឹងមេីលមុខបៀវឡេីងមុត ធ្វេីអោយបៀវនោះគេឡេីងភ័យហេីយ
     « .បងភីត បងអានរឿងនឹងដែលហ៌?? » ប៊ីបន្ទាប់ពីសម្លឹងមុខបៀវអស់មួយជាតិមក ប្រែទឹកមុខមកបែបរំភេីប
     « មែនហេីយ បងអានដល់ភាគម៉ានហេីយ?? » លីក៏មិនខុសពីប៊ីដែលក៏ប្រែមករំភេីបដែល តែកំមេីលមុខបៀវអីគេមិញភ័យឡេីងស្លែកអស់ហេីយ ដ៏ពេលលឺប៊ីនឹងលីសួរចឹងភ្លាមគេឡេីងដាច់ផ្ញា
     « ហេុីយពួកឯងកំពុងតែបំភ័យបងវិសស្លាប់ហេីយ » បៀវបន្ទាប់ពីលឺសំណួរចេញមាត់ប្អូនគេបងចង់ស្ទះខ្យល់ និយាយស្តីអោយប៊ីនឹងលីទាំងធូទ្រង់ ព្រោះមិញគេស្មានតែមានរឿងអីធំដុំតែមានណា...
     « ហិហិ ខ្ញុំធ្វេីលេងនឹងណា » ប៊ីគេនិយាយទាំងសេីច ព្រោះបាបធ្វេីអាបង
     « បេីពួកឯងលេងតែចឹងៗតែបុ៉ន្នានដងទៀតដឹងតែបងគាំងបេះដូចស្លាប់ហេីយ » បៀវគេនិយាយទាំងខ្នាញ់ពីអ្នកដែរនៅនឹងមុខគេណា
     « ហីណា ឡូវតែម្តងតាស៎ »
     « យាយចឹងបងភីត បងអានរឿងនឹងដល់ភាគម៉ានហេីយ »
     « ដល់ភាគ25ហេីយ ចុះពួកឯងវិញ?? »
     « ដូចគ្នាបង តែមិនទាន់បានទិញភាគថ្មីយកមកអានទៀតផង » គេនិយាយទាំងទឹកមុខស្ទុយ
     « បងមាន តាស៎ មានឡេីងដល់ភាគ30ហ៌ »
     « មែនហ៌ ខ្ញុំអានដែល » ប៊ីគេស្ទះទៅអោបដៃបៀវទាំងទឹកមុខអោយស្រឡាញ់
     « បានៗ បងក៏ទេីបតែចាប់ផ្តេីមអានដែលទេ ចឹងចាំអានទាំងអស់គ្នាទៅ »
     « តោះបងទៅ សួរស្ទប៊ីរីទៅល្អទេ?? »
     « យប់ហេីយនឹង »
     « មិនអីទេ នៅនឹងមានពូលតេីស ទៅអាននឹងបានញាំស្ទប៊ីរីផងណា »
     * គ្រាក * សម្លេងបេីកទ្វារ
     « នែ ពួកហែងធ្វេីស្អីនៅមុខបន្ទប់យេីងនឹង?? មិនដឹងថាយេីងកុំពុងតែធ្វេីការទេ??» ប៊ី លីនឹងបៀវបន្ទាប់ពីលឺសម្លេងបេីកទ្វាចឹងក៏ងាក់ទៅរកទ្វាម្ខាងទៀតដែលនៅជាប់បន្ទប់របស់បៀវ ។ ហេីយបន្ទប់នោះក៏គ្មានបន្ទប់អ្នកណាក្រៅពីបៃប៊លដែលព្រោះបន្ទប់បៀវនៅក្បែរបន្ទប់បៃប៊ល
     « នែ ពួកខ្ញុំធ្វេីស្អីរឿងខ្ញុំតេីសចេះដឹងស្អី?? ត្រូវហេីយនេះខ្ញុំឈរនៅមុខបន្ទប់ខ្ញុំតេីស!! » បៀវបន្ទាប់ពីឃេីញបៃប៊លនិយាយសម្តីខ្លាំងអោយគេចឹងក៏តបទៅវិញទាំងសម្លក់
     « អាភីត~~ » បៃប៊លហៅឈ្មោះបៀវទាំងខ្លាំងៗ មិនមែនដូចមុនពេលដែលបៀវឌឺគេទេ គឺស្រែកទាំងកំហឹងពេញខ្លួនម៉ង
     « ហេុីយស្រែកធ្វេីស្អី ខ្ញុំនៅជិតនឹងតេីស!! » បៀវគេឃេីញបៃប៊លចឹងគេក៏រៀងអាញេីតដែល តែមាត់នឹងគេចេះតែចង់ត.មាត់មិនឈប់សោះ ។ ឯ ប៊ីនឹងលីវិញពេលឃេីញអ្នកប្រុសខ្លួនដូចខឹងខ្លាំងចឹង ពួកគេក៏កេះបៀវអោយឈប់ត.មាត់នឹងបៃប៊លដែលតែដូចមិនបានផលទេ ខំកេះយ៉ាងណា ក៏បៀវមិនខ្វល់ដែល សម្ខាន់បានត.មាត់
     « ...... » បៃប៊ល គេមិននិយាយអ្វីទេ តែបែបជាដេីរមកជិតបៀវម្តងបន្តិចៗ ទាំងទឹកមុខគេស្មេី ។ ឯបៀវ គេឃេីញបៃប៊លដេីររកគេទាំងទឹកមុខចឹងធ្វេីអោយគេភ័យណាស់ ក៏ដេីរថយក្រោយម្តងបន្តិចនៅពេលដែលបៃប៊លដេីរជិតមករកគេ បៀវគេក៏ងាក់មកសំជំនួយពីប៊ីនឹងលីដែលនៅជិតនឹងដែល តែប៊ីនឹងលីក៏ក្រវីក្បាលបានន័យថាពួកគេក៏ជួយមិនបានដែល ។
     « ធ្វេីស្អីនឹង?? » បៀវគេដេីរថយក្រោយៗដេីម្បីគេចពីបៃប៊លដែលដេីរមកគេ រហូតដល់តែខ្នងគេអិមនឹងជញ្ចាំង ឯបៃប៊លគេក៏នៅតែបន្តដេីរទៅរកបៀវដដែល ដោយគេឃេីញថាបៀវនៅអិមជញ្ចាំ ហេីយក៏ជាអាកាសល្អគេ គេក៏យកដៃគេទាំងសង្ខាងគេទៅជ្រាត់នៅជញ្ចាំងដែលឃុំបៀវអោយនៅប្រឡាក់ដៃគេ ។ប៊ីនឹងលីដែលឈរនៅក្បែរនោះឃេីញចឹង ក៏បេីកភ្នែកធំៗយកម៉ង ហេីយពីនាក់គេនឹងមេីលមុខគ្នាទៅវិញទៅមក ទាំងសប្បាយទៅវិញ
     « .... »
     « ណែអ្នកប្រុសចេញពីខ្ញុំភ្លាម ខ្ញុំត្រូវទៅអានសៀវភៅមួយប៊ីនឹងលីណា » បៀវដែលនៅប្រលោះដៃបៃប៊ល ខំព្រឹងរុញច្រានបៃប៊លអោយចេញពីខ្លួន
     « ..... » បៃប៊លគេ មិនតបនឹងបៀវវិញទេ ហេីយក៏មិនចេញពីរបៀបដែល តែគេបែបជាមកអោនមុខមកជិតមុខបៀវវិញ បៀវវិញនោះគ្រាន់តែឃេីញបៃប៊លអោនមុខមកជិតមុខគេចឹងគេក៏បែរមុខចេញទៅម្ខាងយ៉ាងលឿន ព្រោះបេីមិនបែរទេ ប្រាកដណាស់ ថាមាត់ពួកគេទាំងពីប៉ះគ្នាមិនខាន ។ បេីលីនឹងប៊ីវិញ គេឃេីញចឹងហេីយរឹតតែសប្បាយចិត្តទ្វេដងទៀតហេីយ ពីរនាក់គេនេះកំពុងតែfan bl ផ្កាប់មុខផងហេីយមកឃេីញទិតភាពចឹងទៀត ពីរនាក់គេសឹងតែគាំងបេះដូងហេីយ គ្មានទៅខ្វល់ពីបៀវដែលលំបាកនោះទេ សំខាន់ពីរនាក់គេនេះកំពុងតែអារម្មណ៍ហោះហេីរទៅលេីមាឃ
     « ទៅឆុងកាហ្វេអោយយេីង » បៃប៊លគេឃេីញបៀវងាក់មុខចេញ គេក៏លួចញញឹមចុងមាត់បន្តិច ហេីយក៏ហួសអោនទៅក្បែរត្រចៀកបៀវ នឹងន្សឹបទៅបៀវទាំងសប្បាយចិត្ត បានធ្វេីបាបក្មេងឌឺ គេខ្សឹបហេីយគេក៏ចេញពីបៀវ រួចក៏ដេីរចូលបន្ទប់គេ ។ លីនឹងប៊ីវិញពីរនាក់គេធ្វេីមុខឡេីងខកចិត្ត ព្រោះក្នុងចិត្តពីនាក់គេនឹងមិញគិតថាបានឃេីញ បៀវនឹងបៃប៊លថេីបគ្នាហេីយតែមានណា..។
     « ...អេមិនបានទៅទេ ជាប់ទៅអានរឿងហេីយ »បៀវគេរៀងភ្លឹកបន្តិចពេលបៃប៊លខ្សឹបមកគេ ដល់ពេលគេសម្រួលអារម្មណ៍មកវិញក៏ឃេីញបៃប៊លប្រុងចូលដល់បន្ទប់បាត់ហេីយ គេក៏ស្រែកប្រាប់បៃប៊លដែលដេីរចូលបន្ទប់នោះ
     « ការងារយេីងច្រេីនណាស់ យេីងប្រយាប់ »ងាក់មកតបនឹងបៀវហេីយក៏ដេីរចូលបន្ទប់គេវិញបាត បៀវស្រែកអោយឈប់ក៏មិនដែល
     « បងទៅៗកុំអោយអ្នកប្រុសគាត់ខឹងអី » ប៊ីនឹងលីរត់មកអោបដៃបៀវដែលឈរសម្លក់ទ្វារបន្ទប់ដែលមានបៃប៊លទៅមិញនេះទាំងខឹង
     « អឺម ពួកឯងទៅចាំបងសួនមុនទៅ ចាំបងឆុងកាហ្វេអោយអ្នកប្រុសមុខងាប់នឹងហេីយ ចាំបងទៅតាមក្រោយ » បៀវគេប្រាប់លីនឹងប៊ី ទាំងទឹកមុខស្អុយហេីយក៏ដេីរអៅឆុងកាហ្វេទៅ
     ..
     « អេឈប់ កន្លែងឆុងកាហ្វេនៅណា?? » បៀវគេដេីរចេញបានបន្តិចហេីយ តែក៏រត់មកវិញព្រោះគេភ្លេចថាខ្លួនគេមិនទាន់ស្គាល់កន្លែងនិងកាហ្វេនៅឡេីយទេ
     « នៅផ្ទះបាយ ពេលបងដេីរចូលទៅងាកទៅខាងស្ដាំទៅឃេីញហេីយ »
     « អរ បងយល់ហេីយ » ងក់ក្បាលហេីយក៏រត់សម្តៅទៅរកទីតាំងដែល ប៊ីប្រាប់មិញ ។ ប៊ីនឹងលីគេក៏ដេីរទៅសួរមុនបៀវដែល
     ......
#yumi

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now