Episode 10 < បងនៅទីនេះបានតែ4ខែទេ.!? >

208 49 3
                                    


« បាទនឹងហេីយ ពួកនាងនឹង មករករឿងឈ្លោះមួយពួកខ្ញុំរាល់ថ្ងៃ »
« ហាហា ត្រូវហេីយ បងភីត បងមានដឹងទេ បុ៉នម៉ានថ្ងៃមុនពួកខ្ញុំវៃឡេីងពួកនឹងសភាពពិបាកមេីល បងឃេីញវាទេីបមកពីស្រុកអត់ នឹងដោយសារពួកខ្ញុំវៃវានឹងហេីយបានរត់ទៅស្រុកបាតនោះ ហេីយទេីបតែមកថ្ងៃនឹង នឹង» ប៊ីនិយាយត.ពីលីទាំងអស់សំណេីចព្រោះអោយតែគេនឹកឃេីញរឿងនឹងហេីយដឹងតែគេសប្បាយហេីយ
« aww ហេតុអីបានវៃ?? »
«ពួកវានឹងឈ្លេីយពេកខ្លួនជាស្រីហៅគេ អាៗ ឡេីងដាច់សាច់ ហេីយពិនមករករឿងគេមុនពេកក៏ដាក់ម៉ងទៅ »
« អរ ចឹងអ្នកប្រុសអីគាត់ដឹងអត់ ហេីយក្រែងថាពីនាក់នឹងជាកូនចៅអ្នកនាង ធីណាហីហេតុអីបានពួកឯងវៃហេីយ មិនធ្វេីអីពួកឯងទៀត?? »
« ឈឹស សុំទោសចា៎ស ខ្ញុំជាកូនម៉ែដោះនៅទីនេះណាបង ហេីយអ្នកប្រុសក៏ស្រឡាញខ្លាំងទៀត ហេីយបងលីវិញក៏គាត់មកធ្វេីជាអ្នកបម្រេីនៅទីនេះយូរហេីយតាំងពីគាត់អាយុ10មកម្លេះ មុនពួកនាងនោះមកទៀត ប្រាកដជាអ្នកនាងធីណាស្អីគេនឹងធ្វេីអីពួកខ្ញុំមិនកេីតហេីយ ណាមួយអ្នកប្រុសក៏ដឹងចរិកពួកនាងនឹងដែរ ទេីបដាក់ពិន័យអោយពួកខ្ញុំតិចតួចទេ » ប៊ីតបទៅភីតទាំងញញឹម
« អឹម តែថ្ងៃក្រោយកំធ្វេីចឹងអីណា វាមិនល្អទេ យេីងរស់នៅតែម៉ាសុខៗខ្លួនយេីងទៅបានហេីយ បេីពួកនោះមករឿងអីយេីងមិនបាច់តបត.នឹងពួកគេវិញទេ » ភីតនិយាយទាំងសម្លេងស្មេីៗ
« បងភីតបងកេីតនឹង មិញបង...?? » លីសួរភីតទាំងបារម្មណ៌ព្រោះមិញភីតដូចមែនចឹងទេ តែមិចក៏ប្តូរ180°បែបនឹង
« បងគ្មានកេីតអីទេ តែពួកយេីងធ្វេីធម្មតាៗទៅបេីពួកនោះមករករឿងយេីងទៀតនោះ បងមិនចង់មានរឿងនឹងអ្នកណាទេ ព្រោះបងនៅទីនេះបានតែ4ខែទេចឹងហេីយមិនចង់មានរឿងអីជាមួយអ្នកណាទេ » ភីតនិយាយទាំងភ្លេចខ្លួន
« ហាស 4ខែ?? បងបានន័យថាមិច?? » ប៊ីនឹងលីនិយាយស្របគ្នាទាំងភ្ញាក់ផ្អេី
« អូរមិញបងយាយអី?? » ភីតគេភ្ញាក់ខ្លួន ហេីយសួរលីទាំងភ័យខ្លួន
« បងនិយាយថា បងនៅទីនេះបានតែ4ខែទេ បានន័យថាមិច?? » ប៊ីទំលាក់អេផែកចេញពីដៃហេីយស្ទះមកចាប់ដៃភីតមកកាន់ នឹងចំរិតសួរយ៉ាងលឿន
« គឺ អត់មានអីទេ កំយកសម្តីបងដាក់ទុកចិត្តអី » ភីតគេនិយាយទាំងមិនបានមេីលមុខប៊ីនឹងលីចំទេ
« បងភីត ហឹកៗ » ប៊ីគេនៅសុខៗក៏យំ
« ប៊ីឯងកេីតអី?? » ភីតឮប៊ីយំភ្លាម ក៏ងាក់មកចាប់មុខប៊ីសួរទាំងបារម្មណ៍ ព្រោះនៅសុខប៊ីក៏យំភ្លាមចឹងម៉ង ចឹងអីគេភ័យមិនស្ទេីទេ
« បងឯងកុហុកខ្ញុំ មិនប្រាប់ខ្ញុំការពិតទេ ហឹក បងឯងមិនឡាញ់ខ្ញុំទេ ហឹក» ប៊ីគេនិយាយបន្តេីយំបន្តេីទាំងខូចចិត្ត ដែលភីតមិនប្រាប់ការពិតមកគេ
« កុំយំៗ បង បង »
« តោះប៊ីយេីងទៅក្នុងវិញទៅ បងភីតមិនបានសាញ់យេីងទេ » លីដែលអង្គុយនៅស្ងៀមនោះ គេឃេីញចឹងក៏ក្រោកឈរហេីយក៏ចាប់ទាញប៊ីអោយក្រោកមកតាមគេ
« តោះបង បងភីត មិនចាប់ទុកយេីងជាបងប្អូនគាត់ទេ ហឹក» ប៊ីក្រោកឈរដេីរតាមលី
« ឈប់ៗ ស្តាប់បងនិយាយសិន បងមិនបានចង់លាក់បាំងឯងទេ ហេីយបងមិនបានមិនស្រឡាញពួកឯងទេ តែៗ នេះ...» ភីតក្រោករត់ទៅតាមប៊ីនឹងលីដែលដេីរចេញពីគេនោះយ៉ាងលឿន ខំបកស្រាយផងអីផង
« ឈឹស ចេញពីពួកខ្ញុំទៅ បេីបងសាញ់ខ្ញុំ ចាប់ទុកខ្ញុំជាបងប្អូននឹងបងណា បងមិនលាក់បាំងនឹងខ្ញុំទេ តោះប៊ី » លីនិយាយរួចក៏ចាប់ទាញដៃប៊ីដេីរចេញបន្តទៀត
« ឈប់ បានៗ បងនឹងប្រាប់ឯងគ្រប់យ៉ាងណា តែកុំធ្វេីបែបនេះអី នៅទីនេះបងមានតែពួកឯងទេ ហេីយក៏បងស្រឡាញ់ពួកឯងដូចប្អូនប្រុសបងដែរ ចឹងកំធ្វេីបែបនេះដាក់បងអីណា » ភីតរត់ទៅស្ទះផ្លូវប៊ីនឹងលីម្តងទៀតទាំង ទឹកភ្នែកគេហូរចុះមកឥតឈប់ទេ ព្រោះពេលនេះគេស្រឡាញ់លីនឹងប៊ីដូចប្អូនគេចឹង ព្រោះប៊ីនឹងលីតែងតែធ្វេីល្អដាក់គេរហូតមិនថាពេលណាកន្លែងណាទេ ប៊ីនឹងលីតែងតែមេីលថែគេរហូត ទោះបានជួបគ្នាពីរថ្ងៃមិនបានត្រឹមត្រូវមែន តែភីតគេពិតជាមានអារម្មណ៍ស្រឡាញ់ប៊ីនឹងលីណាស់។
« បងភីតខ្ញុំសុំទោសបងយំធ្វេីអី?? ឡូវបងមិនប្រាប់ខ្ញុំក៏បានខ្ញុំលែងចង់ដឹងទៀតហេីយ តោះទៅអង្គុយកន្លែងយេីងវិញទៅ » លីនឹងប៊ីគ្រាន់តែឃេីញភីតយំចឹងគេភ័យណាស់ ព្រោះគ្រាន់តែធ្វេីបែបនេះចង់អោយភីតប្រាប់រឿងដែលលាក់បាំងនឹងមកពួកគេទេ តែមានអីភីតមកសម្រក់ទឹកភែ្នកនៅមុខគេចឹងវិញ ។បន្ទប់ពីនិយាយរួចប៊ីនឹងលីក៏នាំភីតមកអង្គុយកន្លែងដេីមគេវិញ
« ហឹក បង .. »
« មិនបាច់ប្រាប់ខ្ញុំក៏បានដែលណា ខ្ញុំលែងចង់ដឹងហេីយ » លីនិយាយទាំងជូតទឹកភែ្នកអោយភីត
« អត់ទេ បងចង់ប្រាប់ »
« មិនបាច់..! » ឮនិយាយចឹងប៊ីក៏និយាយកាត់ តែក៏ត្រូវភីតយកដៃគេមកខ្ទប់មាត់ប៊ីបញ្ចាក់ថាកំអោយប៊ីនិយាយត.ទៀត
« បងចង់និយាយហេីយ អារឿងបងនិយាយមិញនឹងគឺជាការពិត បងធ្វេីការនៅទីនេះតែ4ខែទេ បន្ទាប់ពីបងធ្វេីអ្នកបម្រេីនៅទីនេះ4ខែហេីយបងឈប់ហេីយ »
« ហេតុអីបងភីត ប្រាក់ខែនៅទីនេះច្រេីនដែលតាស៎ហេតុអីបងចង់ចេញទៀត?? » លីចាប់ដៃភីត
« ការពិតបងមកនេះ ក៏ព្រោះតែប៉ាម៉ាក់បងបង្ខំបងអោយរៀបការ ហេីយបងមិនព្រមរៀបការនឹងបុរសដែលម៉ាកប៉ាបងរៀបចំអោយទេ ទេីបប៉ាម៉ាក់បងដាក់សំណេីចអោយបង បេីបងមិនចង់រៀបការជាមួយបុរសដែលគាត់រៀបចំអោយ » ភីតគេមិនបាននិយាយការពិតដែលគេជាម៉ាហ្វៀទេ តែគេក៏ប្រាប់ពី..
« សំណេីរអីគេបង?? ហេីយមកទីនេះធ្វេីអីឬបងរត់ចោលផ្ទះ?? » ប៊ីនឹងលីគេលាន់មាត់សួរទាំងឆ្ងល់ ព្រោះភីតមកធ្វេីការនៅទីនេះធ្វេីអី??
« គឺ.......,..!!!!!! »ភីតគេមិនបាននិយាយការពិតដែលគេជាម៉ាហ្វៀទេ តែគេក៏ប្រាប់ពីមូលហេតុដែលគេមកធ្វេីអ្នកបម្រេីនៅទីនេះដែល
« 10មុឺន ?? ចឹងបានន័យថា 4ខែនឹងល្មមនឹងទឹកលុយនឹងហេីយ » បន្ទាប់ពីស្តាប់ពីភីតរៀបរាប់អស់ហេីយ គេក៏បន្តទាំងឆ្ងល់
« នឹងហេីយ ល្មមនឹងគាត់ដាក់លក្ខខណ្ខអោយទៀតនឹង »
« ចឹងបងភីត បងឈប់ធ្វេីអី គ្រប់បួនខែបងគ្រាន់ផ្ញេីរលុយអោយប៉ាម៉ាក់បងទៅហេីយបងនៅតែធ្វេីការដដែលទៅ បងមិនស្តាយប្រាក់ខែទេហ៌ »
« ស្តាយ តែបងត្រូវមានការងារបងធ្វេីទៀត បន្ទាប់ពីនឹង ចឹងបងមិនអាចនៅត.ទៀតបានមែន »
« វាសម្ខាន់ណាស់មែនទេ?? » លីសួរទាំងទឹកមុខស្ងួត
« វាអត់បងមិនបានទេ »
« មិនអីទេ បេីដល់ពេលនោះហេីយ បងមិនត្រូវភ្លេចពួកខ្ញុំទេណា » ប៊ីនិយាយទាំងទឹកមុខចង់យំម្តងទៀត
« ទេបងមិនភ្លេចឯងទេ ចាំបងនឹងឧស្សាហ៍ទាក់ទង់មកឯង តែយេីងកុំទាន់គិតរឿងនឹងអី នៅច្រេីនថ្ងៃទៀតណាស់តេីស »
« ok ក៏បាន ខ្ញុំលេងហ្គេមខ្ញុំហេីយចឹង» ប៊ីគេនិយាយរួចចាប់ទាញអេផែកមកបេីកចុចចូលលេងហ្គេម
ទ្រឺតតត
« អួយ ហូយឡេីងភ័យមិញ បងភីតមានអ្នកខលមកហេស » ប៊ីគេចូលព្រមចូលហ្គេមលេងហេីយស្រាប់តែមានអ្នកខលមកអេផែកភីត ទេីបគេប្រាប់ភីត ( មិនដឹងថាប៊ីបានលេងហ្គេមគេអត់ទេ បេីអោយតែរកចូលលេងមានគេកាត់រហូតចឹង)
« ណាគេ បិទទៅ...!! » ភីតងាក់មេីលអេផែកគេហេីយ ក៏ឃេីញapoខលមកទេីប គេប្រាប់អោយប៊ីបិទ តែប៊ីគេមានទៅបិទអី គេច្រលំដៃលេីខលទៅវិញ
« បងភីតខ្ញុំលេីកហេីយនឹង » ងាក់មេីលមុខភីត
« aww បងអោយបិទហី?? »
« ខ្ញុំច្រលំ ដៃ»
« អឹម.មិនអីទេ » ភីតនិយាយរួចក៏ទាញអេផែកមកបេីកកម្មមេរ៉ា
‹‹ ហែងនៅណានឹងអាភីត ›› បេីកកម្មមេរ៉ាភ្លាម អាប៉ូគេក៏សួរភ្លាមព្រោះ គេឃេីញបេក្រោននៅខាងក្រោយភីតដូចមែននៅក្នុងបន្ទប់
« នៅក្នុងសួន »
« Hi បងៗ » ប៊ីគេងាក់ក្បាលចូលក្នុងកាំមេរ៉ា ទាំងញញឹម
‹‹ បាទhi ››apoនឹងUsឃេីញប៊ីងេីតមកចឹងក៏hiទៅវិញទាំងញញឹមទៅវិញ
« បងភីត មិត្តបងមែន » លីគេសួរស្របពេលងេីតក្បាលចូលខលវិឌីអូដែល
« បាទ មិត្តបង »
« hi បងៗ ខ្ញុំលីណាបង » ណែនាំខ្លួនទាំងញញឹមទៅអ្នកក្នុងវិឌីអូខល
‹‹ បាទបងApo នេះអាUs ›› apoនិយាយណែនាំខ្លួនហេីយក៏ចង្អុលតែUsណែនាំដែល
« ឯខ្ញុំប៊ីណាបង »
‹‹ បាទ/បាទ ››
«ពួកហែងខលមកធ្វេីអី? » ភីតសួរធម្មតាបន្ទាប់ពីឃេីញពួកគេស្គាល់គ្នាអស់រួច
‹‹ ហេីយមេីលវាសួរ អញខលទៅលេងនឹងណា ››
« ស្គាល់គ្នាអស់មែន?? បេីស្គាលហេីយ ពួកហែងនៅនិយាយគ្នាជាមួយប៊ីនឹងលីទៅ »
‹‹ អាភីតហែងកេីតអី ››
« គ្មានទេ នេះប៊ី » តបទៅមិត្តគេហេីយ ក៏ងាក់ហុតអេផែកអោយប៊ីកាន់វិញម្តង
« បងចង់ទៅណា?? » លីសួរស្របពេលដែល ភីតគេហុតអេផែកអោយប៊ីហេីយគេប្រុងនឹងងេីបចេញហេីយ តែត្រូវលីសួរកាត់
« ទៅបេះស្ទប៊ីរី មកញាំ » តបនឹងលីហេីយក៏ដេីរទៅបេះស្ទប៊ីរីបាត
‹‹ ប៊ី លី ពួកឯងមានដឹងថាអាភីតវាកេីតអីអត់ ›› អាប៉ូនឹងUsសួរទាំងឆ្ងល់ ព្រោះដូចហីៗមេះថ្ងៃនេះ
« គឺមិនដឹងទេ តែប្រហែលមកពីពួកនាងនោះមករករឿងគាត់មិញដឹង »ប៊ីឆ្លេីយទាំងមេីលទៅភីតដេីរកំពុងតែដេីរបេះស្ទប៊ីរីបន្តេីញាំបន្តេី
‹‹ ពួកនោះមករករឿងអាភីតធ្វេីអី?? ››
« គឺ......!!!! » ប៊ីនឹងលីរៀបរាប់រឿងដែលនាងនីនឹងនាងតីមករករឿងភីតគ្មានចម្លោះណាមួយទេ។ ប៊ីនឹងលីលេងជាមួយapoនឹងUsអីរូច ក៏បិទការខលត្រឹមនឹង ។ ឯភីតវិញបន្ទាប់ពីបេះស្ទប៊ីរីបានរៀងច្រេីនហេីយក៏យកមកអង្គុយញាំនៅកន្លែងលីនឹងប៊ី

The end...

#yumi

រឿង.បន្លំខ្លួនក្បែរបេះដូងម៉ាហ្វៀ🔥💥Where stories live. Discover now