នៅពេលល្ងាចខណៈពេលដែលមេឃកំពុងតែរកភ្លៀង មនុស្សម្នាក់ៗនាំគ្នាប្រញាប់ប្រញាល់រៀបចំរបស់របរ ដើម្បីចេញពីកន្លែងធ្វើការ នឹងអ្នកខ្លះទៀតរៀបចំបិទតូបនឹងហាង ក៏ព្រោះតែពួកគេបានឃើញពពកមេឃ ដ៏ខ្មៅងងឹងដែលកំពុងតែរៀបហ្នឹងភ្លៀងនោះ ថានឹងភ្លៀងខ្លាំងជាមិនខាន ទើបពួកគេរួសរាន់បែបនេះមិនអាចនៅបន្តបាន។...
ងាកមកមើលតួស្រីរបស់យើងវិញ ក៏កំពុងតែព្យាយាម រៀបចំដូចគ្នាដែរ។ បន្ទាប់ពីរៀបចំរួចនាងបានដើរ ចេញពីកន្លែងធ្វើការ នឹងនៅឈរចាំនរណាម្នាក់ផងដែរ ហើយស្រាប់តែពេលនោះភ្លៀងក៏ធ្លាក់មកយ៉ាងខ្លាំងដូចគ្នា...ស្របពេលនោះក៏មានមនុស្សម្នាក់ មកអោបនាងពីក្រោយធ្វើឲ្យនាងភ័យនឹងរើចេញពីការឱបនោះភ្លាមៗ...ហើយនាងបានដឹងថាអ្នកដែលឱបនាងនោះជាអ្នកណាដែរ។
" Kris!! លោកធ្វើអីហ្នឹង? លែងខ្ញុំទៅ..." នាងនិយាយនឹងព្យាយាមរើចេញពីប្រុសនោះដែរ...
" Pichy! បងស្រលាញ់អូន ម៉េចក៏អូនបែកពីបងហេតុអីក៏អូនធ្វើបែបនេះ.." Kris និយាយ..តែក៏ត្រូវ Pichy យកជើងរបស់នាងដែលពាក់ស្បែកជើងកែង នោះជាន់ជើងគេមួយទំហឹង ធ្វើឲ្យគេលែងនាងនឹងបានលោតក្តោបជើងរបស់គេម្ខាងដែលឈឺនោះ...
" លោកនិយាយនេះ ដូចមិនចេះខ្មាស់ខ្លួនឯងសោះ.." Pichy នាងនិយាយរួចក៏បានដើរចេញទៅយ៉ាងលឿន ព្រោះមិនចង់នៅតទល់ជាមួយមនុស្សថោកទាបដូចជាគេនេះ.។..តែនាងក៏គិតក្នុងចិត្តដែលថា..." តើពេលណាគេមកទៅ? ម៉េចយូរម៉េស?.."
" Pichy!! ឈប់!! ឈប់សិន.." Kris បានរត់នឹងស្រែកដេញតាមពីក្រោយ...
តែក៏មានឡានមួយគ្រឿងម៉ាក Bugatti La Voiture Noire
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. បានបើកមកយ៉ាងលឿនមកឈប់នឹងកៀនផ្លូវ ដែល ក្បែរ Pichy ដែលដើរនោះ...ម្ចាស់ឡានទំនើបម្នាក់នោះក៏បាមចុះពីឡានរបស់គេ ដោយមានឆ័ត្រកាន់នឹងដៃដើម្បីទទូលទឹកភ្លៀង ដែលកំពុងតែធ្លាក់ខ្លាំង មិនឈប់ផងដែរនោះ ហើយក៏ធ្វើឲ្យយើងដឹងថាអ្នកនោះជាអ្នកណាបន្ទាប់ពី Pichy បានហៅឈ្មោះគេ.។

YOU ARE READING
Bellpich One Short | រឿងភាគខ្នាតខ្លី ( Isabella x Pichy )
Fiksi Penggemarជាប្រភេទរឿងសម្រាប់ bellpich ខ្នាតខ្លី...បែបមនោសញ្ចេតនា, ម៉ាហ្វៀ, សិស្ស, នឹងច្រើនទៀតបើ writer ចង់សរសេរ 😁 . . . វាអាចនឹងមានភាគខ្លះប្រើពាក្យអសុរសតិចតួចចឹងសូមកុំប្រកាន់អីណា🥺🙏