យប់ដ៏សែនឈឺចាប់វេទនាបានកន្លងផុតយ៉ាងរហ័សគ្រប់យ៉ាងហាក់ដូចជាសុបិន្តអាក្រក់សម្រាប់ថេយ៉ុង រាងកាយស្ពឹកអស់គ្មានកម្លាំងកំហែងដូចជាគេស្រូបយកទៅអស់ គេមិនហ៊ានសូម្បីតែកម្រើកខ្លួនព្រោះតែឈឺដូចជាគេចាប់ហែក សំឡេងយំក៏បន្លឺឡើងក្នុងវិនាទីនោះ៖
"ហុឹកៗៗ...ហ្អឹក"ថេយ៍យំអោបរាងកាយដែលសុទ្ធតែស្នាមជាំស្នាមដាច់រហែកប៉ុន្តែវាឈឺមិនបានស្មើរចិត្តដែលខ្ទិចខ្ទាំដូចកេចិញ្ច្រាំនិងកាំបិតរាប់រយផ្លែ សភាពរាងកាយមើលមិនយល់ដូចជនអនាថាដែលត្រូវជាធ្វើបាបឡើងសុះសាច់សុះឈាម ។
"ខ្ញុំស្អប់រាងកាយមួយនេះណាស់ លឺទេ~~~ខ្ញុំខ្ពើមរអើមណាស់យកវាចេញទៅ ចេញអោយផុតពីមុខខ្ញុំទៅ"កាយតូចថេយ៉ុង ស្រែកដោយក្តីឈឺចាប់ឥតឧបមារ គេមិនចង់សូម្បីតែសម្លឹងមើលខ្លួនឯងព្រោះតែវាគួរអោយខ្ពើមរអើម វាអាក្រក់ប្រលាក់ដោយស្នាមកង្វក់ ខ្លិនស្អុយរលួយដែលធ្វើអោយគេចង់ឆ្គួតរអើមដូចភក់ជ្រំ ចិត្តមួយចង់តែស្លាប់អោយបាត់មុខពីផែនដីដែលល្ហរល្ហែវមានតែអំពើហិស្សាការធ្វើបាបទិន្ទ្រានទង្វើរដែលគួរអោយរអើមស្អប់ខ្ពើម រងការធ្វើបាបរាងរាល់ថ្ងៃ ការគាបសង្កត់ហាមឃាត់រស់បានប្រៀបដូចជាសត្វទាសករមួយក្បាលដែលគ្មានផ្លូវនិងតតាំង ។
"អាសត្វធាតុ អាគម្រក់អ្អើយ...យើងស្អប់ឯងណាសសស់"សម្រែកស្រែកលាន់លឺរំពងតែមិនអាចលឺចេញទៅខាងក្រៅឡើយព្រោះក្នុងបន្ទប់មានម៉ាសុីនស្រូបសំឡេងដូច្នេះគេចង់ស្រែកចង់យំបែកបន្ទប់ទៀតក៏គ្មាននរណាបានលឺសម្រែកដ៏គួរអោយអស់សំណើចមួយនេះឡើយ ។
...
ក្រឡែកមកមើលខាងក្រោមផ្ទះឯណេះវិញកាយសង្ហារក៏កំពុងតែឈរពិភាក្សាជាមួយនិងជំនិតរបស់នាយយ៉ាងយកចិត្តទុកដាក់ សុខៗក៏ស្រាប់តែមានថូផ្កាមួយហោះមកវឹងបោកខ្ចាយព្រាយទៅលើការ៉ូទាក់ទាញចំណាប់អារម្មណ៍មនុស្សរាល់គ្នាអោយងាកទៅមើលរួមទាំងជុងហ្គុកផងដែរ ។"ថេយ៉ុង???"ថេយ៉ុង!!វាប្រាកដណាស់គឺជាគេ ក្រែងមិញនេះគេកំពុងតែស្រែកយំមិនចឹងមិចក៏មកកើតជាបោកប្រាស់របស់ក្នុងផ្ទះវិញយ៉ាងដូច្នេះ?ចម្លើយមិនពិបាកនិងរកឡើយ ព្រោះគេយំមិនបានយូរនោះទេតែបន្តិចក៏បាត់ហើយ មនុស្សគ្មានមនោសញ្ចេតនាដូចជាគេយំយូរគ្មានប្រយោជន៍ឡើយ បានមួយស្រប៉ក់ក៏ក្រោកទៅងូតទឹកផ្លាស់សម្លៀកបំពាក់មកចាត់ការស្រីចង្រៃដែលប្រហើនប្តឹងជុងហ្គុកពីរឿងដែលគេលួចចេញទៅក្រៅ ហើយក៏ត្រូវជុងហ្គុកធ្វើបាបក្បែរនិងស្លាប់ ហើយថូផ្កាដែលគេគប់មិញនេះបំណងគប់អោយត្រូវស្រីចង្រៃនោះទេគប់មិនត្រូវទើបធ្វើអោយគេក្តៅចិត្តរកទាញថូនៅជិតដៃនោះមកគប់ទៀតតែជុងហ្គុកក៏បែរមកមើលទាន់បានត្រឹមតែច្រលោ៎ហើយក៏កាន់និងដៃទុក ខណះស្រីបម្រើក៏ឈរញីញ័រខ្លួនកក្អិចដូចកូនចាប ។
YOU ARE READING
Gone (Omegavers)
Actionការដែលយើងរត់គេចពីបញ្ហារវាមិនមែនជារឿងល្អនៅក្នុងជីវិតនោះទេ ប្រសិនបើយើងហ៊ានប្រឈមមុខនឹងវាមិនថារស់ឬស្លាប់ក៏ជីវិតរបស់យើងនិងមានន័យ ទេវតាជាអ្នកបង្កើតយើងមកតែជីវិតរបស់យើងគឺជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯង-ថេយ៉ុង