EP14 "ការដែលបាត់បង់មនុស្សដែលយើងស្រឡាញ់"

400 31 2
                                    

     វាលភ្នំនៃទីក្រុងS

  ផ្ទៃមេឃស្រទំពណ៍លឿងទុំបិទបាំងដោយភាពស្ងប់ស្ងាត់ពណ៍ដែលមើលទៅអាប់គ្មានរស្មី ខ្យល់ត្រជាក់បក់រវិចៗទាញយកស្លឹកឈើងាប់ៗអោយជ្រុះរុះរោយធ្លាក់មកលើស្មៅវាលដែលពោរពេញទៅដោយផ្នូរកប់ខ្មោចជាច្រើន ស្លឹកឈើជ្រុះរោយពាសវាលពាសកាលគ្មានអ្នកណាបោសសម្អាត ទីនោះស្ងាត់លឺតែសំឡេងខ្យល់បក់វាជាទេសភាពល្អសម្រាប់អ្នកដែលចែកឋានទៅអោយរស់នៅស្ងប់ស្ងាត់គ្មានអ្នកណាអាចមករំខានពួកគេបានតទៅទៀត ។
    ទិត្យភាពមួយនោះបានរំលិចយើងអោយយើងមនុស្សប្រុសមាឌម៉ាំម្នាក់កំពុងតែឈរនៅមុខផ្នូរមួយតែម្នាក់ឯង នាយគ្រងនៅឈុតពណ៍ខ្មៅសាមញ្ញធម្មតា តែបញ្ជាក់ពីការគោរពទៅកាន់វិញ្ញាណខណ្ឌអ្នកដែលបានលាចាកលោកទៅ ។ នៅក្នុងដៃមានកាន់ផ្កាកុលាបពណ៍ស
មួយទងទឹកមុខដែលស្រស់សង្ហារសាកសមជាមួយនិងកែវភ្នែកពណ៍ត្នោតស្រាលរបស់នាយ ប៉ុន្តែគួរអោយស្តាយវាបង្កប់ទៅដោយភាពទុក្ខសោកនិងសេចក្តីឈឺចាប់ឥតឧបមានៅខាងក្នុងនោះចិត្តបុរសដែលត្រជាក់ល្ហល្ហេវ កំពុងតែផ្តោតទៅឆ្ងាយខណះភ្នែកទាំងគូរកំពុងតែសម្លឹងមើលទៅរូបថតដែលបិទជាប់និងផ្ទាំងថ្មហាក់គ្មានអ្វីទាំងអស់គ្រប់យ៉ាងដូចចាប់ផ្តើមជាថ្មីម្តងទៀត ។ ស្របពេលនោះតំណក់ក្តៅមឧណ្ហៗក៏ស្រាប់តែធ្លាក់ចុះមកមួយរំពេច ដៃប្រុសសង្ហារក៏លើកទៅក្រវាសចេញ មុននិងដាក់ខ្លួនអង្គុយនៅក្បែរនោះ ។

"បងចំជាឥតបានការណាស់ គ្រាន់តែផ្កាមួយទងក៏កាន់អោយខូចខាតដែល"កាយសង្ហារដាក់ខ្លួនអង្គុយចុះដាក់ផ្កាចុះនៅមុខផ្នូរថ្នមៗ នាយសម្លឹងមើលផ្កាដែលមានស្នាមជាំនៅលើត្របកស្លឹកបន្តិចរួចក៏ស្តីបន្ទោសអោយខ្លួនឯងនឹកហួសចិត្តដែលគ្រាន់តែផ្កាមួយទងនាយរក្សាមិនបានល្អ ។

"ការដែលបាត់បង់មនុស្សដែលយើងស្រឡាញ់វាឈឺចាប់ដល់ថ្នាក់នេះឬ???ទេវតាលេងសើចនិងជីវិតនេះពេកហើយ បើគ្រាន់តែស្រឡាញ់ក៏ឈឺចាប់បែបនេះដែល"ម៉ូនប៊ីន សម្លឹងមើលទៅឆ្ងាយមួយវិនាទីម្តងភ្នែកក៏ក្រឡែកមើលទៅផ្នូរនៅក្បែរខ្លួន ខណះខួរក្បាលនិងចិត្តក៏សែននឹករលឹកអាលោះអាល័យពន់ពេក មនុស្សដែលធ្លាប់តែនៅក្បែរគ្នាសើចសប្បាយរួចគ្នា សុខៗបែរជាឆក់យកទៅដោយមិនអាល័យមិនសូម្បីតែអាចនិយាយរឿងខ្លះអោយបានយូរ ។

Gone (Omegavers)Where stories live. Discover now