EP4"ល្អ!!!ល្មមនឹងភ្ញាក់ហើយ"

436 31 10
                                    

បបូរមាត់ស្រស់របស់ប្រុសសង្ហារក្រលាស់ពាក្យចេញមក អង្គរក្សដែលឈរនៅក្បែរដៃក៏នាំគ្នាចេញប្រតិបត្តិការណ៍តាមការងារភ្លាមមិនអោយទាស់ចិត្ត ឯនាយក៏ដើរចូលឡានវិញយ៉ាងសង្ហាររងចាំស្តាប់តែព័ត៌មានទាន់ចិត្តតែប៉ុណ្ណោះ ។

....

#ពេលល្ងាច

បន្ទាប់ពីការញ៉ាំអារហារនិងដើរលេងជាមួយសាច់ញាតិតែម្នាក់គត់ដែលនៅសល់របស់ខ្លួនរួចមក ថេយ៉ុងក៏បានត្រឡប់មកផ្ទះវិញយ៉ាងសប្បាយរីករាយដើរផងស្រែកផងរាំប្រកាច់ក្របិនដូចជាសប្បាយចិត្តដល់ហើយ ដោយសង្ឃឹមថាជុងហ្គុកនិងមិនបានត្រឡប់មកវិញឡើយ តែអ្វីដែលគេគិតក៏ខុសទាំងស្រុង កាយសង្ហារមាឌម៉ាំកំពុងតែឈរផ្អែកខ្នងនិងជញ្ជាំងទ្វារបន្ទប់បង្ហាញរាងកាយមានសាច់ដុំធំៗរបស់នាយពេញៗភ្នែក ក្នុងដៃក៏មានកាន់ខ្សែពួរមួយប៉ុន.កដៃវែងល្មម ម៉ាវ័ធឆ្ងាញ់ដៃ សម្លឹងមើលមកគេក្នុងក្រសែរភ្នែកដែលកាចស្រួចមុតដូចផ្លែឡាម។

"ជុង...ហ្គុក???"កាយតូចពោលខ្សឹបៗសម្លឹងមើលទៅជាន់ខាងលើភ្លឹកស្មានមិនត្រូវពេលឃើញនាយឈរសម្លឹងមើលមកគេពីលើហាក់ដូចកំពុងតែខឹងក្រោធមើលតែមុខគេក៏ស្មានដល់រូបភាពដែលនិងកើតឡើងមុនបាត់ទៅហើយ តែថេយ៍ក៏គ្មានភាពថាញញើតគេមិនសូម្បីតែស្កៀបឆ្អឹងខ្នងបន្តិច ព្រោះជុងហ្គុកវាយគេឡើងស៉ាំទៅហើយ ។

"ឆាប់ឡើងមក អោយលឿន!!!"សម្តីរឹងម៉ាំស្រែកបញ្ជារយ៉ាងដាច់ខាតហោះមកចូលមកក្នុងត្រចៀករបស់ថេយ៍ឯគេក៏មិនសួញសាញក៏ឡើងទៅតាមការហៅមិនអោយទាស់ សម្លឹងមើលទៅគេហាក់ដូចជាមិនញញើតខ្លបខ្លាចអ្វីឡើយ ថែមទាំងញញឹមដាក់ជុងហ្គុកទៀត មិនចុះញមបន្តិចសោះឡើយ ។ ខណះកាយសង្ហារដែលបានឃើញក៏រឹតតែខ្នក់ខ្នាញ់ក្តាប់ដៃខាំមាត់គ្រឺតតែចិត្តឯងឡើងក្តៅឆេះឆួល ព្រោះស្នាមញញឹមស្រស់របស់ថេយ៍បានបញ្ជាក់យ៉ាងច្បាស់ពីការឌឺដងអោយនាយមិនមែនជាការញញឹមដែលស្មោះពីចិត្តនោះទេ ។

"មាត់ចាបព្រាបមួយក្បាលណា ទៅប្តឹងលោកទៀតហើយ"ឡើងមកដល់ក៏ឈរទាល់មុខសួរយកតែម្តង ខ្លួនតូចមួយតែចិត្តក្លាហានដូចក្លាហោះមិនចេះខ្លាចសួរឌឺដងបញ្ឆេះអោយការម៉ាំខឹងក្តៅក្រហាយសឹងតែអត់ទ្រាំមិនបាន ទើបស្ទុះកញ្ឆក់ចាប់.កដៃគេជាប់សម្លក់មុខគេថ្លែរមិនដឹងជាគុំខឹងប៉ុណ្ណា ។

Gone (Omegavers)Where stories live. Discover now