EP9+10"វាគ្រាន់តែជាសុបិន្ត"

389 33 8
                                    

ព្រូស~~~

កាយតូចត្រូវរុញផ្តួលទៅលើកម្រាសឥដ្ឋមួយទំហឹង មុននិងសន្ធឹកទ្វារលាន់លឺគ្រឹង ងងឹតឈឹងស្ទប់មើលមិនឃើញអ្វី គ្មានពន្លឺសូម្បីតែបន្តិច ត្របកភ្នែកប្រឹងបើកមើលដៃក៏ស្រវារាវទាំងសឿងមឿង តែគ្មានប៉ះអ្វី គ្រប់យ៉ាងហាក់ល្ហរល្ហែវដូចជាកំពុងតែស្ថិតនៅក្នុងលំហរដែលងងឹតខ្មៅស្រអាប់ ដឹងដល់តំណក់ក្តៅអ៊ុនៗដែលស្រក់ចុះមកតក់កាត់ផែនថ្ពាល់មានធាតុក្តៅងំ តែមិនបានស្រស់ដោយឈឺចាប់ព្រោះអ្នកណា វាស្រក់ព្រោះតែខ្យល់បក់ត្រូវតែប៉ុណ្ណោះ ទើបថេយ៍ក៏ស្រវាងើបឈរដើរព្រាវៗ ស្រាប់តែទៅបុកក្បាលនិងជញ្ជាំងផាំងដួសព្រូសទៅលើឥដ្ឋម្តងទៀត លាន់ជាសំឡេងស្រែកថ្ងូរដោយការឈឺចាប់ ៖

"អុ៎...អួយ៎"ប្រអប់ដៃលើកមកស្មើថ្ងាសអង្អែលវាថ្នមៗស្មួញមុនអស់ តែគេមិនចុះចាញ់ក៏ស្រវាក្រោកម្តងទៀត បន្ទប់មួយនេះមិនមែនជាមិនធ្លាប់ចូលឡើយ គេចូលឡើងស៉ាំអស់ទៅហើយ ប៉ុន្តែងងឹតស្លុបបែបនេះតើអោយគេអាចដើរទៅណាបានក្រៅពីចេះតែស្រវាៗរកកុងតាក់ភ្លើងប៉ុណ្ណោះ ។

ភ្លឹប~~~

ទេវតាហាក់នៅខាងគេ ថេយ៍ក៏ស្រវាប៉ះកុងតាក់ភ្លើងបាន ភ្លើងក៏បើកឡើងច្រាចពេញបន្ទប់ ញុចអោយពន្លឺទាំងនោះចាំងមកចំភ្នែករបស់គេធ្វើអោយគេក្រហាយព្រោះតែនៅក្នុងទីងងឹតយូរពេក គេក៏បិទភ្នែកទាំងស្នាមញញឹម សឹមនិងបើកព្រិចៗបន្តិចម្តងៗរហូតដល់ស៉ាំនិងពន្លឺ ។ សភាពបន្ទប់មិនជាអ្វីឡើយវាដូចជាបន្ទប់ធម្មតា គ្រាន់តែបន្ទប់នេះសង់ឡើងយ៉ាងសម្ងាត់បំផុតជាងបន្ទប់ទាំងអស់ដែលមាននៅក្នុងផ្ទះមួយនេះ ក្នុងបន្ទប់មួយនេះ គ្មានបង្អួច គ្មានថ្ងៃ គ្មានយប់ គ្មានពន្លឺនិងមិនអាចធ្វើអោយយើងដឹងអ្វីទាំងអស់ពីខាងក្រៅ គ្មានសំឡេង វាស្រដៀងនិងគុគងងឹត នៅតាមជញ្ជាំងមានកាំភ្លើងនិងដាវជ័រជាច្រើនដែលដាក់តាំងគម្រូរលម្អ មានរបស់សម្រាប់ធ្វើទារុណ្ឌកម្ម ប៉ុន្តែមិនមែនជារបស់ពិតឡើយ វាសុទ្ធសឹងតែជាជ័រស្នោ សម្រាប់តាំងសម្អប៉ុណ្ណោះ ។

"វាគ្មានអីអស្ចារ្យទេ"កាយតូចសង្ងំសម្លឹងមើលបន្ទប់ដែលរនឹកបេះដូងគេអោយឈឺចាប់ដូចគេចាប់ហែកយកទាំងដុំ បេះដូងរបស់គេឈឺថប់ៗពេលសម្លឹងមើលទៅកាន់គ្រែមួយនោះ គ្រប់រូបភាពគ្រប់សកម្មភាពដែលជុងហ្គុកធ្វើបាបគេយ៉ាងដំណំបានធ្វើអោយគេស្រក់ទឹកភ្នែកមកម៉ាត់ៗទាំងមិនបានត្រៀម តែមនុស្សដូចជាគេមិនដែលនិងទទួលស្គាល់ការពិតម្តងណាឡើយ លើកណាក៏និយាយបន្លប់ខ្លួនឯងហីៗហាក់ដូចជាគ្មានរឿងអ្វីទោះចិត្តកំពុងតែស្រែកយំសឹងរហែកមេឃជាបីរក៏ដោយ ។ ការដែលយើងមកឃើញកន្លែងដែលយើងធ្លាប់ឈឺចាប់វាជារូបភាពមួយដែលធ្វើអោយយើងក្រៀមក្រំឈឺចាប់មិនអាចបំភ្លេចបាន ។

Gone (Omegavers)Where stories live. Discover now