ព្រឹកឡើងជុងហ្គុកក៏បានចេញទៅក្រៅពិតមែន ចំណែកថេយ៍ក៏កំពុងតែឈរនៅមុខកញ្ចក់ក្នុងដៃមានកាន់កាបូបតូចមួយក្នុងនោះមានទាំងលុយសុទ្ធនិងកាតគ្រប់យឥាងវាសុទ្ធតែជារបស់ជុងហ្គុកដែលប្រគល់មកអោយគេ ។ កាយតូចឈរញញឹមញញែមបង្វែរចុះបង្វែរឡើងនៅមុខកញ្ចក់ហាក់ដូចជាកំពុងតែរៀបចំខ្លួនទៅណាមិនដឹង រួចហើយក៏នាំរាងកាយដើរចុះមកខាងក្រោមទាំងហួចទាំងស្រែកច្រៀងឡូឡាពេញផ្ទះ ខណះបម្រុងតែដើរចេញមកក្រៅទៅហើយសំឡេងមនុស្សចំណាស់ក៏បន្លឺពីក្រោយខ្នងញ៉ាំងអោយគេត្រូវបង្អាក់ដំណើរនៅមួយកន្លែងបែរមុខទៅរកប្រភពសំឡេងនោះ៖
"អ្នកប្រុសចង់ទៅណា"បុរសវ័យចំណាស់អាយុស្របារខ្ទង់40ដើរតម្រង់មករកគេព្រមទាំងសួរនាំ ឯថេយ៍គេក៏ឆ្លើយហីៗឈ្លើយគ្មានគូរប្រៀបតបទៅវិញ ។
"រឿងខ្ញុំ ជីវិតខ្ញុំ ចង់ទៅណាក៏ស្រាច់តែខ្ញុំ"គេសម្លឹងមើលគាត់បន្តិចទាំងជ្រែវជ្រេញរអើម ព្រោះគាត់នេះហើយដែលតែងតែរាយការណ៍ពីរឿងរបស់គេដល់ជុងហ្គុកអោយបានដឹងគ្រប់ពេល គ្រប់វេលា អាចនិយាយថាជាឆ្កែបម្រើរបស់ជុងហ្គុកក៏បាន ។
"ចៅហ្វាយមិនអនុញ្ញាតិអោយអ្នកប្រុសចេញទៅណាទាំងអស់រហូតដល់គាត់ត្រឡប់មកវិញ"
"ទោះគេមកវិញក៏គេមិនអោយខ្ញុំចេញដែល"ថេយ៍ធ្វើមុខធុញជ្រេញសម្តីពេលលឺគាត់និយាយដូច្នោះ បើជុងហ្គុកនាយត្រឡប់មកវិញវាមុខតែផលវិបាកសម្រាប់គេ នាយមិនអោយគេចេញទៅណាឡើយក្រៅពីក្នុងផ្ទះ ដូច្នេះហើយទើបពេលនាយមិននៅគេក៏លួចចេញក្រៅដើរលេងអីបែបនិង សត្វក៏វាចេះធុញដែល ។
"ចេញមិនបានទេ បើចៅហ្វាយដឹងអ្នកប្រុសត្រូវធ្ងន់មិនខានឡើយ"លោកខេវិននិយាយហើយនិយាយទៀតមិនអោយគេចេញទៅណាឡើយព្រោះបើជុងហ្គុកដឹង ថេយ៍មុខតែត្រូវធ្ងន់មិនខាន យល់ដល់ខ្មោចប៉ារបស់ថេយ៍ដែលធ្លាប់ជាមិត្តជិតស្និតរបស់គាត់ ឃើញថេយ៍កាលនៅពីក្មេងគួរអោយស្រឡាញ់អាណិតត្រូវឱពុកស្លាប់ចោលតាំងតែពីតូច ពេលឃើញគេត្រូវជុងហ្គុកធ្វើបាបគាត់អាណិតណាស់ តែជួយអ្វីមិនបាន ជាក់ស្តែងជុងហ្គុកនាយស្រឡាញ់ថ្នាក់ថ្នមណាស់ ណាស់តែថេយ៍ឌឺដងអោយគេប៉ុណ្ណោះបានជាគេធ្វើបាបនោះ ។
YOU ARE READING
Gone (Omegavers)
Aksiyonការដែលយើងរត់គេចពីបញ្ហារវាមិនមែនជារឿងល្អនៅក្នុងជីវិតនោះទេ ប្រសិនបើយើងហ៊ានប្រឈមមុខនឹងវាមិនថារស់ឬស្លាប់ក៏ជីវិតរបស់យើងនិងមានន័យ ទេវតាជាអ្នកបង្កើតយើងមកតែជីវិតរបស់យើងគឺជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯង-ថេយ៉ុង