EP11"ភ្ញៀវដែលព្រាងទុក"

377 31 3
                                    

    យប់យន់ស្ងាត់សូន្យសល់តែពន្លឺព្រះចន្ទដែលរះអមដោយទឹកសន្សើមស្រក់តក់ៗរវិចៗកាត់ព្រះពាយ ។ មនុស្សម្នានាំគ្នាចូលនិទ្ទ្រាអស់នៅឡើយតែរាងកាយមនុស្សពីរនាក់ដែលអង្គុយនៅលើកៅអី អ្នកខាងលើសង្ងំគេងកើយស្មា ខណះអ្នកខាងក្រោមក៏អង្កុយចុច Computor ពិនិត្យមើលឯកសាររបស់នាយដោយប្រើតែដៃម្ខាងប៉ុណ្ណោះ ព្រោះដៃម្ខាងទៀតរវល់តែអោបក្មេងតូចមិនអោយធ្លាក់ខ្លាចថាគេរើធ្លាក់ចាប់មិនទាន់ ។

"អ្អឹមមម...ជុង????"សំឡេងស្អកៗបន្លឺឡើងស្របត្របកភ្នែកក៏បើកព្រិចៗក្មេងតូចរើបម្រាស់ខ្លួន នាយសង្ហារក៏បណ្តឹងដៃអោបយ៉ាងណែនសឹមមិងងាកបែរមើលមុខអ្នកដែលបើកភ្នែកសម្លឹងមើលនាយភ្លឹសៗដូចកូនងែត ព្រមទាំងហៅឈ្មោះរបស់នាយដូចជាខ្លាចបាត់ ។

"គេងតទៀតទៅ"ជុងហ្គុកលើកប្រអប់ដៃមកអង្អែលលើក្បាលថេយ៍ថ្នមៗបំពេរអោយគេគេងតទៀត ព្រោះយប់ជ្រៅណាស់ហើយ ចំណែកនាយនៅមិនទាន់ងងុយ តែថេយ៍គេងលើភ្លៅនាយតាំងពីល្ងាចម្លេះ ទើបមិនចង់រំខានសុខចិត្តដាក់អោយគេងនៅនិងរហូត ។

"ចង់ទៅគេងនៅគ្រែ"ថេយ៍ត្អួញពេបមាត់ឈ្ងោកមុខក្នុងទ្រូងប្រុសសង្ហារ នាយក៏លើកបីទៅតាមបំណងរៀបដាក់អោយគេគេងហើយនាយក៏បម្រុងនិងទៅធ្វើការត តែថេយ៍ក៏ចាប់ដៃអាវនាយជាប់ពេបមាត់ដាក់ហាក់មិនចង់អោយនាយទៅវិញ ។

"លេង យើងទៅធ្វើការ"ជុងហ្គុកចាប់បេះដៃថេយ៍ចេញតែគេក្រាញ់ចាប់ដៃនាយជាប់ទាញបំណងដូចចង់អោយគេងជាមួយ តែការងារនាយឡើងគរដូចជាភ្នំម្តិចនិងអាចទុកចោលបាន ហើយក្មេងនេះក៏មិនដាច់ចិត្តទៀត ។

"ខ្ញុំរងា កុំទៅអី"កែវភ្នែកបើកឡង់ៗសម្លឹងមើលទៅកាន់ជុងហ្គុក នាយក៏ចិត្តមិនដាច់ក៏ដាក់ខ្លួនគេងតម្រេតនៅក្បែរគេ កាយតូចក៏សសុលចូលក្នុងទ្រូងរបស់នាយអោបយ៉ាងណែនក្តន់ ទ្រូងរបស់នាយកក់ក្តៅណាស់ពេលនៅក្បែរនាយធ្វើអោយគេគ្មានអារម្មណ៍ថាឯកាឡើយ វាប្រៀបដូចជាដើមឈើដ៏ធំមួយដុះជាជម្រកផ្តល់អោយចាបកំសត់ដូចជាគេសង់សម្បុករស់នៅ ។

....

ថ្ងៃថ្មី

  ព្រះអាទិត្យរះអមដំណើរមនុស្សលោកទាំងឡាយ ចាំងចែសថ្ងៃក្តៅរហែង ។ ស្មើនេះនៅភូមិគ្រឹះ គ្រប់គ្នាកំពុងតែនាំគ្នារូតរះរៀបចំអាហារពេលព្រឹកជូនចៅហ្វាយ នៅលើតុត្រៀបត្រាដោយម្ហូបជាច្រើនមុខសុទ្ធតែទំនងៗគួរអោយចង់ស្រស់ស្រូបពិសារយកតែមែនទែន ។

Gone (Omegavers)Where stories live. Discover now