យប់កាន់តែស្ងាត់ម៉ោងកាន់តែចូលជ្រៅទៅៗ ប៉ុន្តែកែវភ្នែកមួយគូរនៅតែបើកឡង់ៗសម្លឹងមើលទៅពិដានបន្ទប់នៅឡើយ ខណះរាងកាយរបស់គេត្រូវបានអោបដោយប្រអប់ដៃម៉ាំរបស់ជុងហ្គុកដូចរាល់ដង ចិត្តដែលអណ្តែតអណ្តូងដូចទូកគ្មានច្រវាទោះអណ្តែតដល់ណាក៏មិនអាចរកច្រាំងឃើញ ។
"(នេះមែនទេអ្វីដែលបេះដូងចង់បាន????)"ថេយ៍សង្ងំបើកភ្នែកឡង់ៗឱទាននៅក្នុងចិត្តសម្លឹងមើលអ្នកដែលគេងយ៉ាងស្ងប់ស្ងាត់លឺតែសូរដកដង្ហើមចេញចូល មុខស្រទន់របស់នាយធ្វើអោយបេះដូងរបស់គេញ័រចង់ធ្លាយចេញមកក្រៅ ពេលបាននៅក្បែរក៏គិតថាធុញធប់ ពេលដែលនៅឆ្ងាយក៏ឯការងា រសាប់រសល់គ្មានទិសដៅ ម្តងក៏ស្អប់ ម្តងក៏ស្រឡាញ់ សូម្បីតែគេក៏មិនយល់ថានេះជាទង្វើអ្វីអោយជាក់លាក់ ។
"(វាធ្វើអោយខ្ញុំលែងស្រម៉ៃហើយថាខ្ញុំនិងត្រូវបានវាយដំម្តងទៀតនោះ គ្រាន់តែចង់នៅក្បែរនិងសើចជាមួយគ្នា ខ្ញុំស្ទើរតែភ្លេចលែងចងចាំទៅហើយថាមានរឿងអ្វិខ្លះដែលកើតឡើងពីអតីតកាល....បេះដូងរបស់ខ្ញុំវាបានប្រាប់ដូច្នេះ នៅពេលដែលខ្ញុំបានក្រឡែកទៅឃើញកែវភ្នែកស្រទន់របស់គាត់ ខ្ញុំមានអារម្មណ៍ថាប្រាកដណាស់អំពីវា អ្វីៗគ្រប់យ៉ាងបានធ្វើអោយខ្ញុំបំភ្លេចចោល ស្ទើរតែទប់បេះដូងមិនអាចអោយឈប់ស្រឡាញ់គាត់...ខ្ញុំមិនចង់ត្រឡប់ក្រោយទេ ខ្ញុំចង់រស់នៅដោយប្រើរាងកាយមួយនេះនៅក្បែរគាត់ និង.....និងធ្វើជាមនុស្សតែម្នាក់ដែលគាត់និងជ្រើសរើសមុនគេបង្អស់ជារាងរហូត)"ខួរក្បាលគិត ទឹកភ្នែកក៏ស្រាប់តែស្រក់តក់មួយតំណក់ជ្រាបចូលក្នុងកម្រាលពូកបាត់ ប្រអប់ដៃស្រឡូនមានម្រាមដៃវែងៗស្រួចដូចបន្លាក្រូច លើកទៅអង្អែលលើភ័ក្ត្រ មានមន្តស្នេហ៍ ថ្នមៗ មិនយល់ហើយក៏មិនចង់យល់ដឹងអំពីវាដែល គេគ្រាន់តែចង់មើលថាស្នេហាមួយនេះវាអាចនិងដូចអ្វីដែលគេប៉ងឬមួយក៏អត់ កេមើលមិនដឹងថាជុងហ្គុកពិតជាស្រឡាញ់គេមែន ឬគ្រាន់តែជាបណ្តាំផ្តាំផ្ញើររបស់ឱពុកគេ នេះជាហេតុផលមួយដែលគេពិបាកនិងចងជើងនាយទុកអោបក្រសោបតែម្នាក់ឯង ។
.....
គ្រប់យ៉ាងដូចសព្វដង ប៉ុន្តែរាងផ្លាស់ប្តូរខ្លះៗជុងហ្គុកមានការងារខ្លះចេញក្រៅញឹកញាប់ ទំនាក់ទំនងរវាងពួកគេរាងច្បល់ចូលគ្នាគ្រាន់បើជាងមុន អាចស្តាប់គ្នាយល់បាន ថេយ៍មិនសូវឌឺ ជុងហ្គុកក៏់មិនសូវស្តីបន្ទោសដូចលើកមុខ ក្នុងផ្ទះក៏ស្ងប់ស្ងាត់មិនសូវមានអ្នកណាចេញមកមុខព្រូសដាក់ថេយ៍ឡើយ ព្រីណា យូរី ក៏លែងសូវហ៊ានមើលមុខថេយ៍ចំព្រោះពេលនេះថេយ៍កំពុងតែមានផ្ទៃពោះ បើហ៊ានតែធ្វើអោយទាស់ចិត្តខឹង មុខតែមានរឿងដល់ជុងហ្គុកមិនខាន ទើបម្នាក់ៗមានតែដើរគេចដ្បិតដឹងថានៅក្បែរគ្នាមិនចុះចំណោម ។
YOU ARE READING
Gone (Omegavers)
Actionការដែលយើងរត់គេចពីបញ្ហារវាមិនមែនជារឿងល្អនៅក្នុងជីវិតនោះទេ ប្រសិនបើយើងហ៊ានប្រឈមមុខនឹងវាមិនថារស់ឬស្លាប់ក៏ជីវិតរបស់យើងនិងមានន័យ ទេវតាជាអ្នកបង្កើតយើងមកតែជីវិតរបស់យើងគឺជាអ្នកកំណត់ជោគវាសនារបស់ខ្លួនឯង-ថេយ៉ុង