EP12"ការ៉េម ឆ្ងាញ់ទេ???"

444 36 11
                                    

   ក្រោយការចួបជុំបានកន្លងផុត ជុងហ្គុកក៏ឈរជូនដំណើរពួកគេទៅផ្ទះវិញអស់ សឹមនាយក៏ដើរឡើងទៅរកបន្ទប់ទាំងស្រវឹងជោគ ដល់ថ្នាក់បែកញើសឡើងជោគអាវ ។ កាយមឥាំដើរសឹងមិនរួចព្រោះតែនាយផឹកច្រើនពេកហើយថ្ងៃនេះ មុខឡើងក្រហមងាំងយកតែម្តង តែយ៉ាងណាប្រុសសង្ហារយើងនៅតែអាចទប់ស្មារតីអោយនឹងនរដដែល មិនពិបាកអ្នកណាមកជួយអូសជួយសែង ផឹកយ៉ាងមានទំនួលខុសត្រូវលើខ្លួនឯង ។

  ចូលដល់បន្ទប់នាយក៏ដោះអាវបោះព្រូសទៅក្នុងកន្ត្រកដាក់ខោអាវប្រឡាក់សឹមនិងរំកិលបាតជើងហួសចូលបន្ទប់ទឹក ដើម្បីងូតអោយស្វាងជាតិស្រាខ្លះ ។ សំឡេងបើកទឹកក៏បន្លឺហូររក់ៗមួយសន្ទុះសំឡេងនោះក៏បានស្ងាត់បញ្ជាក់ថាជុងហ្គុកបានងូតទឹករួចហើយ តែអ្វីមិនដូចការគិតនាយកំពុងសង្ងំត្រាំក្នុងអាងយ៉ាងព្រងើយទៅវិញ ទើបបន្តិចសំឡេងហៅក៏បន្លឺឡើង៖

"ថេយ៍.....ថេយ៉ុង"សំឡេងស្រែកហៅឈ្មោះទាំងក្រងុលៗតាមរបៀបអ្នកដែលបានផឹកស្រវឹងនាយនិយាយទាំងមិនចង់បើកភ្នែកហាក់អស់កម្លាំងទើបសង្ងំបន្តិច លែងដាក់សុទ្ធតែស្រាដែលមានជាតិអាកុលខ្លាំង អកគ្មានសល់តែលើកហើយដាច់ផឹងតែម្តង នេះលទ្ធិផល ។ ខណះថេយ៍ដែលបានលឺក៏ដើរចូលទៅឃើញកាយសង្ហារដេកស្ពាតនៅក្នុងអាងទឹក គេដកដង្ហើមធំបន្តិចសឹមនិងអង្គុយចុះក្បែរនាយ មុននិងសួរ៖

"ក្រោកមិនរួចមែនទេ???"ថេយ៍សួរតិចៗក្បែរគុំត្រចៀករបស់នាយ ពេលស្រវឹងបែបនេះទើបដឹងថានាយគួរអោយខ្នាញ់ប៉ុន្មាន មុខដូចកូនទន្សាយចឹង ><♡ ។

"ដុះខ្លួនអោយយើង"នាយមិនតបប្តូរមកជាដាក់បញ្ជារអោយថេយ៍វិញ ក្រោកអង្គុយយ៉ាងធម្មតា ថេយ៍ក៏បានឃើញលើកចិញ្ចឺមឡើងសម្លឹងមើលនាយផឹកដល់ថ្នាក់នេះហើយមិនស្រវឹងទៀតពូកែរផឹកណាស់តើ ។

"ខ្ញុំគិតថាលោកស្រវឹងបាត់ហើយ"ថេយ៍ពោលបណ្តើរដុះសាប៊ូលើខ្នងសុទ្ធតែសាច់ដុំរបស់ជុងហ្គុកបណ្តើរ គេដុះថ្នមៗហួសដល់ស្មារអង្អែលរុញវាតិចៗធ្វើអោយរោមជុងហ្គុកបាស់ជ្រោងៗអស់ កែវភ្នែកក្រហមឆ្អៅក៏បាញ់សម្លឹងមកមើលគេភ្លែត ។

"ខ្ញុំធ្វើអីខុសមែនទេ"កាយតូចបើកភ្នែកឡង់ៗចោទសួរកាលបើត្រូវកែវភ្នែកកំណាចសម្លឹងសម្លក់ខ្លួនបែបនេះ ទាំងដឹងថាខ្លួនឯងជាអ្នកបង្ករ ដុតកំហឹងរបស់ជុងហ្គុកឡើងមក ។

Gone (Omegavers)Where stories live. Discover now