EP15"អាស៎"

672 49 4
                                    

"ស្អែកទៅខេត្តជាមួយយើង ខោអាវអោយអ្នកបម្រើរៀបរួចអស់ហើយ ខ្វះអីមើលខ្លួនឯងទៀតទៅ"អ្នកដែលអង្គុយនៅលើកៅអីស្រដីដោយមិនងាកមុខមើលមកកាន់ក្មេងដែលអង្គុយនៅសាឡុង មិនចាប់ខ្វល់អំពីទឹកមុខដែលផ្តើមឆ្ងល់ជាមួយនាយឡើយ ។

   "ទៅណា?"ថេយ៍ស្របក់ឆ្ងល់សុខៗក៏បបួលគេទៅជាមួយកាលរាល់ដងក៏ដូចមិនដែលធ្វើបែបនេះ ។

   "នាំទៅហើយសួរច្រើនម្លេះ"

   "អៅក៏មនុស្សឆ្ងល់ លោកមិនដែលនាំខ្ញុំទៅណាផង សុខៗក៏បបួលទៅតាមខេត្តវាចម្លែក"ដំបូងក៏រាងច្រលោតសម្តីធ្ងន់ដាក់គ្នាបន្តិច តែមនុស្សដូចជាថេយ៍គេរលាក់រឡក់ណាស់ ប្រអប់ជើងត្របាញ់គ្នាត្រុយឡើងប៉ិកអង្គុយលើភ្លៅជុងហ្គុកភ្លាមអោយរលាកយកចិត្តនាយ ។

   "យើងទៅជនបទ ដើម្បីរកមើលដីខ្លះទុកគ្រាន់ដាំដំណាំធ្វើឧហ្សាហកម្មនិងគេ បើនៅតែមួយកន្លែងបែបនេះរកស៊ីយ៉ាងមិចនិងទាន់គេ"

   "លោកពូកែរគិតគូរណាស់ លោកគូសវាសផ្លូវច្រើនបែបនេះ ទុកអោយអនាគតកូនមែនទេ?"

   "កូន គួយស្អី!ឯងមានកូនអោយយើងបានដែរ?"

   "អៅ!!!ក៏មាននិងហៃ ទោះពេលនេះអត់ទាន់មាន តែថ្ងៃទៅមុខអាចជាមាន"ថេយ៍លើកដៃឆ្កាងធ្វើដូចជាមែនទែនយ៉ាងចឹង ដ្បិតជុងហ្គុកមិនញញឹមតបជាមួយនិងសកម្មភាពរបស់ខ្លួនក៏គេនៅតែរលាកកៀកកើយនាយដូចដើម ។

   "ចុះចេញបានហើយ យើងធ្វើការ"

   "លោកធ្វើទៅនរណាហាម"

   "ឯងអង្គុយរបៀបនេះនរណាធ្វើកើត?"

   "តែខ្ញុំឃើញក្នុងរឿងតួប្រុសអោយតួស្រីអង្គុយពីលើហើយនៅធ្វើការអ៊ីចឹង បានសោះ"ថេយ៍រាងពេបមាត់ធ្វើមុខមិនខ្វល់ប្រឹងអោប.កជុងហ្គុកជាប់មិនលែងព្រោះខ្លាចថានាយនិងរុញខ្លួនទម្លាក់ចុះ ។

   "ឯងគិតថាខ្កួនឯងស្រាលមែនទេ?"

   "អត់ទាន់និយាយអីម៉ាមាត់"

    "អាស៎!!!"
  
    "ពាក្យនិងស្រែករាល់យប់ហៃ ពេលថ្ងៃនៅស្រែកទៀត អត់មាយាទមែន"

   "ឥឡូវ ចុះឬមិនចុះ?"

   "អត់-ចង់"លឺសម្តីដែលខ្ជាក់ចេញពីមាត់ហើយញ៉ាំងអោយជុងហ្គុក នាយបិទភ្នែកគ្រឺតជើងធ្មេញតែម្តង ចិត្តគុំលើកជាដឺក្រេ ទាល់ត្រង់ថានេះជាក្រុមហ៊ុនមិនអ៊ីចឹងទេ នាយនិងដាក់ថេយ៉ុងទាល់តែបាក់ស្បាតរាបដូចកន្ទេលតែម្តង ។

You've reached the end of published parts.

⏰ Last updated: Oct 22, 2023 ⏰

Add this story to your Library to get notified about new parts!

Gone (Omegavers)Where stories live. Discover now