“ឯងកំពុងតែភ្លឹកទៅណាហា៎សស” លោកគ្រូស្រែកសំលុតប៊ៀវខ្លាំងៗធ្វើឳ្យគេចង់យំតិចទៅតិច ចិត្តវាខ្មាស់មិត្តភក្តិតិចតួចទេប៉ុន្តែក្រាស់គេក៏នៅទីនេះដែរ មិនគួរមានរឿងអាម៉ាស់បែបនេះកើតឡើងសោះ
ថ្ងៃនេះជាថ្ងៃចុងក្រោយមុនពួកគេត្រៀមខ្លួនប្រឡងបញ្ចប់ថ្នាក់ទី១២ឡើងទៅមហាវិទ្យាល័យ
“ឯងនេះកុំអាងថាខ្លួនថារៀនពូកែហើយលែងខ្វល់លែងខ្វាយរឿងផ្សេងឱ្យសោះឮទេ”
“បាទ សុំទោសលោកគ្រូ”
“អង្គុយចុះវិញទៅ”នៅពេលចេញទៅផ្ទះBuildរត់តាមBible ដើម្បីសួរនាំសាលាដែលគេចង់ដាក់ពាក្យទៅ ប៉ុន្តែអាកប្បកិរិយាដែលBuildទទួលបាននោះ គឺភាពធុញទ្រាន់ដែលBibleមានចំពោះBuildទៅវិញ
“យើងនឹងមិនប្រាប់ឯងនោះទេហើយយើងក៏មិនចង់ជួបឯងដែរ គួរឱ្យធុញមែន ឯងចង់តាមយើងប៉ុន្មានឆ្នាំទៀតហាសសស?”
“គឺខ្ញុំគ្រាន់តែចង់នៅក្បែរបង ហេតុអីបងចាំបាច់ថាឱ្យខ្ញុំ?”
“ក៏ព្រោះយើងធុញនឹងឯងនោះអី”
“ហ…ហ៊ឹកក ហ…ហ៊ឺហហហ”
“កុំប្រើល្បិចនេះមកបោកយើងឱ្យសោះយើងចាញ់បោកឯងម្តងគ្រប់គ្រាន់ហើយ"
"ខ្ញុំមិនបានបោកទេ ខ្ញុំពិតជាចូលចិត្តបងពិតមែនណា"
"តែយើងមិនស្រលាញ់ប្រុសទេ"
"ហេតុអីទៅ ខ្ញុំអាក្រក់ត្រង់ណាទៅ"
"ប្រុសវាមិនឆ្ងាញ់ដូចស្រីទេ"
"បងជាបិសាចឬបានជាចង់ស៊ីខ្ញុំ?" ល្ងង់ងាប់ម៉ងកូនខ្ញុំគេស្មានBibleចង់ស៊ីគេមែនទែន Buildសួរទាំងមុខស្លឺ
“ហ៊ើយយ ឯងនេះឡប់ហើយល្ងង់ទៀត”
“ឈប់សិនបងមិនទាន់ប្រាប់ខ្ញុំទេថារៀនសាលាណា”
“មិនប្រាប់”
“បានខ្ញុំនឹងឱ្យប៉ាខ្ញុំជួយក៏បាន”
“អាងប៉ាជាអ្នកមានឬ?”
“មិនមែនទេ មកពីបងមិនប្រាប់ខ្ញុំខ្លួនឯង”
"គួរឱ្យរំខានណាស់" និយាយរត់Bibleដើរសម្តៅទៅម៉ូតូសំណព្វចិត្តរបស់គេដែលកំពុងតែចតចាំគេ
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Short Storyស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...