5ឆ្នាំកន្លងផុតទៅ
Buildរស់នៅក្នុងជីវភាពសមរម្យគេអាចផ្គត់ផ្គង់កូនគេបានយ៉ាងល្អទោះមិនហ៊ឺហាដូចមុនតែគេក៏សប្បាយចិត្តនឹងអ្វីដែលខ្លួនមានពេលនេះ
កន្លងមក5ឆ្នាំគេឆ្លងកាត់រឿងរ៉ាវច្រើនខ្លាំងណាស់ មានទាំងសប្បាយ ល្វីងជូចត់ រឿងដែលគេបានឆ្លងកាត់ដល់ធំបំផុតនៅក្នុងជីវិតរបស់គេនោះគឺការបង្កើតវេនីស Buildជួបផលវិបាកខ្លាំងណាស់កំឡុងពេលសម្រាលរួច គេទទួលបានការឈឺចាប់ពីការវះកាត់តែបានមនុស្សជុំវិញខ្លួនគេជួយលើកទឹកចិត្តឱ្យគេឆ្លងកាត់ពេលវេលានោះបាន វេនីសកើតមកមានសុខភាពល្អ និងត្រលុកត្រលន់ណាស់គេកាត់រកBuildស្ទើរទាំងស្រុងលើកលែងតែមាត់និងភ្នែកដែលកាត់រកឪពុករបស់គេ ការដែលគេមើលមុខវេនីសការចងចាំរវាងBibleក៏ផុសឡើងជារៀងរាល់លើក គេពិបាកខ្លាំងណាស់ក្នុងការបំភ្លេចBible បេះដូងគេប្រគល់ឱ្យBibleបាត់ទៅហើយ តែទោះយ៉ាងណាគ្រប់យ៉ាងមិនស្ថិតស្ថេរទេជួនកាលគេអាចជួបនឹងនរណាម្នាក់ដែលល្អអាចយកបេះដូងគេមកវិញក៏ថាបាន...
ចំណែកលោកប៉ានិងម៉ែដោះរបស់Buildបានទទួលមរណះភាពកាលពីមួយឆ្នាំមុនដោយជួបគ្រោះថ្នាក់ចរាចរណ៍ គេពិតជាពិបាកទទួលយកខ្លាំងណាស់ដែលធ្លាប់តែមានគ្រួសារមួយដែលមានសុភមង្គលបែរជាមកជួបនឹងរឿងដល់សែនរន្ធត់បែបនេះ Buildត្រូវរស់នៅជាមួយកូនតែពីរនាក់ដោយមានP'Torទៅមកទៅមកដោយសារគាត់ត្រូវធ្វើការនៅទីក្រុង ទោះBuildសុំមិនឱ្យគាត់ធ្វើដំណើរចុះឡើងក៏គាង់មិនស្តាប់ដែរ Buildខ្លាចនឹងការបាត់បង់គេមិនចង់បាត់បង់បងប្រុសជាទីស្រលាញ់របស់គេមួយទៀតទេ ត្រឹមតែលោកប៉ានិងម៉ែដោះរបស់គេចាកចេញទៅBuildស្ទើរតែសម្លាប់ខ្លួនទៅតាមពួកគាត់ទៅហើយ បើពេលនោះមិនមានសម្លេងស្រែកយំរបស់វេនីសបន្លឺឡើងទេគេច្បាស់ជាបាននៅជាមួយពួកគាត់ហើយ
"វេនីស កូនត្រមក់ឆាប់ងើបឡើងដល់ម៉ោងទៅរៀនហើយ"
"មីៗ វេនីសអត់តង់ទៅរៀនតេតតតត" វេននីសចំទិតគូថឡើងតែភ្នែកនៅបិទនៅឡើយ
"មិនបានទេ ឆាប់ងើបឡើងម៉ាមីរៀបម្ហូបដែលកូនចូលចិត្តទុកហើយ"
"ងាញ់ៗ តែវេនីសអត់តង់ទៅតេតតត"
"វេនីស 1 2...កុំឱ្យម៉ារាប់ដល់3ណា"
"មីៗ តិត(ចិត្ត)អាក្រក់..."
"ម៉ោះ ម៉ាមីនាំទៅងូតទឹក"
Build ពកូនចូលទៅងូតទឹករៀបចំខ្លួន
Buildដើរតួជាម្តាយផងជាឪពុកផង តែគេមិនដែលមានអារម្មណ៍ថាហត់ឬធុញឡើយគ្រប់យ៉ាងគេធ្វើគឺដើម្បីកូន មិនថាលំបាកឬហត់នឿយយ៉ាងណាក៏គេត្រូវតស៊ូដើម្បីអនាគតរបស់វេនីស ពេលវេនីសចូលរៀនBuildត្រូវចំណាយកាន់តែច្រើនទោះបីគេមិនទាន់ខ្វះមុខខ្វះក្រោយតែក៏ខ្លាច ខ្លាចថាខ្លួនគ្មានសម្ថភាពចិញ្ចឹមកូនឱ្យបានល្អ"មោះញាំអាហារសិនទៅ ចាំម៉ាជូនកូនទៅរៀន"
វេនីសជាក្មេងស្តាប់បង្គាប់ បើមិនដូច្នេះគេប្រាកដជាត្រូវលំបាកជាងនេះមិនខាន តែសង្គាប់ម៉េចក៏ដោយគេនៅតែជាក្មេងដដែល (រពឹស ឌឺកាត់រកឪវាពេលខ្លះ)"មីៗ វេនីសអត់តូតិត(ចូលចិត្ត)ហ្វ្រេនអូនទេ" គេរៀបរាប់ប្រាប់Buildនៅតាមផ្លូវ
"ហេតុអីទៅកូន?"
"គឺគេតូតិតថាវេនីសអត់ប៉ាពេលអូនយាយតាពីមីៗ"
Buildភាំងបន្តិច តែក៏និយាយបកស្រាយទៅកូនវិញ
"វេនីសចាំណាកូនមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានគ្រួសារពេញលេញទេ ហើយទាំងនោះមិនមែនជាកំហុសរបស់នរណាម្នាក់ដែរ ពេលខ្លះយើងត្រូវឃ្លាតឆ្ងាយពីមនុស្សដែលយើងស្រលាញ់ទោះពួកយើងមិនចង់បានបែបនេះក៏ដោយ គ្រប់យ៉ាង ជួបឬបែក ព្រហ្មលិខិតជាអ្នកកំណត់..." និយាយដល់ត្រឹមនេះBuildរលីងរលោងបន្តិចគេពិតជានឹកលោកប៉ានិងម៉ែដោះរបស់គេណាស់
"បាទ វេនីសតប់បាកែក(ឈប់ប្រកែក)មួយfriendអូនហើយ"
"ល្អកូន ហើយហើយឈ្លោះគ្នាណា"
"បាទ"នៅមុខសាលា
"វេនីសត្រូវប្រឹងរៀនលឺទេ"
"បាទ បាយបាយមីៗ"
"បាយៗកូន"
រួចគេជិះឡានសម្តៅទៅហាងកាហ្វេរបស់គេ ហាងការហ្វេនោះមិនធំពេកឬតូចពេកទេ វាល្មមនឹងទទួលភ្ញៀវបាន20ជាងអីដែរ"សួស្តីបងBuild"
"បាទសួស្តី ថ្ងៃមានភ្ញៀវច្រើនទេ?"
"គួរសមដែរ ប៉ុន្តែបងមានមនុស្សមួយក្រុមចូលមកសួរថាហាងយើងលក់អត់ ខ្ញុំក៏ប្រាប់ថាខ្ញុំមិនហ៊ាននិយាយព្រោះបងមិនទាន់មកដល់"
"ហឹម មានរឿងចឹងកើតឡើងឬ? តំបន់នេះមិនមែនជាតំបន់អភិវឌ្ឍន៍ផងហេតុអីគេចង់ទិញកន្លែងពួកយើង"
"ឮថាម្ចាស់ក្រុមហ៊ុនចង់សាងសង់អាគារនៅទីនេះបង ចឹងទៅគេនឹងទិញយកដីមួយជួរនឹងទាំងអស់"
"ហ៊ើយយ ចឹងពួកយើងមិនត្រូវយ៉ាប់ហើយហ៎ រកទីតាំងថ្មីនៅកន្លែងណាទៅ"
Buildកាន់តែមានការព្រួយបារម្ភខ្លាំងឡើងៗគេកំពុងបារម្ភពីរឿងលុយកាក់ផងអីលូវមករញ៉េរញ៉ៃរឿងនេះទៀត
"នុះ ពួកគេមកហើយបង"
Buildសម្លឹងតាមការចង្អុលរបស់បុគ្គលិកគេដុកដាក់ៗៗៗ
"បងBible ...." Buildជ្រុះកែវកាហ្វេពីដៃ
"ស្គាល់ខ្ញុំដែរឬ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាប្រហែលៗមុខលោក" Bibleឆ្លើយ ភ្នែកគេកំពុងសម្លឹងមើលBuildយ៉ាងផ្ចង់អារម្មណ៍Thank you អ្នកទាំងអស់គ្នា🖤💙
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Short Storyស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...