ព្រឹកព្រលឹមឡើងប៊ៀវងើបធ្វើម្ហូបឱ្យវេនីសតែក៏មិនភ្លេចសម្លក់Bibleដែរ
«វេនីសញាំអាហារពេលព្រឹកមកកូន»
«ចុះអាហារបង?»
«គ្មាន»
«បងអស់កម្លាំងណាស់យប់មិញអូនគួរតែប៉ូវបងខ្លះ មិនមែនតែកូនទេ»
«ហ៊ឹសសស» Bibleដើរទៅសសៀរៗអោបចង្កេះBuild
«បងបាញ់ទឹកអប់ក្លិនអីនឹងស្អុយណាស់ចេញទៅ»
«អេ៎ ក្រែងក្លិននេះអូនចូលចិត្តហី»
«ចេញទៅចង់ក្អួត ស្អុយណាស់»
«Build Build អូនកើតអី»
«អ៊ួកកកក» Build រត់ទៅក្អួតនៅចានបង្គន់ Bibleរត់តាមរឹតខ្នង
«យ៉ាងម៉េចហើយ»
«ហ៊ឺៗៗ មកពីបង ហ៊ឺៗៗ»
«បងសុំទោសចាំបងបោះទឹកអប់នោះចោល»
«ហ៊ឺៗៗ មិនមែនទេ»
«ចុះអូនកើតអី»
«ហ៊ឺៗៗ» Buildគិតតែយំមិនខ្ចីឆ្លើយតប គេទៅអង្គុយយំលើសាឡុងបន្ត យំផងញាំផងកុំឱ្យខាត
«មីៗ អួតរាល់ងៃ» វេនីសប្រាប់ដេតឌីគេ
«Build អូនកើតអីទៅ»
«មិនប្រាប់»
«Build បងសុំទោសអូនកើតអី មកពីយប់មិញមែនទេ?»
«ហ៊ឹសសស» Build ធ្វើឬកង៉ក់ងរដាក់ប្តី
«អូនចង់សបភីងទេ បងជូនទៅ» Bible អស់តម្រឹះចឹងមានចង់អានឹងមកលួង
«សបភីងឬ? បងនឹងជូនអូនទៅណាខ្លះ?»
«អូនចង់ទៅណាបងជូនទៅ»
«ល្អ តោះវេនីសយើងទៅស្លៀកពាក់»
«អូខេ ម៉ាមី»
«ហ៊ើយយ បើដឹងចឹងយករឿងសបភីងមកលួងតាំងយូរ» និយាយរួចគេដើរទៅដូរអាវថ្មីនិងមិនបាញ់ទឹកអប់ទេព្រោះខ្លាចBuildក្អួតទៀត តែគេនៅឆ្ងល់នៅឡើយថាហេតុអីបានជាBuildក្អួតរហូតចឹង«ហើយៗ តោះ» Build រំជើបរំជួយនឹងការទៅសបភីងណាស់
Buildញញឹមជាប់រហូតនៅក្នុងឡាន រាល់ដងគេមិនដែលមានអារម្មណ៍ថាសប្បាយចិត្តពេលទៅសបភីងម្តងៗ តែលើកនេះគេសប្បាយចិត្តណាស់មិនដឹងមូលហេតុដូចគ្នាទៅដល់Buildរើសខោអាវសុទ្ធតែពណ៌ផ្កាឈូក ពណ៌ស្វាយ ផ្ទៃមេឃ សូម្បីលីអូក៏ទិញពណ៌ឈូកដុតដែរ
«Build អូនចង់ពាក់ពណ៌នេះឬ?»
«យេស»
«តែ...»
«ហ៊ឹកកក បងមិនទិញឱ្យអូនឬ?» Build ទន្រ្ទាំជើង
«មិនមែនទេ តោះគិតលុយ»
«អូខេ» Buildញញឹមវិញរួចក៏ដើរទៅគិតលុុយវិញ អារម្មណ៍របស់គេផ្លាស់ប្តូរដូចព្យុះសង្ឃរា
«អូនចង់មើលអីទៀត»
«ចង់មើលខោអាវកូន»
«អូខេ»
សូម្បីតែអាវវេនីសក៏Buildរើសពណ៌ផ្កាឈូកដែរ ទោះវេនីសយំប្រកែកក៏Buildមិនព្រម ពេលនេះដល់វេនរបស់Bibleវិញម្តង គេបានត្រឹមធ្វើមុខស្អុយប្រកែកអីមិនបាន
«Buildបងជាប្រុសពេញលក្ខណះណា»
«ហើយពាក់អាវផ្កាឈូកមិនបានឬ»
«វាមិនសម អូនមិនខ្លាចគេថាប្តីជាខ្ទើយទេហ៎»
«អូនមិនខ្វល់»
«Biu😭»
«បងហ៊ឹកក បងមិនចង់បានក៏បាន» Buildធ្វើជាយំតិចៗដើម្បីឱ្យBibleយល់ព្រម
«បងពាក់ក៏បាន»
«អូខេ ខ្សឺត» BuildថើបBibleមួយខ្សឺត
Bible ញញឹមខ្ជឹប
«Build ចង់ឱ្យបងពាក់អីក៏បានឱ្យតែអូនថើបបងទៀត»
បានឮប៉ុណ្ណេះBuildសប្បាយអរណាស់ គេរើសអាវគ្រប់ពណ៌ឱ្យBible ទាំងដែលដឹងថាBibleចូលចិត្តពណ៌ខ្មៅ
💙💙💙🖤🖤🖤
សុំប៉ុន្នឹងសិនណា ងងុយគេងណាស់😂
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Short Storyស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...