វគ្គទី7

623 65 19
                                    

Buildមានអារម្មណ៍កក់ក្តៅខ្លាំងណាស់ពេលដែរគេងើបឡើង គេបានឃើញមុខរបស់Bibleពេញៗភ្នែកតែម្តង Buildញញឹមផ្កាត្រកួនហាស គេយកដៃទៅប៉ះភ្នែក ច្រមុះ មាត់ របស់Bible
《ហេតុអីពេលបាននៅជាមួយមនុស្សយើងស្រលាញ់វាធ្វើឱ្យអារម្មណ៍ល្អបែបនេះ?》

ពេលBibleដឹងខ្លួនBuildបិទភ្នែកធ្វើគេងបន្ត ហើយBible មិនបានគិតអីច្រើនគេចូលទៅក្នុងបន្ទប់ទឹកដើម្បីលាងជម្រះញើសតាំងពីយប់ម្លេះ គ្រាន់តែប៉ះទឹកភ្លាមគេមានអារម្មណ៍ផ្សារពេញខ្នង "ហេតុអីចូលចិត្តខ្វាចម៉្លេះ"
បន្ទាប់ពីស្លៀកពាក់រួចរាល់ គេដើរទៅមើលBuildដែលបានភ្ងាក់ដែរហើយ Bibleសម្លឹងមើលBuildគេកំពុងអៀននឹងខ្លួន ថ្ពល់ក្រហមងាំង
"ឆាប់ទៅងូតទឹកទៅ ដើរប្រយ័ត្នផង" Buildមានអារម្មណ៍សប្បាយចិត្តណាស់ពេលBible take careដូច្នេះ
"បាទ" Buildដើរទៅទាំងស្តាប់បង្គាប់ គឹចំណាយពេលក្នុងបន្ទប់រៀងយូរគួសមដែរ ទើបBibleចេញក្រៅទៅជក់បារីមួយដើមពីរដើម ចំពេលពួកម៉ាកគេខលមកល្មម

សន្ទនារវាងBibleនិងវីន Bibleបើកspeaker(សម្លេងលឺ)

"មានការអី?"
"យ៉ាងម៉េចហើយផែនការជោគជ័យទេ ?"
"ជោគជ័យ គ្រាន់តែពេទ្យតេទៅប្រាប់គេចេញមកភ្លាម"
"វាស្រួលបែបនេះឯង ហាហាហា"
"ថាចឹងក៏បាន គេស្តាប់យើងគ្រប់យ៉ាង"
"គ្រាន់ចេញមកយើងដឹងថាពួកឯងធ្វើអីខ្លះហើយនៅក្នុងបន្ទប់តែពីរនាក់បែបនេះ"
"ឯងក្លាយជាមនុស្សចេះដឹងរឿងគេតាំងពីពេលណា?"
"Bibleឯងស្រលាញ់Buildដែរទេ យើងសួរតាមត្រង់?"
"យើងមិនទាន់ច្បាស់ទេ គ្រាន់តែពេលនេះយើងត្រូវនៅក្នុងនាមជាឪពុករបស់កូន ដូចនេះយើងផ្តោតតែលើកូនម្នាក់គត់"
"ឯងមានដឹងខ្លួនទេថាបើBuildដឹងគេគិតយ៉ាងម៉េច?"
"ហេតុអីត្រូវខ្វល់ គេមានកូនយើងក៏ទទួលខុសត្រូវតើ"
"ប៉ុន្តែឯងគេងជាមួយម្តាយរបស់កូនវើយ"
"ចុះឯងចង់ឱ្យយើងទៅដេកជាមួយស្រីដូចរាល់ដងឬ ប៉ាប្រាកដកាត់កាតធនាគាយើងចោលមិនខាន"
"ឯងអាត្មានិយមណាស់ គេខំស្រលាញ់រយះពេលប៉ុន្មានឆ្នាំមកនេះ បែរជាខកចិត្តមិនឈប់មិនឈរបែបនេះ"
"យើងប្រាប់ហើយមិនទាន់ប្រាកដចិត្ត គ្រាន់តែយើងមិនចូលចិត្តពេលគេនៅជាមួយអ្នកផ្សេងព្រោះយើងជាឪពុករបស់ក្មេងក្នុងពោះ"
"ទម្រាំប្រាកដចិត្តកូនទី2 កើតហើយ បើមិនអញ្ចឹងទេគេរកអ្នក ផ្សេងការចោលឯងបាត់ទៅហើយ"
"ចេះដឹងណាស់ បានហើយ"
មុនដំបូងគេចង់ឱ្យវីនជួយកុហកហៅBuildចេញមកជួបគេតែដូចប្រាប់ថាវាចៃដន្យគេដួលមែនទែន ចឹងហើយបានវីនគេបានដឹងពីផែនការកុហករបស់Bibleដែរ

Love or Hate / ស្អប់ ឬ ស្រឡាញ់Where stories live. Discover now