មួយរយះពេលនេះBibleកំពុងតែរកវិធីបានជួបBuild អ្វីដែលពិបាកនោះគឺពេលទៅសាលាគឺតែងតែមានមនុស្សដើរតាមBuildមិនលើកលែងក្នុងបន្ទប់ទឹក
Bibleទល់តម្រិះមែនទែនហើយពេលនេះ
កាត់ទៅខាងគ្រួសារBuildវិញ
"ដេតត កុំខឹងកូនអី"
"ហេតុអីលាក់បាំងពីដេតហាស"
"កូនខ្លាចដេតធ្វើបាបគាត់"
"ហេតុអីចាំបាច់ខ្លាចវាជាកូនប្រុសហ៊ានធ្វើហ៊ានទទួល"
"មកពីBuildមិនបានប្រាប់គាត់ ហិហិហិ Buildខុសហើយ"
"កូនកាន់ជើងវាសម្បើមម៉្លេសហាសស ដេតនឹងចាត់ការវាម្តងដែលហ៊ានធ្វើបែបនេះដាក់កូន"
"ហ៊ឹហ៊ឹហ៊ឹ កុំធ្វើអីគាត់ Buildសុំអង្វរ"
"ប្រាប់មូលហេតុរបស់កូនមកហេតុអីកូនកាន់ជើងវាខ្លាំងបែបនេះ"
"ព..ព្រោះBuildស្រលាញ់គាត់ហ៊ឹហ៊ឹហ៊ឹ"
"ហ៊ើយ ម៉េចក៏កូនទៅស្រលាញ់មនុស្សបែបនេះ"
"ហ៊ឹហ៊ឹហ៊ឹ BuildមិនដឹងBuildស្រលាញ់គាត់ខ្លាំងណាស់ ដេតកុំធ្វើអីបងBibleឱ្យសោះមិនចឹងទេBuildច្បាស់ជាមិនអាចរស់ដោយគ្មានវត្តមានគាត់នៅលើលោកនេះបានឡើយ"
"នេះគម្រាមដេត ព្រោះតែវាហី??"
Buildបានត្រឹមយំគ្រវីចង់ប្រាប់ប៉ាគេថារវាងគាត់និងBibleគេស្រលាញ់ទាំងពីរមិនអាចខ្វះម្នាក់ណាបានឡើយBuildនៅតែខ្លាចថាប៉ារបស់គេនឹងធ្វើបាបBibleព្រោះវាជាចរិកពិតរបស់គាត់ឱ្យតែមានអ្នកហ៊ានប៉ះពាល់គេពួកនោះនឹងបាត់ខ្លួន ចឹងទៅគេខ្លាចណាស់ គេស្រមៃមិនចេញទេបើបាត់Bibleចេញទៅរហូតគេនឹងត្រូវឆ្កួតមិនខាន ទោះBibleមិនស្រលាញ់គេតែធ្វើម៉េចគេបានស្រលាញ់Bibleអស់ពីចិត្តពីកាយទៅហើយ ថែមទាំងមានចំណងដៃនៅក្នុងពោះរបស់គេទៀត
មិនយូរប៉ុន្មានBuild ត្រូវគេងលក់ទាំងទឹកភ្នែក ប៉ារបស់គេដើរចូលមកមើលកូនដ៏គំរូរបស់គាត់ ស្រលាញ់ប្រុសជាងឪពុក😆🙏 គាត់បានប្រទះឃើញទូរសព្ទរបស់Buildមានពន្លឺទើបគាត់យកមើល លើអេក្រង់សុទ្ធតែរូបរបស់Bibleគាត់ចូលមើលកន្លែងPhoto ម៉ែហើយ! សុទ្ធតែរូបរបស់Bibleតាំងពីជំនាន់ណាខ្លះទេ 《នេះ កូនយើងស្រលាញ់គេដល់ថ្នាក់រោគចិត្តលួចថតគ្រប់សកម្មភាពគេផង》
តើគាត់គួរធ្វើបែបណាទៅបើBuildស្រលាញ់គេម្លឹងៗ ហើយថែមជាកូនពួកម៉ាកជិតស្និតម្តាយគេទៀត ឬមួយជាព្រហ្មលិខិត?
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Short Storyស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...