វគ្គទី12

523 77 7
                                    

Buildមានអារម្មណ៍រន្ធត់ក្នុងចិត្តណាស់ដែលសុខៗBibleមិនចាំគេបែបនេះ ឬក៏គេបំភ្លេចខ្លួនហើយ Buildរៀបនឹងឆ្លើយ
កុក កុកកក សម្លេងស្បែកជើងកែង

"Honeyមកហើយ និយាយគ្នាចប់ឬនៅ" មនុស្សស្រីដ៏ស្រស់ស្អាតដើរចូលមក នាងពិតជាស្រស់ស្អាតណាស់ ស្អាតដល់ថ្នាក់គេមានអារម្មណ៍ច្រណែន ជាពិសេសដៃរបស់នាងកំពុងអោបដៃBible ដែលគេមិនធ្លាប់ដែលមានឱកាសបានចាប់ឬកាន់ក្នុងទីសាធារណះបែបនេះពីមុនមក...

"អឺ អត់ទេ ខ្ញុំមិនស្គាល់លោកទេ"
"អញ្ចឹងឬ"
"លោកមានការអីដែលបាទ"
"អឺ គឺលោកមានពេលទំនេរដែលទេគឺពួកយើងចង់សុំពិភាក្សានិយាយគ្នាបន្តិច"
"បាទបាន អញ្ចើញ"

ពួកគេចូលអង្គុយនៅតុ Buildពិតជាមិនចង់ឃើញអ្វីដែលគេកំពុងឃើញទេ ភ្នែករបស់គេរលីងរលោងតែក៏ប្រឹងទប់វា

ពិភាក្សាគ្នា(.....)

"ខ្ញុំពិតជាសុំទោសពិតមែន តែទីនេះជាទីពឹងរបស់ខ្ញុំនិងកូនប្រុសខ្ញុំ ពួកយើងមិនអាចលក់វាបានទេ"
"មិនអីទេ honeyឃើញទេ ថាឱ្យសាងសង់នៅដីមួយចំហៀងទៀតទៅ គ្រាន់តែខុសគ្នាតែតិចនឹង ណាបើយើងសាងសង់ហើយនឹងមានបុគ្គលិកមកជួយទិញនៅហាងកាហ្វេទៀត ឃើញទេបានទាំងប្រយោជន៍បានទាំងជួយអ្នកដទៃ"

Build គាំង មិននឹកស្មានថាស្រីម្នាក់នេះជាមនុស្សល្អបែបនេះសោះ 《ត្រូវហើយBuild ឯងគួរតែជួយអរគេព្រោះគេបានជួបមនុស្សល្អ》Buildនិយាយក្នុងចិត្ត
"អរគុណណាស់អ្នកនាង ពួកខ្ញុំពិតជាមានផលវិបាកពិតមែនបើលក់ហាងនេះ"
"មិនអីទេខ្ញុំយល់ និយាយចឹងលោកមានកូនប្រុសឬ?"
"បាទ គេអាយុជាងបួនឆ្នាំចូលជិតប្រាំឆ្នាំហើយ"
"នៅក្មេងយ៉ាងនេះមានកូនធំហើយ ចុះភរិយាលោកគេមិននៅទីនេះទេហ៎?"
"អ៎ អឺ...គួរនិយាយបែបណាល្អទៅ គឺខ្ញុំមានតែ2នាក់ប៉ាកូនទេ"
"អូ សុំទោសផង"
"មិនអីទេ អឺ ខ្ញុំអាចអញ្ចើញអ្នកទាំងអស់គ្នាហូបភេសជ្ជះសិនបានទេ អរគុណម្តងទៀតដែលយោគយល់ដល់ពួកខ្ញុំ"
"ល្អណាស់ មិនអីទេ យើងរស់នៅក្នុងផែនដីតែមួយគួរណាចេះយោគយល់និងអធ្យាស្រ័យឱ្យគ្នា បើសិនពួកយើងទទួលផលប្រយោជន៍ដោយធ្វើឱ្យអ្នកដទៃត្រូវរងគ្រោះ ឬពិបាកដោយសារយើងនុស ខ្ញុំថាកុំអីល្អជាង ខ្ញុំចាស់ហើយត្រូវធ្វើបុណ្យឱ្យច្រើន"
"អ្នកនាងក្មេងណាស់កុំនិយាយបែបនេះអី"
"ហាហាហា ឃើញទេគេថាhoneyនៅក្មេង"
"អ្ហឹមម"
"ចឹងសុំចាំមួយភ្លេតណា"
Buildមិនបានសង្កេតទេថាភ្នែកមួយគូរតាមមើលគេរហូតមើលចង់ធ្លុះដល់គ្រឿងក្នុងទៅហើយ

Love or Hate / ស្អប់ ឬ ស្រឡាញ់Where stories live. Discover now