វគ្គទី9

624 74 5
                                    

ទៅសមុទ្រ Buildឈរលំហែអារម្មណ៍នៅមាត់សមុទ្រ
"ស្រស់ស្រាយណាស់" Buildញញឹមម្នាក់ គេមានអារម្មណ៍ល្អមែនទែន នៅម្នាក់ឯងស្រួលណាស់តើ
"Buildឃ្លានឬនៅ?" Torដើរមកអោបចង្កេះរបស់Buildពីក្រោយ Buildមិនបានថាអីទេ ព្រោះទោះមិនមែនក្នុងន័យក្នុងស្នេហាក៏ក្នុងន័យបងប្អូនដែរ
"នៅទេ ចុះបង?"
"Buildបងពិតជាសង្ឃឹមថាទំនាក់ទំនងពួកយើងអាចលើសពីបងប្អូន" និយាយរួចគេថើបBuildមួយខ្សឺតព្រមទាំងទម្លាក់មុខទៅលើស្មារបស់Build
"P'Tor BuildសុំទោសBuildមិនទាន់អាចបំភ្លេចគេបានទេ"
"មិនអីទេបងនឹងចាំរហូតដល់អូនអាចបំភ្លេចគេបាន"
"ប៉ុន្តែលោកប៉ា.."
"គាត់មិនថាអីទេ បើយើងស្រលាញ់គ្នានោះ"
Buildលេងមាត់មិនកព្រោះគេមិនចង់ស្រលាញ់អ្នកណាទាំងអស់នៅពេលនេះ

Bibleឈរមើលសកម្មភាពរបស់ពួកគេដៃក្តាប់ជាប់ គេខឹង ខឹងដែលBuildព្រមឱ្យអ្នកដទៃប៉ះពាល់និងថើបបែបនេះ ក្រែងមាត់និយាយស្រលាញ់គេហេស តែនេះមកអោបថើបគ្នាជាមួយអ្នកដទៃទៅវិញ
<យ៉ាងម៉េចគិតថាBuildស្រលាញ់ឯងតែម្នាក់គត់ជារៀងរហូតឬ គ្រប់យ៉ាងគ្មានអ្វីស្ថិតស្ថេរទេ> ពាក្យរបស់Torបន្លឺឡើងពេញក្បាលរបស់គេ...
《ឬក៏Buildកំពុងតែប្រួលប្រែចិត្តហើយ?》 Bibleសួរទៅកាន់ខ្លួនឯង
គេឆ្ពោះទៅរកBuildនិងTor ទឹកស្មើរធេង

"តោះBuildឃ្លានហើយ ណាមួយដូចចុកជើង"
"ប្រហែលអូនឈរយូរពេកហើយ" Torដើរដឹកដៃរបស់Buildទុក Bibleចោល និយាយរួមអត់ខ្វល់នឹងគេសោះម៉ង

Bibleមានអារម្មណ៍ហេងហាងម៉េចទេពេលដល់វេនខ្លួនឯងចឹង ធ្លាប់តែទុកBuildចោល អីលូវBuildទុកគេចោលវិញម្តង ឈឺបេះដូងណាស់ (គេយល់អារម្មណ៍របស់Buildតិចៗហើយ) គេមិនចូលចិត្តពេលBuildទុកគេចោលបែបនេះ ជាពិសេសគេមិនចូលចិត្តមុខTorនោះចង់តែធ្លាក់ទម្លាក់សមុទ្រឱ្យបាត់ៗទេ

Bibleធ្វើមុខស្អុយតាមពួកគេ មកដល់ពេលគេអូសតែកៅអីអង្គុយរៀងខ្លួន ចំណែកឯគេដូចជាខ្យល់អញ្ចឹង

Buildចូលចិត្តបរិយាកាសបែបនេះណាស់ ខ្យល់ត្រជាក់មេឃងងឹតឈរមើលទឹកសមុទ្រ ពេលខ្យល់បក់មកប៉ះមុខរាល់ទុកកង្វល់វារសាត់ទៅតាមនុះដែរ

ខណះពេលBuildរៀបនឹងចូលបន្ទប់ស្រាប់តែBibleរហ័សឃាត់គេនឹងចូលក្នុងបន្ទប់បាត់ ទោះចង់ហាមក៏ហាមមិនទាន់

Love or Hate / ស្អប់ ឬ ស្រឡាញ់Where stories live. Discover now