ថ្ងៃរៀបការបានមកដល់ ប៉ិវក្នុងសម្លៀកបំពាក់ពណ៌ផ្ទៃមេឃមើលទៅស្រស់សង្ហាមែនទែនគេញញឹមនៅតាមផ្លូវរហូតព្រោះគេជិតបានប្តីស្របច្បាប់ហើយ
«មីញញឹមហូតធុញណាស់»
«យីកូននេះរកតែឪវាមានសេចក្តីសុខតិចមិនបាន😡»
«មើលឌីទៅ អួតចង់ងាប់ហើយ» វេននីសកំពុងរឹតខ្នងឱ្យបៃបិនដែល8ថ្ងៃមកនេះចាញ់យកងាប់យករស់ មុខមាត់របស់គេស្លេកស្លាំង មើលទៅអស់កម្លាំងល្ហិតល្ហៃ គ្មានតែម្ជូរ
«ទ្រាំតិចទៅពេលអូនគ្រប់បីខែបងបាត់ចាញ់ហើយ» ប៉ិវច្បិចថ្ពល់បៃបិនតិចៗ
«បងទ្រាំបានគ្រប់យ៉ាងដើម្បីអូន អ៊ួក»
«ហាហាហាហាហាហា» ប៉ិវសើចឡើងកាច់ក
«សើចទៀតមីយ៉ាប់ណាស់» វេនីសដែលជាក្មេងមិនដឹងអីបានតែគ្រវីក្បាលនឹងប៉ិវ
«អត់តួយ(ជួយ)គ្នាសោះ»
«អានេះកូននេះវាកាន់ជើងឪវាម្ល៉េសៗ» ប៉ិវសម្លក់កូននឹងឪកំពុងគក់រឹតគ្នា
បៃបិនចុះពីលើឡានទាំងវិលមុខខ្ញាល់តែគេត្រូវតែទ្រាំព្រោះគេសន្យាជាមួយប៉ិវរួចហើយថានឹងរៀបការដាច់ខែនេះហើយពិធីក៏រៀបចំរួចរាល់ដែរនៅចាំតែពួកគេប៉ុណ្ណោះ
ដោយសារតែបៃបិនកាន់សាសនាគ្រីសដូច្នេះកម្មវិធីមានតែមួយល្ងាចប៉ុណ្ណោះតែគេចង់ធ្វើឱ្យពិធីមង្គលការមួយនេះធ្វើឱ្យប៉ិវមិនអាចបំភ្លេចទើបគេរើសទីតាំងដែលជាមាត់សមុទ្រ ហើយនឹងអញ្ចើញភ្ញៀវកិត្តិយសមកចូលរួមក៏ដូចជាស្នាក់នៅនៅរីសតដែលគេម៉ៅផ្តាច់សម្រាប់ពេល3ថ្ងៃសម្រាប់ភ្ញៀវដែលបានមកចូលរួមប៉ិវចុះពីលើឡានដោយអារម្មណ៍ស្រស់ស្រាយណាស់ ខ្យល់បក់មកប៉ះគេបូករួមនឹងសម្លេងទឹករលកបោកបក់ផ្ទៃសមុទ្រល្វឹងល្វើយ ប៉ិវងាកទៅបៃបិនដែលដើរមកជិតគេមុខឡើងស្លេកប៉ឹម
ខ្សឺតតត «អរគុណដែលរើសយកទីនេះ» បៃបិនញញឹមអឹមអៀនដូចស្រីក្រមុំដាក់ប៉ិវ ប៉ិវឃើញបែបនេះគ្រវីដើរចេញ «ប្តីយើងដូចមិនសូវមិនសូវខូចអារម្មណ៍អស់»
«ប៉ិវចាំបងផង»
«អេ៎ មេចទុកវេនីសចោលចឹង» វេនីសឈរច្រត់ចង្កេះជាមួយអង្គរក្សឪគេ
«តោះទៅញាំអីសិនទៅបងឱ្យគេត្រៀមអាហារឱ្យអូនហើយ»
«តោះ ហើយណាកូន?»
«កូន?»
«បៃបិន បងចង់ឱ្យអូនខឹងដល់ដាច់សរសៃរឈាមមែនទេ? កូននៅណា?»
បៃបិនងាករកមើលមួយជុំ
«នោះ» វេនីសនៅលើដៃរបស់អង្គរក្សរបស់គេ
«បងនេះចេះទុកកូនចោលកើតអូនពឹងសង្ឃឹមអីអីលូវនេះថ្នាក់កូននៅភ្លេច»
«បងភ្លេច»
«ទៅយកកូនមក😡»
«បាទ» បៃបិនដើរបែបកំសត់ «ជីវិតនេះខុសខុសធ្វើអីក៏ខុស ខុសខុសខុសរហូត»
«ឌីហាសមេចតុកអូនចោលឆឹង»
«ដេតឌីសុំទោស»
«យ៉ាប់ម៉ង» បៃបិនបីកូនទៅរកប៉ិវកំពុងពាក់មុខយក្សដាក់គេ
«មីពរអូន»
«មកៗ អីយ៉ាដេតឌីនេះចាស់ហើយបានជាភ្លេចភ្លាំច្រើនបែបនេះ»
«ប៉ិវកុំអីចាំបងពរខ្លាចប៉ះពាល់ដល់កូនវេនីសធ្ងន់ណាស់»
«វេនីសឱ្យដេតពរទៅណ៎ចាំមីកាន់ដៃ»
«☹️មីលែងលាញ់អូនហើយ»
«កុំយំអីមោះៗចាំមីពរកូន»
«តែ...»
«បងមិនឃើញកូនយំទេអី»
«វេនីសឱ្យដេតឌីពរណា៎ចាំដេតនាំទៅមើលស្រីស្អាត»
«សីអាតឬ នៅណាអូនចង់មើល»
«Bai K'Ben» ប៉ិបគម្រាម
«នោះដើរទៅមុខតិចឃើញហើយ» ពួកគេនាំគ្នាដើរទៅ ប៉ិវបានតែដើរតាមទាំងសង្រ្កឺតធ្មេញ
«បើបងហ៊ានមើលយប់នេះដឹងគ្នាមិនខាន»
«អូយប្រពន្ធប្រចណ្ឌប្តីគួរឱ្យស្រលាញ់ណាស់»
«អូននិយាយមែន»
«បងស្រលាញ់តែអូនម្នាក់គត់» មុខរបស់ប៉ិវប្រែទៅជាក្រហមព្រឿងៗមួយរំពេច
«ប៉ិវ»
«ភីTor» ប៉ិវដើរទៅអោបTor វេនីសទារចុះពីដៃទៅអោបពូគេដែរ
«ខ្សឺត នឹកណាស់» Torថើបប៉ិវមួយខ្សឺតនិងវេនីសមួយខ្សឺតធ្វើឱ្យបៃបិនបើកភ្នែកធំៗ
«ហ៊ឹក» បៃបិនធ្វើភ្នែកឡើងគឃ្លើនតាមមើលពួកគេអោបគ្នា
«ប៉ិវបងឃ្លានហើយ» បៃបិនធ្វើមុខក្រម៉ូវដាក់ប៉ិវ
«តោះពួកយើងទៅញាំអីសិនបងទើបមកពីហត់ផង»
«បងក៏ហត់ដែរ» បៃប៉ិនដើរមកជ្រែកពួកគេរួចអោបស្មារបស់ប៉ិវយ៉ាងហួងហែង
«ហត់អីនអូនឃើញបងគេងរហូត»
«បងចាញ់នោះអីបានជាវាងងុយគេងរហូតបែបនេះ អូនមិនអាណិតប្តីខ្លះទេអីដែលត្រូវក្អួតរាល់ព្រឹក ថ្ងៃឡើងក៏ត្រូវទៅធ្វើការ យប់ឡើងត្រូវមើលថែកូននិងប្រពន្ធជាពិសេសទៀត រាល់យប់នោះអី»
«បងនិយាយអីនឹង»
«និយាយការពិតនោះអីប្តីហ៊ានលះបង់គ្រប់យ៉ាងឱ្យតែប្រពន្ធសប្បាយចិត្ត»
«បានហើយអូនស្តាប់ហើយញាំបាយលែងចង់ចូល»
«ធ្វើបាបបងទៀតហើយ» គេនិយាយទាំងតូចចិត្ត
«ហាហាហាអូនធ្វើលេងតើ អង្គុយមកញាំអូនបញ្ចុកបង អាណិតណាស់មើលហ៎ស្លក់មុខអស់រលីង»
Torបានត្រឹមគ្រវីក្បាលមើលពួកគេម្ញិកម៉្ញក់ដាក់គ្នាថ្ងៃពិសេសបានមកដល់
ថាប៉ិវមានអារម្មណ៍បុកពោះភ័យនិងរំភើប បើបៃបិនវិញជ័រដៃអស់ហើយធ្វើអីមិនសូវត្រូវកុំតែបានTorជួយគ្រប់គ្រងកម្មវិធីទេកុំអីវ៉ល់ បើកូនកំលោះគិតតែដើរទៅដើរមកចឹងចូលមកក្នុងកម្មវិធី ខ្យល់បក់ឡើងត្រសៀកមនុស្សម្នាក់សើចក្ខាក់ក្អាយលាយលំជាមួយសម្លេងដូរតន្រ្តី
កូនកំលោះដើរទៅកាន់វេទិកាឈរជិតលោកអាចារ្យរង់ចាំកូនកំលោះ(ប៉ិវ)ដើរចេញមក
ដៃរបស់បៃប៉ិនត្រជាក់ព្រមទាំងបែកញើសតិចៗ
សម្លេងទះដៃបន្លឺឡើងសម្លេងភ្លេងក៏ចាប់ផ្តើមលេងពេលវេនីសដើរបាចផ្កាមុខប៉ិវ បៃបិនរលីងរលោងទឹកភ្នែកមើលទៅកាន់ប៉ិវ គេជាមនុស្សដែលសំណាងបំផុតដែលអាចគ្រប់គ្រងនិងចំណាយពេលវេលាមួយជីវិតជាមួយប៉ិវកាន់ដៃគ្នាដល់ចាស់សក់ស្កូវ
ប៉ិវក៏រំភើបណាស់ដែលទឹកភ្នែកហូរជោគថ្ពល់
បៃបិនហុចដៃទទួលប៉ិវមកឈរជិត បន្ទាប់ពីលោកអាចារ្យនិយាយចប់ពួកគេបំពាក់ចិញ្ចៀនឱ្យគ្នារួចថើបគ្នាយ៉ាងផ្អែមល្អែម
«បងជាមនុស្សដែលមានសំណាងជាងគេក្នុងលោកនេះអូនដឹងទេ»
«អូនស្រលាញ់បងបំផុត»
«បងក៏ស្រលាញ់អូនស្រលាញ់លើសអ្វីទាំងអស់»
«អូនក៏លាញ់ម៉ាមីដេតឌីដែរ» គ្រប់គ្នានាំគ្នាសើចកិលដោយសារទឹកមុខក្រមិចក្រមើមរបស់វេនីស សម្លេងកាំជ្រួចបាញ់ក៏បន្លឺឡើង
«បងសន្យាថាបងនឹងធ្វើជាប្តីនិងឪពុកម្នាក់ដល់កូនៗ និងគ្រួសាររបស់យើង» ប៉ិវអោបបៃបិនយ៉ាងមានសុភមង្គល គេអរគុណព្រហ្មលិខិតដែលផ្តល់ឳកាសឱ្យគេបានមកជួបបៃបិន🖤💙ចប់
អរគុណអ្នកទាំងអស់គ្នាដែលតែងតែគាំទ្ររឿងខ្លីរបស់ខ្ញុំ ហើយខ្ញុំពិតជាអរគុណណាស់សម្រាប់ការចូលចិត្តអ្នកទាំងអស់គ្នា ការvote និង comment ហើយសុំទោសចំពោះការអាប់ដេតយឺត ហើយខ្ញុំសង្ឃឹមថាអ្នករីករាយនឹងរឿងខ្លីផ្សេងទៀតរបស់ខ្ញុំដែលខ្ញុំកំពុងសរសេរ។ សម្រាប់រឿងនេះវាអាចនឹងបញ្ចប់ដោយខ្លីឬអាចនឹងភ្លាវបន្តិចនិយាយទៅអ្នកសរសេរនេះគ្មានជំនាញអីទេគ្រាន់ថាស្រលាញ់ពួកគាត់ខ្លាំងពេកទៅបែកគំនិតសរសេរជាប់មករហូតនឹង😂
ម្តងទៀតខ្ញុំចង់អរគុណអ្នកទាំងអស់គ្នា💙🖤 luve ya all🫶Bible💙🖤Build
I really hope that they are together, and no matter what happens and no matter what people say they support and believe each other. We cannot predict the future what will happen between them but I just hope that they will be the best couples, and they will be on each other side forever and ever 💙🖤
thank you everyone for always supporting my short story, and I really appreciate all the love, vote and comments. And sorry for late updates and I hope that you enjoy my other short story that I am writing. Once again, I want to thank you all💙🖤 luve ya all🫶
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Kurzgeschichtenស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...