5ឆ្នាំមុន
ដោយសារមានបញ្ហាក្នុងគ្រួសារធ្វើឱ្យBibleមានអារម្មណ៍ស្មុគស្មាញជាខ្លាំងដោយសារតែអ្នកមីងរបស់គេចាប់បានថាស្វាមីខ្លួនមានស្រី គាត់ក៏រត់ពីអាមេរិចមកឱ្យគេជួយ ហើយវាពិតជារឿងដែលធ្វើឱ្យគេមានអារម្មណ៍ស្រ្តេសនិងតប់ប្រមល់ខ្លាំងបំផុតក្នុងជីវិតរបស់គេ ដូចពេលនេះអញ្ចឹង
"បងសុំអង្វរ បងនឹងមិនមានស្រីខាងក្រៅទៀតទេ ពួកយើងត្រូវគ្នាវិញទៅ"
"ខ្ញុំលែងជឿលោកហើយ លោកឃើញខ្ញុំមិនមាត់ៗក៏បានចិត្ត អីលូវខ្ញុំអស់ទ្រាំហើយ ពួកយើងលែងលះទៅ"
សម្លេងឈ្លោះប្រកែកគ្នាឡើងត្រហឹងពេញបន្ទប់ ហើយអ្នកដែលត្រូវឈឺក្បាលនុសគឺBibleដែលកំពុងអង្គុយនៅកណ្តាលគេនឹងតែម្តង
"បងដឹងកំហុសហើយ"
"ឈបយនិយាយទៅថ្លង់ណាស់""បានហើយ ឈប់ប្រកែកគ្នាទៅ ខ្ញុំថាអ្នកទាំងពីរឆាប់ផ្តិតមេដៃលែងលះទៅ ខ្ញុំធុញហើយ" Bibleស្រែកឱ្យពួកគេ ដោយចាស់ៗហើយនៅតែធ្វើចរិកកូនក្មេងទៀត បើជ្រុលថាលែងហើយនៅប្រកែកតវ៉ានៅនឹងហើយ
"Honeyចង់បោះបង់គេចោលឬ បានមីងស៊ីញ៉េក៏បាន តែហាមរត់ចោលមីងណា"
"Honeyសម្រេចចិត្តច្បាស់ឬនៅបើច្បាស់ហើយស៊ីញ៉េទៅ ខ្ញុំចង់ទៅជួបប្រពន្ធខ្ញុំពេញទំហឹងហើយ ទូរសព្ទក៏យកលាក់ទៀត បើប្រពន្ធខ្ញុំរត់ចូលមីងទទួលខុសត្រូវច្បាស់ណាស់"
"សុំទោស ស៊ីញ៉េក៏បាន"
"តែបងមិនព្រម អូនស៊ីញ៉េតែម្នាក់ឯងទៅ" និយាយចប់ប្តីគាត់ក៏ដើរចេញទៅទាំងងក់ងរ ចំណែកមីងរបស់Bibleបានត្រឹមតែយំព្រោះគាត់ខឹងដែលប្តីលួចមានស្រីរហូតហើយមិនព្រមដោះលែងគាត់ទៀត
"ម៉ោះ បានហើយឈប់យំទៅ Honey" Bibleនិយាយលួងលួងមីងរបស់គេ
"ចង់ញាំអីhoney?"
"ញាំអីក៏បានដែរ តោះឃ្លានហើយ"
ទម្រាំតែលួងលោមគាត់រួចកណ្តាលអាធ្រាតល្មម ដោយសារតែហត់ហើយអារម្មណ៍មិនសូវល្អផងក៏មិនហ៊ានទៅរកBuild ខ្លាចនាំឱ្យកូននិងប្រពន្ធស្រ្តេសតាមដែរ ណាមួយឱ្យតែបានជួបBuildគេមិនចង់ត្រឹមតែគេងអោបគ្នាធម្មតាទេគេចង់បានលើសពីនឹង3-4ថ្ងៃកន្លងផុតទៅ
"អេ ហេតុអីមិនឃើញប្រពន្ធខ្ញុំទាក់មកបែបនេះ" Bible រអ៊ូតិចៗ
"អៅ ចុះអ្នកប្រុសBuildទើបតែមកជួបចៅហ្វាយប៉ុន្មានថ្ងៃមុនតើ ហើយចៅហ្វាយអត់ដឹងរឿងគ្រួសារអ្នកប្រុសBuildកំពុងតែកាន់កាប់ដោយអ្នកដទៃទេឬ?" លេខាសួរបែបឆ្ងល់ ប្តីម៉ាកអីអត់ដឹងរឿងប្រពន្ធសោះចឹង
"ដោយសារតែពួកគាត់បានយើងទៅជាភ្លើបែបនេះ រំសាយការប្រជុំទាំងអស់ខ្ញុំទៅរកប្រពន្ធរបស់ខ្ញុំ" និយាយចប់Bibleដើរស្ទើរតែដូចរត់ចេញពីក្រុមហ៊ុនទៅ
ខណះពេលគេកំពុងបើកឡានគេព្យាយាមចុះតេទៅរកBuild ប៉ុន្តែគេមិនលើកសោះ
"ចង្រៃយក មានរឿងអីកើតឡើងខ្លះទៅនេះ អូនត្រូវចាំបងណា" Bible បន្ថែមល្បឿន100 100ធ្វើយ៉ាងណាឱ្យតែបានឆាប់ទៅដល់ផ្ទះBuild
គេចុះពីឡានរត់សម្តៅទៅរកសន្តិសុខ
"អ៊ំ Buildនៅដែរទេ បើកទ្វារឱ្យខ្ញុំបន្តិច ខ្ញុំប្រញាប់ទៅរកBuild"
"លោកប្រុស គ្រួសារអ្នកប្រុសBuildចាកចេញអស់ហើយ ពួកគាត់ជួលផ្ទះឱ្យអ្នកដទៃនិងស្នើរសុំឱ្យទុកអ្នកធ្វើការនៅទីនេះទាំងអស់ព្រោះពួកខ្ញុំចាស់ៗហើយពិបាករកការងារថ្មីណាស់"
"មិនអាចទេ ហេតុអីគេមិនប្រាប់ខ្ញុំ? តើពួកគេទៅទីណា?"
"ពួកខ្ញុំមិនដឹងនោះទេ ព្រោះពួកគាត់មិនប្រាប់"
"អរគុណហើយអ៊ំ"
Bibleនៅតែព្យាយាមចុចទៅរកBuildតែគ្មានការឆ្លើយតប
ដៃម្ខាងចុចទាក់ទងទៅBuildដៃម្ខាងទៀតកាន់ចង្កូតទាំងចិត្តអន្ទះសារចង់ជួបប្រពន្ធនិងកូន
"មិនគួរទេ ឯងឆ្កួតណាស់ ម៉េចក៏ទុកប្រពន្ធចោលមិនខ្វល់បែបនេះ អាល្ងង់" ស្របពេលដែលកំពុងតែជេរខ្លួនឯងគេជាន់បន្ថែមល្បឿនលឿនដូចហោះ
"ហ៊ើយយយ"
ប៉ឹងងប្រ៉ាវវវវវវគ្រប់យ៉ាត្រូវបានងងឹតសូន្យឈឹងBibleមិនបានឃើញពន្លឺអីក្រៅពីភាពងងឹត និងលឺតែឡានសារ៉ែនត្រហឹងអឹងក
នេះជាមូលហេតុដែលធ្វើឱ្យBibleបានរលប់Buildចេញពីខួរក្បាលទាំងអស់
នៅក្នុងមន្ទីរពេទ្យ
"គ្រូពេទ្យក្មួយខ្ញុំយ៉ាងម៉េចហើយ ហ៊ឺៗៗៗ"
"អ្នកជម្ងឺផុតពីគ្រោះថ្នាក់តែដែលធ្ងន់ធ្ងរបំផុតនោះគឺក្បាលនិងភ្នែករបស់គេ ពួកយើងនឹងធ្វើCT ស្កេនខួរក្បាលគាត់នឹងពិនិត្យរបួសសផ្សេងទៀត"
"ហ៊ឺៗៗ អរគុណគ្រូពេទ្យ"មួយសប្តាហ៍កន្លងផុតទៅ
«ពេលវេលាតែងតែដើរមុនយើងជានិច្ច ដូច្នេះបើយើងចេះក្តោបក្តាប់ឳកាសសាងអនុស្សារីយ៍ជាមួយមនុស្សនៅជុំវិញខ្លួនឱ្យបានច្រើន»
"Build Build"
"Honeyដឹងខ្លួនវិញហើយយ ហ៊ឺៗៗៗ មីងភ័យណាស់ដឹងទេ"
"អូយឈឺក្បាលខ្លាំងណាស់"
"គ្រូពេទ្យៗៗៗ" អ្នកមីងរបស់Bibleស្រែកពេញមន្ទីរពេទ្យលន់ឡើងទ្រហឹងដល់ថ្នាក់ពេទ្យត្រូវរត់មកឃាត់ព្រោះរំខានដល់អ្នកជម្ងឺផ្សេងទៀតបន្ទាប់ពីពិនិត្យរួច Bibleបានបាត់បង់ការចងចាំមួយចំនួន ពេទ្យបានពន្យល់ប្រាប់ថាជួនកាលដោយសារយើងស្រលាញ់មនុស្សម្នាក់ខ្លាំងពេកទើបប្រែក្លាយទៅជាបាត់ការចងចាំមួយផ្នែករវាងពួកគេទាំងពីរ ឬពេលខ្លះមកពីគេឈឺចាប់ខ្លាំងពេកទើបមិនចង់ឱ្យមានការចងចាំរវាងពួកគេក៏ថាបាន ចឹងមានតែBibleខ្លួនគេទេដែលអាចស្វែងរកចម្លើយមួយនេះនេះបាន ប៉ុន្តែយ៉ាងក៏គេតហរូវមកទទួលការព្យាបាលជាប្រចាំនៅទីនេះដែរ
"មកពីមីង មកពីមីងកុំអីឯងក៏មិនត្រូវជួបរឿងបែបនេះដែរ ចុះប្រពន្ធឯងរកគេឃើញដែរទេ?"
"ប្រពន្ធ? ខ្ញុំមានប្រពន្ធឬ?"
"ឯងជាអ្នកប្រាប់យើងមុនជួបគ្រោះថ្នាក់ថាឯងកុំតាមរកប្រពន្ធកូនព្រោះគ្រួសារគេមានបញ្ហា"
"ហេតុអីខ្ញុំមិនចាំសោះចឹង"
"កុំអាលគិតអីសម្រាកសិនទៅ ចាំមកទទួលការព្យាបាលជាមួយគ្រូពេទ្យគេជំនាញប្រាកដជាអាចជួយឯងបាន"មួយឆ្នាំទៅពីរឆ្នាំ
ពីរឆ្នាំទៅបីឆ្នាំ
បីឆ្នាំទៅបួនឆ្នាំ
បួនឆ្នាំទៅប្រាំឆ្នាំ
Bibleតែងតែមានអារម្មណ៍ថាបេះដូងគេល្ហល្ហេវខ្វះអីម្យ៉ាង
Bibleក្លាយទៅជាមនុស្សគ្មានការចងចាំទាក់ទងន២ងBuildនិងកូនសោះ រហូតដល់ពេលមកនិយាយរឿងធ្វើអាគារដែលចង់សាងសង់នោះឯងអារម្មណ៍ពេលដែលគេបានជួបBuildដំបូងគឺគេមានអារម្មណ៍ថាបេះដូងគេលោតស្ទើរតែធ្លាយចេញពីទ្រូង អារម្មណ៍នឹករលឹកតែគ្មានការចងចាំសូម្បីតែបន្តិចទាក់ទងនឹងក្មេងដែលឈរចំពោះមុខគេ
មីនៗខ្ជិលណាស់សរសេរតម្តងហើយណា😂
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Historia Cortaស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...