Buildដើរទៅដើរមកៗឡើងវេនីសវិលមុខ
"មី"
"បាទ"
"អូនចង់ញាំអាយស្រ្គីម"
"អឹមមម"
"មី"
"បាទ"
"ថាចង់ញាំអាយស្រ្គីម"
"កូននេះម៉ែពុងតែរកផ្លូវរត់វាគិតតែឃ្លាន"
Buildរអ៊ូង៉ូវៗ តែក៏ដឹងដៃវេនីសទៅញាំអាយស្រ្គីម
គ្រាន់តែដើរដឹកដៃវេនីសពាក់ឈុតគេងពេទ្យសម្រស់របស់Buildឡើងឆ្វាចដោយសារតែគេឡើងសាច់ត្រលុកត្រលន់ពេលមានផ្ទៃពោះនេះមួយអាទិត្យហើយដែលBuildគេចអត់ចង់ទៅផ្ទះវិញខ្លាចជួបBible ខ្លាចគេត្រលប់មកវិញបែកការថាគេមានផ្ទៃពោះ
"វេនីស យើងលេងបិទពួនជាមួយអ្នកផ្ទះល្អទេ យើងលួចទៅដើរលេងកុំឱ្យគេដឹងចឹងហាស កូនថាម៉េចដែរ?"
"តិចដេតឌីវៃមីៗទៅ"
"កុំឱ្យដេតកូនចាប់បានទៅ"
"អឺ កូនចូលចិត្តញាំគ្រឿងសមុទ្រត្រូវទេ ពួកយើងទៅលេងសមុទ្រទៅ" Buildប្រឹងបញ្ចុះបញ្ចូលវេនីស
"ហឹមមម វេនីសគិតមើលសិន"
"យី កូននេះវាចេះគិតមើលសិនតាំងកាល"
"អូនយករសជាតិសូកូឡា"
"មី យករសជាតិស្រ្តបឺរី😛" ពួកគេនាំគ្នាប្រលែងគ្នាមុខកន្លែងលក់ការ៉េមដូចពួកម៉ាក អីដែលសំខាន់Buildប្រឹងបញ្ចុះបញ្ចូលវេនីសរឿងរត់រហូតខ្លាចកូនតាមឪជាងគេចូលទៅដល់បន្ទប់សម្រាកវិញBuildក៏តេទៅអ៊ំមេផ្ទះឱ្យជួយរៀបខោអាវគេដាក់មួយវ៉ាលីនិងគ្រឿងប្រើប្រាស់ប្រចាំថ្ងៃ
គេសម្រេចចិត្តថាអត់ទៅវិញទេ គេដេកនៅនឹងពេទ្យនឹងត ណាមួយមិនមែនលុយគេផងចឹងមានរឿងអីត្រូវខ្វល់
ដោយអ៊ំមេផ្ទះមិនហ៊ានជាមួយប្រពន្ធចៅហ្វាយក៏យល់ព្រមរៀបចំតាមBuildសុំទាំងបង្ខំព្រោះBibleមិនទាន់ចេញពីពេទ្យនៅឡើយ3អាទិត្យមុន
Bibleកំពុងតែបើកឡានមកផ្ទះវិញគេក៏ឆ្លៀតទៅទិញម្ហូបសម្លថៃដែលBuildចូលចិត្តនិងរអ៊ូឱ្យគេទិញឱ្យញាំរហូត ដល់ពេលគេមានពេលក៏គិតថាទៅទិញឱ្យប្រពន្ធញាំក្រែងលលួងបានកូនមួយ
ចៃដន្យអាក្រក់អីគេឃើញក្រុមស្ទាវមួយក្រុមកំពុងតែវាយធ្វើបាបជំរិតលុយពីអ៊ំចាស់ម្នាក់គេក៏ទៅជួយ គេស្មានតែរឿងវាចប់តែប៉ុណ្ណឹង ស្រាប់តែពេលគេត្រលប់មកផ្ទះវិញពួកវាជិះម៉ូតូដេញតាមគេពេញផ្លូវថែមទាំងវាយកញ្ចក់ឡានគេទៀតផង ទើបបានជាគេត្រូវជួបឧបទវហេតុបុកនឹងដើមឈើធ្វើឱ្យបែកក្បាលដេរ5ថ្នេរ(ប្រឌិតតិចៗឆាប់ចប់)
គេហាមមិនឱ្យប្រាប់Buildខ្លាចBuildបារម្ភ តែគេមិនដឹងថាកាលដែលលាក់រឿងនេះធ្វើឱ្យBuildរៀបគម្រោងរត់គេចម្តងទៀត😂
"មី ពេលណាដេតមកវិញ?"
"មី ម៉េចដឹង មីឈប់និយាយរកគេហើយ"
"ចាំមើលប្រាប់ដេត"
"ប្រាប់ទៅ"
"មី!!!អូនខឹង"
"ប្រកែកអត់ឈ្នះខឹង"
គ្រាន់តែបានលឺចឹងវេនីសយំអានៀលដីព្រោះខឹងនឹងម៉ែរបស់គេ
"អេ មីនិយាយលេងតើ ងើបមកណាៗមីសុំទោស"
"ហ៊ឺៗៗៗៗៗ"
"Buildរកទុក្ខដាក់ខ្លួនណាស់ឯង" គេរអ៊ូបណ្តើរពរវេនីសនៅលើចង្កេះដែលយំនៅឡើយគ្រាន់មកដល់Buildអស់កម្លាំងទន់ខ្លួនគេលក់បាត់ គេចង់តែគេងពេលទម្ងន់កូនក្រោយនេះ ខ្ជិលក៏ខ្ជិល ញាំក៏ច្រើន
"មីៗ គេងបាត់ហ៊ឺៗៗៗ" វេនីសយំដេកជិតBuildតែមិនយូរប៉ុន្មានគេគេងលក់ដែរទៅ
ល្ងាចឡើង
"អ្នកប្រុសត្រលប់ទៅសម្រាកនៅផ្ទះវិញទៅហី"
"អត់ទេ ខ្ញុំចង់នៅទីនេះមួយរយះពេលសិន"
"ចុះបើលោកប្រុសសួរតើឱ្យពួកខ្ញុំធ្វើយ៉ាងម៉េចទៅ?"
"គេមិនខ្វល់ស្រាប់ទៅហើយ"
"កុំនិយាយបែបនេះលោកប្រុសស្រលាញ់អ្នកប្រុសខ្លាំងណាស់ដឹងទេ"
"ស្រលាញ់បាត់ទៅឡើង៣អាទិត្យនេះហៅថាស្រលាញ់ឬ?" Build និយាយក្នុងចិត្ត
"គេមិនខ្វល់នឹងខ្ញុំទេអ៊ំជឿទៅ"
អ៊ំស្រីពិបាកចិត្តចង់ស្ទះទៅហើយ មួយរយះនេះគាត់សង្កេតថាBuildពូកែប្រកែកតវ៉ាហើយមិនសូវស្តាប់ហេតុផលដូចមុនសោះ
"និយាយអញ្ចឹងអ៊ំមានទិញម្ជូរឱ្យBuildទេ" Buildដែលទើបតែមុខក្រម៉ូវតវ៉ាវារឿងBibleមុននេះ អីលូវប្រែជាម្ញិកម្ញ៉ក់ដាក់គាត់វិញ ហ៊ើយយមនុស្សចាស់តាមមិនទាន់ទេ
"នៅទីនេះអ្នកប្រុស ហូបស្មានឹងតិចឈឺពោះ"
"ឆ្ងាញ់ណាស់"
"អត់ជូរទេហ៎"
"ផ្អែមសឹងអី អ៊ំហូបមើល" គ្រាន់គាត់ដាក់មួយមាត់ជូរចង់លេចនោម
"ជូរណាស់ អ្នកប្រុសហូបម្ជូរដូចអ្នកមានទម្ងន់ហើយ"
"អ៊ំកុំមាត់" គេធ្វើដៃស៊ីស៊ូតដាក់អ៊ំស្រីមាត់ស្រួចៗ
"អូយវិលមុខ អាកប្បកិរិយាអីគេចេះ"
🥹😂
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Short Storyស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...