វគ្គទី16

540 79 8
                                    

Build អង្គុយធ្វើមុខក្រៀមក្រំដោយពេលនេះគេអង្គុយញំបាយល្ងាចតែ2នាក់វេនីសតែប៉ុណ្ណោះ និយយរួមគឺបាត់ដំណឹងរបស់Bibleអស់ជាង2សប្តាហ៍ទៅហើយ

«ឬបងត្រលប់ទៅរកក្រុមគ្រួសារបងវិញហើយ ហេតុអីខ្ញុំមានអារម្មណ៍ឈឺចាប់បែបនេះ» ទឹកភ្នែករបស់Buildហូរចុះមកប៉ុន្តែគេជូតចេញយ៉ាងលឿនខ្លាចវេនីសឃើញ
"នីសៗ នឹកដេតឌី ដេតឌីនៅឯណាទៅម៉ាៗ?"
"ដេតជាប់រវល់ កូនញាំបាយហើយអាងធ្វើកិច្ចការផ្ទះណា"

បន្ទាប់ពីបំពេរវេនីសឱ្យគេងហើយ គេសំដៅទៅរកបន្ទប់គេងទាំងអារម្មណ៍ស្រងេះស្រងោច
គេសម្លឹងមើលពូកដែលតែងតែមានរូបគេនិងBibleគេងអោបគ្នា បែរជាទទេរស្អាត Buildមានអារម្មណ៍ហត់ក្នុងការស្រលាញ់Bible ខ្លាំងណាស់ គេចង់ចាកចេញទៅឱ្យបាត់ពីទីនេះ វាមិនចង់មានវត្តមានរួមជាមួយប្រុសម្នាក់នោះទៀតទេ Buildដេកយំអោបកន្លែងដែលជាកន្លែងBibleគេង

"ហេតុអីបងធ្វើបែបនេះដាក់អូន បងក្បត់អូនម្តងហើយម្តងទៀត ហ៊ឺៗៗ បងចង់ឱ្យអូនឈឺដល់ថ្នាក់ស្លាប់មែនទេបានបងអស់ចិត្ត"
Buildយំរហូតដល់គេងលក់ 😭

ព្រឹកឡើង

សម្លេងក្អួតបន្លឺឡើងក្នុងបន្ទប់របស់Build
"ម៉ាៗ អួត ម៉ាឈឺៗហើយ ចាំអូនជូនទៅពេទ្យ"
"វេនីសទៅហៅអ៊ំស្រីមេផ្ទះបានទេ ម៉ាងើបអត់រួចទេ"
"ចាំតិច" វេនីសរត់ទៅត្រុយ

"យ៉ាងម៉េចហើយអ្នកប្រុស"
"អ៊ំស្រី ខ្ញុំឈឺក្បាលណាស់ ក្លិនអីនឹង អ៊ួកកកក"
"ខ្ញុំថាពួកយើងទៅពេទ្យទៅ ចាំបន្តិច"
មិនយូរប៉ុន្មានថៅកុងមកជួយគ្រាBuildយកទៅពេទ្យដោយសារតែគេក្អួតឡើងទន់ខ្លួនទៅហើយ

"ខ្ញុំគួរតែប្រាប់លោកBible ទៅ អត់ទេទៅមន្ទីរពេទ្យដែលលោកBibleកំពុងសម្រាកតែម្តងទៅ"
"តែអ្នកស្រីប្រាប់ថា..."
"ទៅៗជឿខ្ញុំ"
"ចឹងក៏បាន"
Build និងវេនីសមិនអីពួកគេនិយាយអីទេ ព្រោះកំពុងវិលវ៉ល់ពេញនឹង

"អ្នកប្រុសទ្រាំបន្តិចទៅណាពួកយើងមកដល់មន្ទីរពេទ្យហើយ"
Buildក្អួតតាមផ្លូវឡើយស្ទើរតែសន្លប់ទៅហើយ សម្លេងចេចចាចពេញនឹងមានទាំងសម្លេងយំរបស់វេនីសផង អ៊ំស្រីមេផ្ទះ ពូថៅកុងឡាន ធ្វើឱ្យមនុស្សគ្រប់គ្នាសម្លឹងមកមើលពួកគេ

"អញ្ជើញអង្គុយសិនទៅ សូមរង់ចាំខាងក្រៅ" ពួកគេទាំងបីអង្គុយទាំងអន្ទះអន្ទែងនៅខានមុខបន្ទប់ពិនិត្យ ម្នាក់សុទ្ធតែគិតថាBuildប្រហែលជាពុលចំនីអាហារធ្ងន់ធ្ងរបើក្អួតម្លឹងៗ

នៅក្នុងបន្ទប់ពិនិត្យ

"អ្នកជម្ងឺមានញាំអាហារអីដែលហួសដឺលេដែលទេ?"
"អត់ទេបាទ"
"ចុះអាហារសល់ឬផ្អូម?"
"អត់នោះទេ"
"អញ្ចឹង ពួកយើងនឹងជួសឈាមពិនិត្យមើលបន្ថែម"
"បាទ"
"អ្នកជម្ងឺអាចប្រាប់អាការះដល់ពួកយើងបានដែរទេ?"
"ខ្ញុំមានអារម្មណ៍វិលមុខ ឈឺក្បាល និងធុំក្លិនអីចង់តែក្អួត"
"ចាស សូមចាំមួយភ្លែត"

អ្នកគ្រូពេទ្យមិនទាន់ហ៊ានឱ្យថ្នាំអ្វីទៅBuildទេ ដោយសារគាតើមិនទាន់ដឺងថាអ្នកជម្ងឺកើតអ្វីឱ្យប្រាកដ សម្រាប់Buildគេរៀងគ្រាន់
បើជាងមុនបន្តិចដោយសារតែមុននេះគេធុំក្លិនម្ហូបដែលជាប់នៅនឹងខ្លួនអ៊ំស្រីមេផ្ទះទើបធ្វើឱ្យគេក្អួតយកងាប់យករស់បែបនេះ។

ពួកគេប្តូរBuildឱ្យទៅសម្រាកនៅបន្ទប់សម្រាកសិន ចាំស្តាប់លទ្ធផល ណាមួយគេនៅតែវិលមុខមិនទាន់បាត់ទៀត

ប៉ុន្មានម៉ោងកន្លងផុតទៅ

"សួស្តី អ្នកជម្ងឺនៅតែម្នាក់ឯងទេហ៎"
"បាទ ពួកគាត់ទៅផ្ទះយកសម្លៀកបំពាក់ហើយទើបត្រឡប់មកវិញ"
"ចា៎"
"ចេញលទ្ធផលហើយមែនទេអ្នកគ្រូពេទ្យ"
"ចាស គឺថា សូមចូលរួមអបអរផងពេលនេះលោកកំពុងតែមានទម្ងន់បាន៤សប្តាហ៍ហើយ"
"ថាម៉េច មិនពិតទេ មិនអាចទេ"
"សម្រួលអារម្មណ៍សិនទៅ"
"ហ៊ឺៗៗៗ អ្នកគ្រូពេទ្យ អ្នកគ្រូជួុយលាក់ឱ្យខ្ញុំផងបានទេ កុំប្រាប់អ្នកណាគេ ខ្ញុំសុំអង្វរ មិនដូច្នេះទេគេប្រាកដជាដណ្តើមកកូនរបស់ខ្ញុំទៅ រស់ជាមួយគ្រួសារថ្មីរបស់គេមិនខាន" Build យំផងចាប់ដៃរបស់អ្នកគ្រូពេទ្យអង្រួនផង
"ស្ងប់ចិត្តសិនទៅ មិនអីទេ បើលោកមិនចង់ឱ្យអ្នកណាដឹងពួកខ្ញុំនឹងជួយលាក់ជូន ឈប់យំទៅ"
"អរគុណហ៊ឺៗៗ"
"ចឹងខ្ញុំនឹងយកថ្នាំបំប៉នមកឱ្យណា ឈប់យំទៅ ខ្ញុំមិនប្រាប់អ្នកណានោះទេ"

Build យំហើយយំទៀត
"តើគួរធ្វើបែបណាទៅហ៊ឺៗ ខ្ញុំដើរដល់ផ្លូវទល់ហើយមែនទេ"
គ្រប់យ៉ាងនឹងត្រូវបញ្ចប់យ៉ាងណាទៅ នើគេនៅមានតែការឈឺចាប់ បើចង់ចាកចេញក៏ដើរដល់ផ្លូវចុងបញ្ចប់
"តើបងពិតជាទៅរកគ្រួសារបងវិញពិតមែនទេ ហ៊ឺៗៗ នើមិនស្រលាញ់ហេតុអីក៏មិនដោះលែងអូននិងកូនទៅ អូនហត់ខ្លាំងណាស់"

😢សួស្តីអ្នកទាំងអស់គ្នា មីនៗមានអារម្មណ៍ថាខ្លួនខ្ជិលពេកសរសេរអត់សូវបានក្បោះក្បាយសោះ តែចាំមើលបើឆ្លៀតបានមីនៗនឹងកែសម្រួលវគ្គទី16&17ម្តងទៀត
តែសរសេរយូរៗទៅចង់តែសរសេរជាសៀវភៅទេ😂ទុកជាអនុស្សាវរីយ៍

Love or Hate / ស្អប់ ឬ ស្រឡាញ់Where stories live. Discover now