ប៉ារបស់Build និង Bible
"ឯងច្របាច់ដៃកូនយើងឬ?"
"សុំទោស ខ្ញុំគ្មានបំណងទេ"
ផាច់ ផាច់
Bibleស៊ី2កំភ្លៀងឡើងបែកមាត់"Bible ចំណុចដែលយើងគួរតែបញ្ជាក់ជាមួយឯងមួយគឺ បើឯងហ៊ានតែប្រើអំពើហឹង្សាលើកូនយើង សូម្បីឆ្អឹងក៏យើងមិនទុកដែរ"
"ខ្ញុំសុំទោស"
"ហើយមុននឹងមានរឿងអី ព្រឹកនេះយើងឃើញគេងអោបគ្នានៅឡើយ"
Bibleនិយាយតាមដំណើររឿងហើយក៏ប្រាប់ការពិតទៅគាត់ថាគេមិនទាន់ច្បាស់នឹងខ្លួនឯងថាស្រលាញ់Buildឬអត់ទេ គេសុំនិយាយការពិតថាពីមុនគេមិនដែលមានចិត្តស្រលាញ់ប្រុសទេ ចឹងហើយគេមានអារម្មណ៍ច្របូកច្របល់ពេលBuildចូលមកជីវិតគេ មួយវិញទៀតគេមិនចូលចិត្តពេលBuildនៅជិតTorទេប៉ារបស់Buildដឹងខ្លះពីBible គាត់មិនបន្ទោសគេទាំងស្រុងទេ តែក៏គម្រាមគេខ្លះដែរ
"ចាប់ពីពេលនេះតទៅយើងតាមចិត្តBuildបើគេទទួលយកឯងយើងក៏ព្រមតែបើគេមិនចង់យើងក៏មិនជំទាស់ តែលើកនេះប្រហែលជាពិបាកបន្តិចហើយព្រោះយើងមិនដែលខឹងខ្លាំងបែបនេះទេ"
"លោកពូជួយខ្ញុំផងទៅ ខ្ញុំមិនចង់ឱ្យគេស្អប់ខ្ញុំទេ"
"ឯងជាអ្នកចងដូច្នេះស្រាយខ្លួនឯងទៅ"គាត់ព្យាយាមបន្ធូរបន្ថយជាមួយBibleខ្លាំងណាស់ហើយព្រោះបើជាកូនអ្នកផ្សេងនឹងត្រូវធ្ងន់ជាងនេះមិនខាន។
Buildកំពុងតែអូសវ៉ាលីសម្តៅទៅឡានរបស់Tor ស្រាប់តែមានឡានមួយចម្លែកមិនដែលឃើញជិះចូលមក
"បងBible?"
"Buildអូនធ្វើចង់ទៅណា?"
"B..ខ្ញុំទៅដើរលេង"
Bibleជ្រួញចិញ្ចើមក្រលេកមើលទៅទិសដៅBuildកំពុងមើល
"ហ៊ើយយយ"
"Buildទៅហើយ"
"បងទៅដែរ"
"បងមិនបានយកខោអាវមកផង"
"ចាំទៅទិញនៅទីនោះក៏បាន មកបងយួរឱ្យ"
"អេអអ Build មិនទាន់បានយល់ព្រមទេ"
"បងទៅជួយមើលថែអូន"
"ខ្ញុំម្នាក់មើលថែគេបានហើយ"
Bibleសម្លក់Tor តែគេមិនបានខ្វាយខ្វល់គេ គេដើរទៅយកវ៉ាលីពីBuildដាក់លើឡានរួចគេដឹកដៃBuildឱ្យចូលមកអង្គុយខាងក្រោយជាមួយគេធ្វើព្រងើយ"លែងទៅ Buildទៅអង្គុយខាងមុខជាមួយបងTor"
"អត់ទេ អង្គុយនៅមុខគ្មានសុវត្ថិភាពទេ" BibleគៀបដៃBuildជាប់ទោះគេរើក៏រើមិនរួច
"មនុស្សមុខក្រាស់"
YOU ARE READING
Love or Hate / ស្អប់ ឬ ស្រឡាញ់
Cerita Pendekស្អប់ / ស្រឡាញ់ ស្នេហាដែលកើតចេញពីមនុស្សតែម្ខាងវាពិតជាឈឺចាប់ ណាស់... គេមិនដែលផ្តល់ឱកាស ហេតុអីនៅតែមានសង្ឃឹមមម??...