Movie 🔞💦

10.5K 145 1
                                    

"អឺស! អាស៎! អឺសៗ..."

"ជុងហ្គុក បងកំពុងធ្វើស្អីនិង??"សំលេងអ្នកណាគេណ៎ហោះទម្លុះទ្វាបន្ទប់ឮដល់ខាងក្នុងច្បាស់ដូចកញ្ចែគេផ្លុំក្បែរត្រចៀក ទាញភ្នែកអ្នកកំលោះប្រពន្ធមួយ រាងក្រាស់ឲ្យឡើងសស្លែត បែកញើសជោគថ្ងាស

"ហេតុអីមិនឆ្លើយ បងនៅខាងក្នុងមែនទេ ជុងហា៎ ឮអូនហៅឬអត់ <តុកៗ >ឆាប់បើកទ្វាឲ្យលឿន រាប់ពីមួយដល់បី ឆាប់ជាប្រញ៉ាប់បើមិនចឹង..."

ក្រាក...

សម្លេងញែតៗដូចម៉ែឆ្មាក៏ត្រូវកាត់ ជំនួសដោយទ្វាបើកទាន់ចិត្តមិនចាំឲ្យរាប់នាំតែខាតពេលយូរ រាងតូចច្រលឹងសាកសមជាតារាម៉ូដែលប្រចាំប្រទេស ទម្រង់មុខតូចសមឥតខ្ចោះរបស់ គីមថេយ៉ុង កំលោះកូនកាត់បារាំង-កូរ៉េ ដៃឆ្វេងស្ដាំលើកស្រាក់ចូលគ្នាដើរក្រឡឹងជុំវិញបន្ទប់ដែលឮសម្លេងចម្លែកមុននេះ បន្ទប់មកក៏មកឈប់ឈរសម្លឹងនៅខាងមុខរាងក្រាសរបស់ស្វាមី ដែលកំពុងឈរដងខ្លួនត្រង់ភ្លឹងដូចកំពុងគោរពទង់ជាតិ ញើសចាប់ផ្ដើមជ្រាបកាន់តែខ្លាំងទៅនៅពេលរាងតូចរបស់ភរិយាបណ្ដូលថ្លើមប្រម៉ាត់ដើរចូលកាន់តែកៀកកិតជិតកាយខ្ពស់ស្រឡះ

"អម្បាញ់មិញជាសម្លេងអ្វី?"

"ថេ អូន...អូនមកវិញ..."

"ឆ្លើយ!!!" <ម៉ែអើយជួយឪ> ជុងហ្គុកប្រលឹងហោះទៅស៊ីភីហ្សា ខណៈពេលដែលសម្លេងឆ្មាប្រែទៅជាខ្លាមួយរំពេច បបូមាត់ក្រាសចាប់ផ្ដើមញ័រចំប្រប់ រកចម្លើយឆ្លើងមិនទាន់បានផង វិនាទីក្រោយមកដើមដៃរឹងមាំពោពេញដោយសាច់ដុំហាប់ណែនរបស់រាងក្រាស់ក៏ត្រូវមូលឡើងអស់ទំហឹងមិនប្រណីម៉ាញិបណាឡើយ

"អូយៗ ឈឺៗ..."

"អូនសួរថាសម្លេងមុននេះជាសម្លេងស្អីហា៎..."មាត់និយាយដៃប្រឹងក្ដិចដើមដៃរឹងមាំ ក្រឺតណាស់ ក្នាញ់ណាស់អាប្ដីបានតែម៉ាត់ មុនការសុទ្ធតែសន្យាស្មោះតែអូនមួយដល់ការហើយមិចក៏... មិចក៏...ហ៊ឺយ!!អាប្ដីហេងសូយ!!! កម្ដៅឡើងរាប់ពាន់អង្សាមិនគិតថា មិនបាននៅផ្ទះតែបីម៉ោងសោះមកវិញបែជាឮរឿងឆ្គួតៗបែបនេះនៅក្នុងបន្ទប់រៀបការរបស់ខ្លួនសួថាអ្នកណាអាចទ្រាំបាន?

Short Novel 🔞Where stories live. Discover now