ភរិយាលោកប្រធានាធិបតី!(Part 8)
« យើងដឹង យើងមិនបានទ្រាំទេ យើងគ្រាន់តែបំពេញតាម តម្រូវការគេប៉ុណ្ណោះ បើសិនជាយើងបញ្ចប់ គេគឺមិនងាយ ទេ »
« បើឯងដឹងចឹងហើយ ហេតុអីក៏ឯងបណ្តោយ ?» យ៉ុនហ្គីដាក់កែវកាហ្វេចុះ ហើយនិយាយទៅកាន់មិត្ត ព្រមទាំងមានទឹកមុខ ព្រួយបារម្ភចំពោះមិត្តទៀតផង
« ព្រោះតែថ្មីៗនេះ គេចម្លែកណាស់ គេមិនដូចពីមុនទេ ទាំងអាកប្បកិរិយា ទាំងកាយវិការ ព្រមទាំងគេធ្វើអ្វី គឺខុសប្លែកពីមុន វាដូចជាមនុស្សម្នាក់ថ្មី ម្នាក់ទៀត យ៉ាងមិចក៏មិនដឹង យើងឲ្យអ្នកបម្រើក្នុងផ្ទះរបស់យើង តាមមើលសកម្មភាពរបស់គេ មិនឲ្យគេដឹងខ្លួនទេ ហើយពេលពួកគេរាយការណ៍ ប្រាប់យើង ក៏យើងមិនចង់ជឿដែរ ទើបតែបានឃើញផ្ទាល់នឹង ភ្នែក ក៏មិនចង់ជឿនឹងភ្នែកខ្លួនឯងទៀត»
« យើងចង់ដឹងថា តើគេនឹងធ្វើអ្វីបន្តទៀត ? ហ៊ឹម »
« អាជុងកុំបារម្ភអី យើងនឹងជួយឯង គេឧស្សាហ៍មកហាងកាហ្វេរបស់យើង ជាមួយមនុស្សប្រុសម្នាក់ » នាយស្តាប់ហើយ ក៏ងឿងឆ្ងល់ដូចគ្នា ដោយមិនចង់ឃើញមិត្តពិបាកចិត្តក៏ជួយគ្នា ព្រមទាំងលើកដៃទះស្មាខាងស្តាំរបស់នាយក្រាស់តិចៗ
« អ៊ឹម !! អរគុណ ហើយ អាយ៉ុន »
#ភូមិគ្រឹះ
ចំណែកថេយ៉ុង បន្ទាប់ពីត្រឡប់មកភូមិគ្រឹះចូលបន្ទប់វិញគេភ័យជាខ្លាំង ព្រោះគេទើបតែដឹងខ្លួនឯងថា គេធ្លាប់ស្គាល់បុរសម្នាក់នោះ ហើយ…
« មិនអាចទេ… គីម ថេយ៉ុង មិនអាចទេ…គីម ថេយ៉ុង មិចក៏ឯងអាក្រក់យ៉ាងនេះ » គេវិលវល់នឹងការចងចាំរបស់រាងតូច គេស្អប់ម្ចាស់រាងកាយនេះណាស់ ដែលចូលចិត្តធ្វើខ្លួនមិនល្អគេដាក់ខ្លួនទៅលើពូក ហាក់ដូចជាហត់នឿយណាស់
« អ្នកប្រុស » សំឡេងមនុស្សប្រុស ដែលខានឮយូរមកហើយ ខានជួបយូរមកហើយ ក៏បង្ហាញខ្លួនមកនៅពេលនេះ
« លោកយមទូត ! » ពិតមែនហើយតាមពិតគឺជា លោកយម ទូត
« បាទ ! អ្នកប្រុសក្រោកឈរប្រឈមមុខឡើង អ្នកប្រុសកុំអស់សង្ឃឹមអី អ្នកប្រុសជួបរឿងណាទទួលយកវាទៅ>>