អធិរាជមីន(End)

2.9K 71 0
                                    

"មុខមាត់មើលទៅសង្ហាដែលទាល់ត្រង់ម្យ៉ាងចរឹកឃោរឃៅ ធ្វើបាបសូម្បីតែតែប្រពន្ធខ្លួនឯង មិនសមធ្វើជាអធិរាជគ្រប់គ្រងទឹកដីនេះសោះ"នាងតូចនិយាយលឺៗផ្អើលមនុស្សម្នារអោយងាក់មកមើលនាងព្រៀត សម្លេងរបស់នាងបានលិចឮដល់ត្រជៀកអធិរាជមីន ដែលធ្វើអោយទ្រង់ខ្ញាល់ អ្នកណាហ៊ាននិយាយបែបនេះដាក់ទ្រង់គេមិនខ្លាចស្លាប់តជំនាន់ទេ

"អ្នកណាជាអ្នកនិយាយ អូរ!!តាមពិតព្រះមហេសីរបស់បងទេតើបែកគ្នាតែប៉ុន្មានថ្ងៃសោះឥឡូវម្ចាស់អូនដូចហ៊ានដល់ហើយណ៎ យ៉ាងម៉េចបងធ្វើបាបមិនទាន់គ្រប់គ្រាន់ទៀតឬក៏ចង់អោយបងធ្វើបាបម្ដងទៀតហ្អឹម!!"នាយស្រែកសួរអ្នកណាហ៊ាននិយាយអាក្រក់ពីនាយ តែតាមការពិតជាព្រះមហេសីរបស់នាយសោះ បែកគ្នាជាមួយនាយមិនបានប៉ុន្មានផងហ៊ាននិយាយបែបនេះ យ៉ុនហ្គីនិយាយហើយដើរចូលទៅជិតនាងតូចម្ដងបន្តិចៗរហូតជឹតដល់នាង ដែលធ្វើអោយជីមីនរាងភ័យបន្តិចដែរ នាងមិនខ្លាចនាយ នាងភ័យបន្តិចពេលនាយដើរមកជិតបែបនេះ

"ធ្វើបាបម្ដងទៀត?ហ្អើសៗវាមិនងាយដូចលោកគិតឡើយ មីនយ៉ុនហ្គី"គ្រាន់តែលឺនាយចង់ធ្វើបាបនាងម្ដងទៀត នាងស្រាប់តែសើចហ្អើសៗ ធ្វើបាបចឹងឬវាមិនងាយទេ នាងមិនមេនជាជីមីនពីមុនទេដែលខ្លាចនាយ តែពេលនេះនាងជីមីនដែលកាចឆ្នាស់និយាយមកនិយាយទៅ ព្រោះគេជាជីមីនមកពីអនាគតមិនមេនរាជកាលនេះរឿងអីដែលគេត្រូវខ្លាច

"យើងមិនមាត់នាងខ្លាំងដៃណាស់ ផាកជីមីន នាងត្រៀមខ្លួនចូលនរករបស់នាងពីមុនទៅ"នាយនិយាយកំហោគដាក់នាងថែមទាំងច្របាច់ដៃនាងខ្លាំងៗទៀតផង គិតហ្អេសថានាងខ្លាច?

"ខ្ញុំបានត្រៀមខ្លួនរួចហើយមុននិងពេលខ្ញុំនិយាយជាមួយលោកមុននេះទៅទៀត តែកុំភ្លេចអ្វីដែលលោកធ្វើបាបមកលើខ្ញុំទាំងប៉ុន្មាន ខ្ញុំនឹងចងចាំលោកនឹងស្ដាយក្រោយអ្វីដែលលោកប្រព្រឹត្តកម្មផលវាធ្លាក់ទៅលើលោកវិញវាមិនយូរទេ មីនយ៉ុនហ្គី"អ្វីដែលនាងនិយាយមុននេះនាងបានត្រៀមខ្លួនចូលនរកនេះហើយ នាងនឹងធ្វើអោយនាយស្ដាយក្រោយអ្វីដែលនាយបានប្រព្រឹត្តកម្មផលវាមានពិតទោះមិនធ្លាក់ទៅឥលូវមិនយូវាគង់តែធ្លាក់លើដដែល

You've reached the end of published parts.

⏰ Last updated: Feb 08 ⏰

Add this story to your Library to get notified about new parts!

Short Novel 🔞Where stories live. Discover now