ភរិយាលោកប្រធានាធិបតី (Part 6)
ឌឹប !!!!
អ្នកណាក៏មិនដឹង រត់មកបុករាងតូចទាំងរស់ ប៉ុន្តែគេមិនដួលបែរជាដួលអ្នកបុកទៅវិញ« អូយ យ៉ូយ !!! » អ្នកបុករាងតូចអុកគូទ មួយទំហឹងហើយ ស្រែកថ្ងួរឈឺ
( នាង តូច … មិនមែនទេ គឺ កូន របស់ ខ្ញុំ ) ចេយ៉ុងឃើញនាងតូចភ្លាម ស្រាប់តែនឹកឃើញដល់រឿងមួយ
ពីមុននាងតូចធ្លាប់រត់បុកខ្លួន គេខឹងណាស់គេស្រែកថាឪ្យនាងតូចមិនស្រណោះទេ« អ្ហា៎ !!!! នែ៎ តើឯងមានភ្នែកទេ រត់បុកមកមនុស្សបែបនេះ ដឹងទេថាឈឺ នេះឯងធ្វើឪ្យខោអាវដ៏ថ្លៃរបស់យើង ប្រឡាក់ខ្ទេចអស់ ហើយ ណា៎ »
« អ្នកប្រុស កុំខឹងអ្នកនាងតូចអី » ម៉ែដោះមើលថែនាងតូច រត់មករង ពេលឃើញរាងតូចលើកដៃប្រុងវាយ
« អ្នក ជាម៉ែដោះ របស់ក្មេងនឹងមែនទេ ? លើកក្រោយមើល ក្មេងនឹងឪ្យបានល្អផង កុំឪ្យរត់បុកផ្តេសផ្តាស ទៀត មើលចុះ ក្មេងនេះធ្វើឪ្យខោអាវយើងប្រឡាក់អស់ហើយ គួរឪ្យធុញណាស់»
ត្រឡប់មកវិញ
( ក្មេងនេះ ឈ្មោះថា ចនជុងហ្វា ឈ្មោះហៅក្រៅរបស់នាងតូច គឺហ្វាៗ ចឹងខ្ញុំ គួរតែហៅថា …)
« កូនហ្វា … » ថេយ៉ុងទម្លាក់ខ្លួនចុះឪ្យស្មើនាងតូច ដែល ដួលនោះ នាងតូចដូចខ្លាចខ្លាំងណាស់ គេដឹងថា នាងតូចភ័យខ្លាច ញ័រខ្លួនដូចកូនសត្វ ប៉ុន្តែគេត្រូវតែធ្វើឪ្យនាងតូច ឈប់ខ្លាចខ្លួនទៀតគេនឹងបំពេញតួនាទីជាប៉ាតូចឪ្យបានល្អ
« កូនហ្វាហុចដៃរបស់កូនមកណា៎ » រាងតូចលាបាតដៃខាងឆ្វេងហុចទៅត្រង់ដើម្បីឪ្យនាងតូចចាប់ដៃរបស់ខ្លួន ប៉ុន្តែនាងតូចកាន់តែខ្លាចលើសដើម
« កុំខ្លាចអីណាកូនប៉ាតូចមិនធ្វើអីកូនទេ កូនហុចដៃរបស់កូនមកណាកូនកុំខ្លាចប៉ាតូចអីកាន់ដៃប៉ាតូចមក »ថេយ៉ុងព្យាយាមពន្យល់និងលួងលោមនាងតូច ហើយបង្ហាញស្នាមញញឹមជឿកជាក់ជាខ្លាំង គេស្រក់ទឹកភ្នែកមកទាំងមិនដឹងខ្លួនមិនយល់ថាហេតុអីទេវាពិតជាខ្លោចខិត្តណាស់ព្រោះនេះជាលើកទីមួយហើយសម្រាប់ជីវិតរបស់គេធ្លាប់តែជាក្មេងប្រុសវ័យ 19 ឆ្នាំ ក៏ប្រែក្លាយជាមនុស្សប្រុសដែលមានកូនមានប្តីទៅវិញ ពិតជាអស់សំណើចណាស់ តើគួរយំ ប្ញមួយក៏សើចទៅ !!!
ដូចជាលេងសើចពេកហើយ ទោះចង់យំ ក៏យំមិនចេញ ចង់ សើច ក៏សើចមិនចេញដែរ តើមែនទេ ?