☙ភរិយាលោកប្រធានាធិបត☙

2.9K 154 3
                                    

ភរិយាលោកប្រធានាធិបតី   (part 3)

  « ប៉ាតូ… ប៉ាតូច  ដឹង ខ្លួន ហើយ » សំឡេងនាងតូចចាប់ផ្តើមញ័រ បន្លឺឡើងទាំងភ័យខ្លាច

  លោកគ្រូពេទ្យ និងបុរសដែលមានទឹកមុខរាបស្មើ សម្លឹងមើលទៅមនុស្សប្រុសដែលដេកនៅលើគ្រែ អ្នកជំងឺទាំងមិនស្រួលចិត្ត ដោយឡែកតែមនុស្សចាស់ពីរនាក់នៅតែប្រកែកមិនឈប់

  បន្ទាប់មកត្របកភ្នែកដែលបិទយ៉ាងយូរ បានបើកសន្សឹមៗ ម្តងបន្តិចៗ ធ្វើឲ្យពួកគេកាន់តែភ្លឺភ្នែកច្បាស់

   « ខ្មោច លោកស្រី !!!!!! » អ្នកបម្រើដែលមានឈ្មោះថា នាងចេនក៏បានឃើញដែរ ប៉ុន្តែមិនចោលទេ គំនិតខ្លាចខ្មោចនឹង

« នាងចេន នាងឯងកុំនិយាយឆ្កួត បិទមាត់របស់នាងឯងទៅ »លិកស្រីគីម ស្រែកគំហកដាក់អ្នកបម្រើ ជំនិតលោកស្រី ទាំងខ្លួននៅប្រទាញប្រទង់ ជាមួយលោកស្រី ធ្វើឪ្យឮសំឡេងដល់អ្នកជំងឺ

ចំណែករាងតូចគេខំប្រឹងបើកត្របកភ្នែកមើលខាងមុខឪ្យច្បាស់ព្រោះខ្លួនទើបតែចូលរាងកាយថ្មីដូច្នេះគេមានអារម្មណ៍ថាល្វើយណាស់

(សំឡេងស្អីក៏ឡូឡាម៉្លេះ ពិតជាថ្លង់ណាស់)ថេយ៉ុងនិយាយក្នុងចិត្តទាំងធុញទ្រាន់ ហើយក៏មើលទៅ មនុស្សទាំងនោះ តែចំប៉ះសម្លឹងទៅក្មេងស្រីម្នាក់

(នាងតូច នោះស្អាតណាស់ ) ប៉ុន្តែហាក់ដូចជាក្មេងស្រីនោះភ័យខ្លាចធ្វើឪ្យនាងទៅឈរខាងក្រោយខ្នង ដែលជាប៉ា ប្រលឹមក្បាលតិចៗមើល ហើយអ្នកជាប៉ាក៏ដឹង

លោកគ្រូពេទ្យដែលមានស្មារតីល្អ ក៏ទៅពិនិត្យមើលអាការះរបស់រាងតូវ ទាំងមិនភ័យខ្លាចអ្វីសោះ

« គេមានដង្ហើមឡើងវិញហើយ គ្រប់យ៉ាងគឺប្រក្រតីគ្មានអ្វីកើតឡើងទេ »

« ពិតមែន កូនថេមិនអីទេ » ថាហើយគាត់ក៏ទៅជិតគ្រែ ហើយអង្អែលក្បាលកូនតិចៗ

« ខ្ញុំចង់សម្រាក » ថេយ៉ុងនិយាយទាំងអស់កម្លាំងហាក់ដូចជា ខ្សោះក្នុងខ្លួនយ៉ាងចឹងបន្ទាប់មកក៏បិទ ភ្នែកម្តងទៀត

« អ្នកទាំងអស់គ្នា ត្រឡប់ទៅវិញសិនចុះ ព្រោះអ្នកជំងឺត្រូវការសម្រាក» លោកគ្រូពេទ្យវាចាតិចៗ ហើយអ្នកទាំងអស់គ្នាក៏យល់ព្រមត្រឡប់ទៅវិញ

Short Novel 🔞Where stories live. Discover now