ភរិយាលោកប្រធានាធិបតី (part 5)
#ព្រឹកថ្ងៃថ្មី
« ឯង មកទីកន្លែងនេះធ្វើអី? » វាចាធ្ងន់ៗ សំដីគំរោះគំរើយ បែបសំឡេងមនុស្សចាស់កំពុងតែខឹង ធ្វើឲ្យរាងតូចភ្ញាក់ព្រើត
( តាមពិត ជាលោកស្រីចន ជាម្តាយរបស់ចន ជុងហ្គុកនៅ មានអ្នកបម្រើស្រីម្នាក់ឈរពីក្រោយនោះគឺ ជេន នាងមានអាយុ ប្អូនខ្ញុំពីរឆ្នាំ ហើយខ្ញុំគួរតែហៅលោកស្រី ថាម៉េចទៅ ) ថេយ៉ុងនិយាយក្នុងចិត្ត
« សួស្តី ម៉ាក់ក្មេក » ( អុ!! ហេតុអីបានជាខ្ញុំហៅគាត់បែបនេះ) រាងតូចប្រញាប់យកដៃខ្ទប់មាត់ មិនដឹងថា ហេតុអីបានជាខ្លួនហៅលោកស្រីចន ថាម៉ាក់ក្មេក
«អ្នកណាជាម៉ាក់ក្មេករបស់ឯង យើងប្រាប់ឯងប៉ុន្មានដងហើយថាកុំឪ្យហៅយើងថា ម៉ាក់ក្មេក » គ្រាន់តែឮថាម៉ាក់ក្មេក ចេញពី មាត់រាងតូចភ្លាម ក៏ត្រូវលោកស្រីចន ស្រែកគំហកដាក់ ចំណែកជេន ដែលឈរពីក្រោយលោកស្រីក៏ បញ្ចេញកាយវិការផ្តឺ ដាក់ដែរ
«…» ថេយ៉ុងមិនតបមិនត ហើយឱនក្បាលបន្តិច ព្រោះថាមនុស្ស ចាស់បើខឹងហើយ ទុកឲ្យរំសាយកំហឹង មកលើយើងឲ្យអស់ចិត្តមកចុះ
« មកហៅយើងថាម៉ាក់ក្មេកបែបនេះ កុំស្មានថាយើងទទួលស្គាល់ឯងជាកូនប្រសារមែនទេ កុំសង្ឃឹមឪ្យសោះ ឯងអាចរៀបការចូលក្នុងភូមិគ្រឹះយើងបាន ដោយសារតែឯងប្រើវិធីដ៏ស្មោក គ្រោករបស់ឯង ធ្វើមកលើកូនប្រុសរបស់យើង នៅពេលដែល ឯងមកដល់កន្លែងនេះភ្លាម ឯងបានធ្វើបាបអ្នកបម្រើគ្រប់គ្នា ទាំងអស់ មិនលើកលែងសូម្បីតែកូនខ្លួនឯង បន្ទប់របស់ឯងរៀបចំ ស្ទើរតែតាំងខ្លួនក្លាយជា ម្ចាស់ក្សត្រីក្រហម ទៅហើយ នៅមានទៀតឯងតែងតែចាយលុយ ខ្ជះខ្ជាយ ទិញរបស់ឡូយ ឆាយ ដើរលេងយប់ជ្រៅ ក្មេងថោកទាបដូចជាឯងអ្នកណាគេ ទទួលធ្វើជាកូនប្រសារទៅ ឯងពិតជាដូចម្តាយរបស់ឯង ណាស់ ដែលចូលចិត្តកេងសុីលុយ កម្លាំងញើសឈាម របស់អ្នកដទៃ »
« … » ត្រូវម្តាយក្មេក ដៀលខ្លួនបែបនេះ សួរថាឈឺដែរទេ ? ឈឺខ្លាំងណាស់ រាងតូចខំទប់ទឹកភ្នែកមិនឲ្យហូរ ព្រោះនេះជាកំហុសរបស់ខ្លួន សមនឹងម្តាយក្មេកដៀលណាស់ ទោះមិនមែនជាខ្លួនដែលបានធ្វើ ប៉ុន្តែម្ចាស់រាងកាយមួយនេះវាបានធ្វើ ម្យ៉ាងទៀត គេមិនមែន
ជាមនុស្ស គេជេរហើយមិនចេះឈឺ មុខក្រាស់ នោះទេ