ភាគ៣:សិស្សច្បង
"អេអាថេ នៅខាងនេះ!!"ជីមីន លើកដៃជាសញ្ញារ ប្រាប់ទៅរាងតូចដែលដើរមកដល់ខ្លោងទ្វារសាលា ចំណែកថេហ្យុងគ្រាន់តែឃើញមិត្តភ្លាមរត់សម្ដៅមករកមិត្តតែម្ដង
"ឯងមកយូរហើយឬ?" គ្រាន់តែមកដល់ភ្លាមសួរអ្នកជាមិត្តភ្លែតដោយមិនអោយចាំយូរនាំតែខាតពេលវេលាអត់ប្រយោជន៍ដូចអ្នកសរសេរយ៉ាងចឹង
"មកមុននេះបន្តិច តែអេថ្ងៃនេះឯងខុសប្លែកពីរាល់ដង មានអីពិសេសឬមិត្តសម្លាញ់"ជីមីន ក៏សង្កេតទុកមុខមិត្តថ្ងៃនេះគេប្លែកណាស់មិនដូចរាល់ដងទេ សង្ស័យតែមានអីចម្លែកហើយមើលទៅ
"ប្លែកស្អីឯង?យើងដូចតែរាល់ដងតើ"គ្រាន់តែលឺមិត្តនិយាយបែបនេះ ថ្ពាល់ទាំងសងខាងឡើងក្រហមព្រឿងៗទៅហើយ តែនៅប្រកែកមិនព្រមទទួលស្គាល់ការពិតសោះ
"យើងនិយាយតែប៉ុននឹងសោះ ចាំបាច់ថ្ពាល់ឡើងក្រហមដែល យើងសង្ស័យឯងណាអាថេ"
"សង្ស័យក្បាលហែងស្អី មោទៅថ្នាក់"រាងតូច និយាយទាំងសម្លក់ទៅមិត្តឡើងថ្លែចេះមកសង្ស័យចឹងទៅកើត និយាយរួចពួកគេទាំងពីក៏ដើរទៅថ្នាក់បាត់ទៅ
Skip
កាត់មកខាងនាយក្រាស់ទាំងពីវិញម្ដង ពួកនាយទើបតែមកដល់ក្រោយរាងតូចតែបន្តិចទេ តែកុំមើលមុខចន ជុងហ្គុក ញញឹមបិទមាត់មិនជិតមិនដឹងថានាយកើតអីទេ ដល់ថ្នាក់យ៉ុនហ្គីនាយឡើងឆ្ងល់ទៅហើយ
"ណ៎ែអាហ្គុក ហែងញញឹមស្អីយ៉ាងមិចហែងត្រូវអំពើគេហើយ បានញញឹមដូចមនុស្សឆ្កួតចឹង"មិនអោយនាយឆ្ងល់យ៉ាងមិចកើតបើរាងក្រាស់ញញឹមរហូតទាំងពីក្លោងទ្វារមកដល់ក្នុងថ្នាក់ហើយមិនទាន់បាត់ញញឹមទៀត សង្ស័យតែត្រូវអំពើគេហើយមើលទៅ បានញញឹមមិនឈប់បែបនេះ
"យើងគ្មានត្រូវអំពើស្អីទេ"អារម្មណ៍ល្អទាំងប៉ុន្មានរលាយដូចទឹកកកត្រូវថ្ងៃ ក្រោយពីលឺនាយយ៉ុនហ្គីសួរបែបនេះ ជុងហ្គុកងៀកមកសម្លក់មិត្តឡើងថ្លែ អាមនុស្សកំពុងអារម្មណ៍ល្អផង មកនិយាយត្រូវអំពើរគេឯណាឯណៃនោះវិញ យ៉ាប់ម៉ងបងសីហា
"យើងស្មានតែឯងត្រូវអំពើគេ"
"ឈប់និយាយរឿងអត់ប្រយោជន៌ចឹងទៀត អាយ៉ុនប្រយ័ត្នយើងវៃឯង វៃមិនស្គាល់មិត្តទេវើយ!!"