☙ភរិយាលោកប្រធានាធិបតី☙

2.2K 141 3
                                    

ភរិយាលោកប្រធានាធិបតី ( part 12 )

   ស្អែកឡើង

   ភូមិគ្រឹះ ត្រកូលចន

ថេយ៉ុងចេញពីមន្ទីពេទ្យ ជាមួយជុងហ្គីត្រឡប់មកភូមិគ្រឹះវិញតាំងពីព្រលឹម

« មិចក៏ពួកឯង ឆាប់ត្រឡប់មកវិញម្ល៉េះ ? » លោកស្រីចនដែលឃើញរាងតូចនិងជុងហ្គីត្រឡប់មក វិញលឿន ហើយក៏ងឿងឆ្ងល់

« អ្នកម៉ាក់ ដោយសារតែ បងថ្លៃគាត់ធុញនឹងនៅមន្ទីរពេទ្យ ពេក ទើបសុំចេញមុនថ្ងៃ » ជុងហ្គីរត់មកឱបដៃរបស់អ្នកម៉ាក់ជាលោកស្រីចន ហើយនិយាយប្រាប់គាត់

« អរុណសួស្តី លោក… អត់ទេ គឺ អ្នកម៉ាក់ក្មេក » គេបិះភ្លាត់មាត់ ថាលោកស្រី ទៀត

« ហៅ អ្នកម៉ាក់ធម្មតាទៅបានហើយ »  លោកស្រីចន ឮហើយ ក៏ធ្វើជាមុខមាំ ដើម្បីកុំឪ្យរាងតូចដឹងថាក្នុងចិត្តគាត់លួចសប្បាយចិត្ត

« បាទ» ប៉ុន្តែទោះជាយ៉ាងណាក៏មិនអាចគេចផុតពីក្រសែភ្នែករបស់រាងតូចដែរ គេដឹងថាគាត់ សប្បាយចិត្ត បើមិនចឹងមិនមែន គាត់ធ្វើបបរបង្គារឪ្យគេដោយផ្ទាល់ដៃទេ ហើយនៅឪ្យហៅម៉ាក់ក្មេក ទៀត

« អ្នកម៉ាក់ ចុះឯណាជុងហ្គុក? » ថេយ៉ុងងាកមើលជុំវិញនេះ មិនឃើញលោកប្តី របស់ខ្លួន ក៏សួររក

« គេមិនបានត្រឡប់មកវិញ តាំងពីម្សិលមិញម្ល៉េះ »

« អាឡូ បងជុង » ជុងហ្គីនាងមិនដឹងទទួលទូរស័ព្ទតាំងពីកាលធ្វើឪ្យអ្នកទាំងពីរងាកមកមើលនាងទាំងភ្ញាក់

( តើបងថ្លៃ ឯងទៅណា ? ហេតុអីក៏បងទៅរកនៅមន្ទីរពេទ្យមិនឃើញ ) សំឡេងខ្សែរម្ខាងទៀតកំពុងតែនិយាយ ទាំងព្រួយ បារម្ភ គឺរាងក្រាស់នាយបានទៅរកភរិយានៅមន្ទីរពេទ្យ តែពេលទៅដល់ ស្រាប់ តែឃើញបន្ទប់ទទេរស្អាត នាយក៏ប្រញាប់ តេមករកប្អូនស្រីយ៉ាងលើន

« គឺអូនត្រឡប់មកផ្ទះវិញហើយ » ថេយ៉ុងឪ្យជុងហ្គីហុចទូរស័ព្ទ មកខ្លួន ដើម្បីកុំឲ្យស្វាមីស្លន់ស្លោ ពេលឮសំឡេងខ្លួមហើយ នាយនឹងស្ងប់អារម្មណ៍

( ថេគឺអូន …  ហេតុអីក៏អូនប្រញាប់ចេញយ៉ាងនេះ ក្រែងនៅមន្ទីរពេទ្យពីរថ្ងៃទៀតមែនទេ ? )

Short Novel 🔞Where stories live. Discover now