ភរិយាលោកប្រធានាធិបតី ( part 10+11 )# ភូមិគ្រឹះត្រកូលចន
« កូនហ្វា រត់យឺតៗ ប្រយ័ត្នដួលណាកូន »
« បងថ្លៃ មើលទៅហ្វាៗ មានកម្លាំងមាំមួនណាស់ បងឪ្យគេរត់ លេងតាមចិត្តទៅ គេថា ក្មេងពេលដួលគេ មិនឪ្យជួយក្រោកទេ ត្រូវតែឲ្យគេក្រោកឈរដោយខ្លួនឯង នោះពេលគេធំឡើង គេ នឹងរឹងមាំ » រាងតូចនិងជុងហ្គីកំពុងតែអង្គុយក្រោមដើមឈើធំមួយក្រោយ ភូមិគ្រឹះពួកគេកំពុងតែកំដរតីតីលេងនិងជជែកជាមួយគ្នាយ៉ាងសប្បាយ
« មែនហើយ !! តើប្អូនថ្លៃត្រឡប់ទៅវិញពេលណាដែរ ? »
« គឺ មួយខែក្រោយ !! ខ្ញុំត្រឡប់ទៅវិញហើយ »
« ចុះពេលណា ទើបឯងមកវិញ »
« ខ្ញុំក៏មិនដឹងដែរ បងថ្លៃ !!! តើបងសួរធ្វើអីទៅ »
« គ្មានអីទេ បងគ្រាន់តែចង់ដឹងប៉ុណ្ណោះ ព្រោះបងមិនដែលជួបឯងពីមុនមក ទើបតែដឹងនៅពេលនេះថា មានប្អូនថ្លៃ » គេចង់ប្រាប់រឿងអាថ៌កំបាំងរបស់នាង ប៉ុន្តែបើប្រាប់ចំៗធ្វើឪ្យគេ មិនជឿវិញទេ ដូច្នេះ ក៏និយាយចូលជារឿងផ្សេងៗ បន្ទាប់មក វាអាចដល់ចំណុចរឿងដែលចង់និយាយ
« គឺ បងជុង មិនដែលប្រាប់ បងថ្លៃទេ ? តាមពិតបងជុងគាត់មានបំណងមិនប្រាប់បង ព្រោះតែខ្ញុំឮបងជុងប្រាប់ថា បងថ្លៃ គឺមានចរិត កាចឆ្នាស់ គ្មានហេតុផល ចូលចិត្តរករឿងមនុស្ស គ្រប់គ្នាក្នុងផ្ទះនេះ »
« ពិតមែនហើយ !! ប៉ុន្តែពេលនេះ បងលែង ដូច ពីមុន ហើយព្រោះបង … » និយាយដល់សាច់រឿង រាងតូចគឺតាំងចិត្តហើយ គេរកបានមនុស្សដែលទុកចិត្តម្នាក់ហើយគេត្រូវតែប្រាប់នរណាម្នាក់ក្នុងផ្ទះនេះឪ្យ បានដឹង
« បងថ្លៃមិនបាច់គិតរឿងកាលពីមុនទេ អតីតកាលបានកន្លង ហួសហើយដូច្នេះ បងកុំគិតច្រើនអី »
« មិនមែនទេ គឺបងមានរឿងចង់ប្រាប់ ឯង គឺបង … អ្ហឺ » ថេយ៉ុងចេះតែចង់និយាយ គេកាន់តែឈឺត្រង់ចំណុច មួយ នៅសាច់ដុំ ខាងឆ្វេង ហាក់ដូចជាការដាក់ទណ្ឌកម្ម របស់លោកយមទូតយ៉ាងចឹងគេយកដៃខ្ទប់ ហើយឃើញលោកយមទូតឈរនៅពីមុខខ្លួន