«fotឯងសម្រេចចិត្តច្បាស់ហើយមែនទេថានិងទៅ»phuwin
«ហូយ..........ភីខ្ញុំគ្មានជម្រើសទេណា»ហ្វូត
«តែវាគ្រោះថ្នាក់ណាស់ណា ហើយថែមទាំងជាម៉ាហ្វៀទៀតផង នេះបើអាម៉ាកដឹងណាទៅតាមឯងផងមិនដឹង»
«មិនអីទេភីខ្ញុំរឹងមាំណាស់ នេះអ្នកណា ហ្វូតមិនខ្លាចអ្នកណាទេភីកុំបារម្ភអីធានាថាមានសុវត្ថិភាព ហើយណាមួយគ្រាន់តែជាម៉ាហ្វៀខ្ញុំក៏ចង់ដឹងដែរថាវាពិសេសយ៉ាងមិច»
«យ៉ា....នេះឯងព្រមទៅដោយសារតែគេជាម៉ាហ្វៀចឹងមែនទេ»
«ប្រហែលហើយ»ហ្វូតឆ្លើយយ៉ាងប្រងើយ សម្បិត្តត្រឹមគេដែលទៅខ្លាចរឿងប៉ុននិងចប់បាត់ហើយ
ស្របពេលនោះម៉ាកក៏ដើរមកដល់
«នេះបងឲ»ម៉ាកបានហុចកាហ្វេមួយកែវឲហ្វូត តែហ្វូតមិនទទួលនៅស្ងៀម
«យកទៅបងមិនដាក់ថ្នាំអីចូលទេ»ម៉ាក
«មិនហ៊ានទទួលទេខ្ញុំទ្រលាន់ណាស់»ហ្វូត
«ទ្រលាន់កាហ្វេមែនទេ»ម៉ាក
«អត់ទេ..!គឺទ្រលាន់មុខបង នេះមួយថ្ងៃៗឃើញតែដើរតាមខ្ញុំបងមិនចេះហត់ទេរឺ?»ហ្វូត
«ស្រឡាញ់ហ្វូតម្នាក់ឯងហត់ជាងឆ្ងាយណាស់»ម៉ាកនិយាយចប់ហ្វូតក៏ដើរចេញទៅបន្ទប់ប្រជុំព្រោះមេរបស់គេហៅហើយ+ក្នុងបន្ទប់ប្រជុំ
«សរុបមកយើងនឹកឃើញវិធីដើម្បីបន្លំខ្លួនហ្វូតហើយ ដោយហ្វូតត្រូវសម្តែងធ្វើជាកូនរបស់លោក ភុត គ្រីតតាផុន ដែលជំពាក់បំណុលគេរាប់លាន ហើយឯងទើបតែមកពីបរទេសត្រូវទៅលួសបំណុលឲឪពុក តើយល់ទេ »
«យល់បាទ»
«ល្អចឹងស្អែកនេះចាប់ផ្តើមអនុវត្ត»Skip
+ព្រឹកឡើង
ហ្វូតត្រូវបានគេបញ្ជូនមកកាស៉ីណូរបស់ជេមីណាយ ជាមួយឪពុកក្លែងក្លាយ
«ហ៉ើយ..បងចុះមកធ្វើអីឆាប់ឡើងឡានវិញទៅ»ហ្វូត
«បងបារម្ភតែឯងមើលថែខ្លួនផងណា»ម៉ាក
«អឺដឹងហើយ និយាយច្រើនណាស់»ហ្វូតថាហើយម៉ាកក៏ឡើងឡានវិញ
ហ្វូតក៏បានដើរទៅជួបនិងជំនិតរបស់ជេមីណាយមានឈ្មោះថាជេក
«មករកចៅហ្វាយមានការអី មានលុយសងហើយមែនទេ?»ជេក
«គឺយើងយកកូនប្រុសមកសងសិន ពេលមានលុយយើងនិងមកយកកូនយើងវិញ»លោកភុត
«មិនអីទេណាកូនចាំពេលប៉ារកលុយបានប៉ានិងមកយកកូនវិញណា»លោកភុតធ្វើជាសម្តែងហ្វូតក៏សម្តែងតាមនិងទៅ«អាល្អិតមកតាមយើងមក»ជេក
ហ្វូតមិនមាត់ទេងើយមុខទៅមើលមុខរបស់ជេកទាំងទឹកមុខរាបស្មើ
«យ៉ា នេះឯងហ៊ានគ្រាន់បើពីមុនមកគ្មានអ្នកណាហ៊ានសម្លឹងយើងបែបនិងទេ»ជេក
«មិនបានសួរ»ហ្វូត
«សម្តីបានណាស់ តែពេលជួបចៅហ្វាយយើងហើយកុំសម្តីបានបែបនិងប្រយត្ន័ស៉ីគ្រាប់សំណ»
«ហើយយ៉ាងមិចទៀត?»ហ្វូត
«ឯងនេះគ្រាន់បើ»
ពួកគេក៏បានធ្វើដំណើរចេញពីកាស៉ីណូមកភូមិគ្រិះរបស់ជេមីណាយវិញ
YOU ARE READING
វង្វេងស្នេហ៍កូនបំណុល "Love In Danger"
Fanfiction«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»