Ep15:បងនឹកអូន

2K 116 48
                                        



+ព្រឹកឡើង

Fourth pov
បើកភ្នែកឡើងថ្ងៃនេះប្លែកណាស់ព្រោះគ្មានបងនៅក្បែរដូចរាល់ដង តើយូរប៉ុណ្ណាទើបអូនទម្លាប់ទៅ??តែហេតុអីបងមិនតេមិនឆាតមកអូនសោះចឹង??បងឈប់ស្រឡាញ់ឈប់ខ្វល់ពីអូនហើយមែនទេជេម??

End of fourth pov

«ហ្វូតភ្ញាក់ហើយមែនទេ??»ភូវីន
«បាទ»ហ្វូត
«ចឹងងូតទឹកទៅនិងបានញាំអាហារពេលព្រឹក»ភូវីន
«បាទ»ហ្វូតក៏ចុះពីលើគ្រែដើរសម្តៅទៅបន្ទប់ទឹក

+នៅតុអាហារ

«ហ្វូតពេលណាឯងចូលធ្វើការវិញ??»ភូវីន
«អឺ....ខ្ញុំសម្រេចចិត្តហើយ»
«ខ្ញុំនិងលាឈប់»ហ្វូត
«ថាមិច??!លាឈប់?»ភូវីន
«ហេតុអីទៅ??»ភូវីន
«ខ្ញុំចង់ធ្វើការងារផ្សេងវិញហើយណាមួយការងារ នេះធ្វើឲខ្ញុំបានជួបគេអញ្ចឹងបើចង់បំភ្លេចទាល់តែខ្ញុំលាឈប់»ហ្វូត
«ហឹមបងមិនអាចជំទាស់ទេតាមចិត្តឯងចុះ»ភូវីន
«តែខ្ញុំត្រូវទៅយកអ៉ីវ៉ាន់មកវិញខ្លះ ធ្វើយ៉ាងមិចទៅទើបយកបាន??ហ្វូត
«ចាំពេលគេទៅធ្វើការបាត់ចាំយើងជូនឯងទៅយក»ភូវីន
«បែបនិងក៏បាន»ហ្វូត

+9AM

ភូវីនក៏បានជូនហ្វូតមកផ្ទះជេមតាមការនិយាយដោយភូវីនចាំនៅខាងក្រៅហ្វូតចូលទៅម្នាក់ឯង
«ម៉ែដោះ ជេមនៅទេ??»ហ្វូត
«ហ្វូតឯងបាត់ទៅណាហា៎»
«លោកប្រុសទៅបាត់តាំងពីយប់មិនទាន់ឃើញមកវិញទេ»
«អឺ...ចឹងខ្ញុំសុំឡើងទៅប្រមូលអ៉ីវ៉ាន់បន្តិចសិនណា»ហ្វូត
«ចា៎»

ហ្វូតក៏បានដើរតម្រង់ទៅបន្ទប់ខ្លួនហើយក៏ប្រញាប់ប្រញាល់ប្រមូលអ៉ីវ៉ាន់យកទៅវិញខ្លាចជេមមកទាន់កំពុងប្រមូលសុខៗក៏ក្រឡេកឃើញហ្គីតាដែលជេមទិញឲខ្លួនក៏បានយកក្រដាស់១មកសរសេរហើយបិទ លើនិងទុកឲជេមមើល
អត្ថន័យក្នុងក្រដាស់

រយះពេលជិត១ឆ្នាំវាពិតជាមានន័យសម្រាប់អូន ណាស់!

ពេលប្រមូលរួចអស់ហ្វូតក៏ចុះមកក្រោមវិញហើយ ក៏លាម៉ែដោះត្រឡប់ទៅវិញតែពេលចេញមកក៏ឃើញជេមបើកឡានមកដល់គេក៏រកកន្លែងពួន
កំពុងពួននិងជួបរឿងsurpriseទៀតគឺសង្សាររបស់ខ្លួនចេញមកជាមួយនិងស្រីហើយបណ្តើរគ្នាចូលផ្ទះធ្វើមិនដឹង។ហ្វូតក៏ទុកអ៉ីវ៉ាន់មួយដុំហើយក៏ដើរតាមមើល ពួកគេ គ្រាន់តែចូលមកដល់ផ្ទះភ្លាមជេមនិងនារី ម្នាក់ នោះក៏បានថើបគ្នាយ៉ាងរោលរាលហើយ ក៏បាន ដើរទៅបើកបន្ទប់មួយទាំងមាត់នៅជាប់គ្នា។ គ្រាន់តែចូលមកដល់បន្ទប់ជេមក៏បានដោះអាវរបស់ខ្លួនចេញនារីម្នាក់នោះក៏ដោះរបស់ខ្លួនចេញដូចគ្នាហើយពួកគេក៏ធ្វើរឿងនោះជាមួយគ្នាទាំងមិនដឹងថាហ្វូតឈរស្តាប់នៅខាងក្រៅទេ។
ចំណែកអ្នកដែលឈរស្តាប់នៅខាងក្រៅនេះវិញឈឺដូចគេយកកាំបិទមកចាក់ទាំងរស់ទឹកភ្នែកហូរមកដូចបាក់ទំនប់
«បងឈប់ស្រឡាញ់អូនមែនហើយ បងមិនបានខ្វល់ពីអូន បងហាក់ដូចជាសប្បាយពេលគ្មានអូន បងមិនស្រឡាញ់អូនទៀតទេ បើអស់ចិត្តមិចមិនប្រាប់ពីដំបូង??ហ៉ឹកហ៉ឹកៗៗ »ហ្វូតឈរទ្រាំទៀតមិនបានទេគេក៏រត់ចេញមកក្រៅវិញទាំងទឹកភ្នែក
មកដល់ក្នុងឡានក៏ឆ្ងោកមុខយំយកៗភូវីនឃើញបែបនេះគេក៏អាចយល់ខ្លះដែរដូចនេះគេមិនសួរនាំទេគេផ្តល់កម្លាំងចិត្តឲល្អជាង
«ថ្ងៃនេះបងសុំច្បាប់មួយថ្ងៃចុះ បងកំដរឯងៗចង់ទៅណាប្រាប់បងមក»ភូវីន
«បងល្អជាងគេ បងនៅតែជាមនុស្សម្នាក់ដែលយល់ចិត្តខ្ញុំជាងគេ»ហ្វូត

វង្វេងស្នេហ៍កូនបំណុល "Love In Danger"Where stories live. Discover now