(អ្នកទាំងអស់គ្នារឿងនេះខ្ញុំសូមកែអាយុពួកគាត់ហើយណាដោយរឿងនេះមានឈុតNcចឹងដើម្បីកុំឲអានទៅមានអារម្មណ៏uncomfortableមានតែដំឡើងអាយុដោយ ហ្វូត23 ជេម25 19-18ក្មេងពេក😭🙏🏻)
+ព្រឹកឡើង
«ហ៉ឹម....»ហ្វូតបានបើកភ្នែកតិចៗហើយក៏ចាប់អារម្មណ៏មានអ្វីធ្ងន់ៗសង្កត់លើគេ ហ្វូតក៏បានបើកភ្នែកអោយអស់ហើយងាកទៅឃើញជេមកំពុងគេងអោបគេដោយភ័យពេកហ្វូតក៏ស្រែក
«អាយ........»ព្រូស* ហ្វូតបានធាក់ជេមីណាយធ្លាក់ពីលើគ្រែហើយអ្នកដែលត្រូវគេធាក់នោះគឺបើកភ្នែកមកម៉ួម៉ៅភ្លាមម៉ង
«នែ៎ ឆ្កួតស្អីនិងចង់ងាប់ណាស់ហេស?»ជេម
«ហ៉ើយ សុំទោសគឺមកពីខ្ញុំភ្ញាក់»ហ្វូត
«ហើយជើងឈឺសោះមិចក៏ធាក់បានខ្លាំងម៉េះ?»
«awwខ្ញុំឈឺតែម្ខាងទេម្ខាងទៀតនៅប្រើការបានធម្មតាចង់សាកម្តងទៀតទេ?»ហ្វូត
«សម្តីបានណាស់តិចត្រូវ»
ហ្វូតមិនចាំយូរក៏បានរត់ចេញពីបន្ទប់ជេមទៅបន្ទប់ខ្លួនវិញ បន្ទាប់ពីងូតទឹកហើយរួចរាល់គេក៏ចុះទៅខាងក្រោមធ្វើការដូចរាល់ដង2សប្តារ៍កន្លងផុតទៅ ពេលនេះហ្វូតកាន់តែស្និទ្ធស្នាលជាមួយអ្នកផ្ទះនេះជាងមុនហើយជាពិសេសគឺលោកយាយ
+យប់ឡើង
«ហ៉ើយ ហេតុអីទៅៗ ចង្រៃយ៎អើយ»នេះជាសម្លេងរបស់ជេមហើយពេលនេះគេកំពុងអង្គុយផឹកម្នាក់ឯងអស់មិនក្រោម10ដបទេលើតុរញ៉េរញ៉ៃពោពេញដោយដបស្រា ពេលនេះគេខឹងខ្លួនឯងខ្លាំងណាស់ រយៈពេល10ឆ្នាំហើយគេនៅតែតាមរកឃាតករដែលសម្លាប់ឪពុកម្តាយគេមិនឃើញ គេពិតជាអត់ប្រយោជន៏ខ្លាំងណាស់
«ប្រាវ*....»ស្របពេលនោះហ្វូតក៏បានចុះមករកទឹកផឹកតែលឺសម្លេងខ្លាំងពេកគេក៏បានដើរមកមើលហើយឃើញថាជាជេមីណាយគេក៏មិនចង់រំខានហើយបិទភ្លើងឡើងលើវិញតែ
«ចង់ទៅណាមកកំដយើងសិន»
ហ្វូតដើរមកវិញទាំងមុខងាប់នេះមិនដឹងជាកំដរប្រកាច់យ៎ស្អីទេផឹកម្នាក់ឯងដដែលសោះ ជេមគេកំពុងenjoyនិងការផឹកតែកុំមើលមុខហ្វូត មកអង្គុយចាំគេទាំងងងុយដេកវាជារឿងដែលគួរឲមួម៉ៅបំផុតបន្ទាប់ពីផឹកឆ្អែតឆ្អន់ជេមក៏បានឲហ្វូតគ្រាគេទៅបន្ទប់
«អឹប ធ្ងន់ណាស់»ថីមិនធ្ងន់ជេមីណាយឡើងធំហើយហ្វូតតូចមួយតែយ៉ាងណាហ្វូតនៅតែបន្តទៅមុខទៀតគេរឹងមាំស្រាប់ហើយ
YOU ARE READING
វង្វេងស្នេហ៍កូនបំណុល "Love In Danger"
Fanfiction«អូនស្រឡាញ់បង នេះជាលើកទី១ហើយក៏ជាលើកចុងក្រោយដែលៗអូននិយាយប្រាប់បង» «gemini norawit អូនស្រឡាញ់បង!!!»