Ep12

1.7K 93 10
                                    

+ព្រឹកឡើងថ្ងៃថ្មីនៅក្រុមហ៊ុនជេមដដែល

«អាបងឃ្លានបាយ.......»ហ្វូតអង្គុយរអ៊ូទាំងមុខស្អុយ
«ចាំតិចបងធ្វើការហើយសិន»ជេម
«ទេ ឃ្លានណាស់ទ្រាំមិនបានទេបើបងរវល់នៅធ្វើការចុះអូនទៅមុន»ហ្វូត
«ហ្វូតមិនឲទៅម្នាក់ឯងទេ ខ្លាចគេចាប់បាត់»ជេម
«ឆឹស....»ពេលនោះទូរសព្ទ័របស់ជេមក៏បានរោទិ៍ឡើងមួយសន្ទុះក្រោយមកការសន្ទនាក៏បានផ្តាច់ឯ. ហ្វូតបើកភ្នែកភ្លឹសចង់ដឹងរឿងគេ
«ហ្វូត2ថ្ងៃទៀតបងត្រូវឡើងទៅប្រទេសជប៉ុនហើយ»ជេម
«awwចឹងអូនមិនlonelyស្លាប់ហើយ?!»ហ្វូត
«ដោយសារតែវាជាប្រជុំធំបងខកខានមិនបានទេ ចាំពេលរួចការងារចាំបងប្រញាប់មករកអូនវិញណា»ជេម
«អឹមអូខេៗតែពេលនេះធ្វើការរួចរឺនៅឃ្លានណាស់»
«រួចហើយតោះទៅ»ពេលដែលជេមហ្វូតរៀបនិងចេញទៅញាំអីកញ្ញាសូហ្វីអាបានមកម្តងទៀតហើយ

ក្រាក*

«បងជេមក្រែងបងថាពេលបងទំនេរបងនាំអូនទៅញាំបាយមែនទេ??»
«អឹមឥឡូវបងទំនេរហើយទៅឥឡូវតែម្តងទៅ»ជេម
«អូខេចាស៎ តែអាក្មេងនេះទៅដែលមែនទេ?»ហ្វីអា
«ត្រូវហើយគេជួយបងធ្វើការមួយថ្ងៃហើយ»ជេមនិយាយមិនទាន់បានប៉ុន្មានផងហ្វូតដើរទៅមុនបាត់
«ងរទៀតហើយ»ជេមនិយាយក្នុងចិត្តម្នាក់ឯង

+ភោជនីយដ្ឋាន

«អូនចង់ញាំអីឆាប់កម្មង់ទៅ»ជេម
«អត់ទេបងកម្មង់ចុះអូនតាមបង»ហ្វីអា
«អត់ទេអូនកម្មង់ទៅបងមិនសូវឃ្លានទេ»ហ្វូតឃើញថា២នាក់នេះហុចមីនុយទៅវិញទៅមកក៏កញ្ឆក់យកមកកម្មង់ម្តងកុំឲតាប៉ែពេកមនុស្សពុងឃ្លានផង
«នែ៎..!រឿងច្រើនណាស់ចាំខ្ញុំអ្នកកម្មង់វិញហឹស»ហ្វូត
«យកអានេះ អានេះ អានេះ អានេះ អានេះ ហើយក៏អានេះ»ហ្វូត
«មនុស្សមិនដែលមានរបស់ឆ្ងាញ់ស៉ី បានចូលហាងម្តងកម្មង់មិនក្រែងចិត្តគេសោះ»ហ្វីអា
«នែ៎ បើមិនស៉ីបិទមាត់ទៅ»ហ្វូត
«ហេមករកគេសោះធ្វើឯងថ្លៃថ្នូរ»ហ្វូត

ហ្វូតនិងហ្វីអានៅតែបន្តប្រកែកគ្នាឯជេមមិនហ៊ានលូក មាត់ទេខ្លាចនិយាយអីខុសហ្វូតខឹង
ពេលនោះក៏មានអ្នកដើរចូលមករកហ្វូត
«អាហ្វូត?នឹកណាស់ៗខានជួបយូរហើយ ជុបៗ»
«ភីភូ! សំណព្វចិត្ត ហ្វូតនឹកបងដូចគ្នាជុបៗ»ហ្វូតនិយាយហើយក៏ថើបភូវីនវិញតែអាជុបៗនៀកវាធ្វើឲអ្នកខ្លះប្រតិកម្មហើយតែធ្វើអីមិនបានៗត្រឹមទប់ក្នុងចិត្ត
«អេ៎តែបងមកជាមួយភីប៉នបានយ៉ាងមិច???»
«ក៏មនុស្សជាសង្សានិងគ្នាទៅណាជាមួយគ្នាជារឿងធម្មតាមែនទេbabe»ប៉ន
«មែនហីនៀក??តាំងពីពេលណាមកនិង?»ហ្វូតដូចជាភ្ញាក់ផ្អើលដល់ហើយ
«មនុស្សធន់ទាបដូចគ្នាចេះរកគ្នាឃើញណាស់»ហ្វីអា
«អ្នកណាគេនិងហ្វូត»ភូវីនខ្សឹបសួរហ្វូត
«សង្សារជេម»ហ្វូតឆ្លើយយ៉ាងប្រងើយណាស់តែភូវីន
«ហាស៎.......!!»
«ចាំខ្ញុំប្រាប់បងតាមក្រោយ»ឯប៉នដែរស្ងាត់ក៏និយាយឡើង
«អាជេមមើលសង្សារឯងឲស្រួលបួលផង យើងមិនធានាសុវត្ថិភាពទេ »ប៉ន
«ប្រយ័ត្នសុខៗបែកមាត់មកឆ្ងល់»ប៉ន
«និយាយថាឲគេជាមនុស្សធន់ទាបតែកុំមើលខ្លួនឯង»ហ្វូត
«និយាយតាមត្រង់ចុះអ្នកនាងរាល់ថ្ងៃនៀកវាទាបជាងខ្ញុំទៀត»ហ្វូត
«នេះឯង-»ហ្វី
«បានហើយហ្វីឆាប់សុំទោសគេវិញទៅ»ជេម
«តែអូននិយាយសុទ្ធតែជាការពិត»ហ្វី
«លឺបងនិយាយទេ???»ជេមតម្លើងសម្លេងបន្តិច
«នេះបងថាឲអូនដោយសារមនុស្សអស់នេះមែនទេ??»ហ្វីនិយាយហើយក៏បានដើរចេញទៅវិញដោយក្នុងចិត្តគិតថាជេមនិងមកលួងខ្លួនតែផ្ទុយស្រឡះជេមអង្គុយនិយាយគ្នាលេងធ្វើមិនដឹងហ្វីអាក៏បានងាកមកក្រោយបន្តិច
«ហឹស សប្បាយណាស់មែនទេ??បន្តិចទៀតពួកឯងសប្បាយលែងចេញហើយ»ហ្វីអា

វង្វេងស្នេហ៍កូនបំណុល "Love In Danger"Where stories live. Discover now